ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy X អាចនឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្ត​ការណ៍ MWC នៅ​ដើម​ឆ្នាំ​ក្រោយ ជាមួយ​អេក្រង់​អាច​បត់​បែន​បាន

Galaxy X អាចនឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្ត​ការណ៍ MWC នៅ​ដើម​ឆ្នាំ​ក្រោយ ជាមួយ​អេក្រង់​អាច​បត់​បែន​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែមីនា ឆ្នាំ2017 កន្លង​ទៅ​នេះ ក្រុម​ហ៊ុន Samsung បានធ្វើ​ការ​ដាក់​បង្ហាញ​ស្មាតហ្វូន​អក្រង់​លាត​ដំបូង​បង្អស់​គឺ Galaxy S8 & S8+  ដែល​ធ្វើ​អោយ​អ្នក​គាំទ្រ មានការភ្ញាក់ផ្អើល និង ពេញចិត្តមិន​ធម្មតា​នោះ​ទេ។ ហើយនៅដើមឆ្នាំក្រោយនេះ គេរំពឹងថា Samsung នឹងដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ដើម្បី​ស្នង​តំណែងបន្តទៀតគឺ Galaxy S9 & S9+  ដែលអាចនឹងប្រព្រឹត្តឡើងនៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2018 ក្នុងព្រឹត្តការណ៍ MWC។ ក្នុងនោះដែរក៏មាន ព៌ត័មានលេចលឺមួយ បានបង្ហើបថា Samsung នឹងបញ្ចេញ​ស្មាតហ្វូនមួយប្រភេទទៀត ដែលអាចបត់បែនអេក្រង់បាន ឈ្មោះថា Galaxy X។

Cover

Final 1000x150 copy

Galaxy X នេះត្រូវបានគេនិយាយថា គឺជាស្មាតហ្វូនមួយដែលទទួលបាន វិញ្ញាបនប័ត្រពី Bluetooth SIG និង ទីភ្នាក់ងារវិទ្យុជាតិរបស់កូរ៉េខាងត្បូង ហើយលេខសម្គាល់ម៉ូឌែលនៃស្មាតហ្វូននេះគឺ SM-G888N0។ ក្នុងនោះដែរ ក៏មានមតិមួយចំនួន បានលើកថា វត្តមាននៃ Galaxy X អាចបត់បែន​អេក្រង់​បាន​នេះ អាចនឹងនឹងធ្វើអោយប៉ះពាល់ដល់ ប្រជាប្រិយភាពរបស់ Galaxy S9 & S9+ ដែលត្រៀមចេញ​នេះ​ទៀតផង។ ហើយនេះគឺជារូបភាពគំរូ បង្ហាញពីរូបរាង របស់ Galaxy X ។

១

Pic 1 Pic 3

លើសពីនេះក៏មានពាក្យចចាមអារ៉ាមមួយ បានបង្ហើបថា Galaxy X គឺមានការផលិត ជាមួយនឹងចំនួន​មាន​​កំណត់ ត្រឹមតែ 100.000 គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែទាំងនេះគ្រាន់តែជាពាក្យលេចលឺតៗគ្នា ហើយ​យើង​ក៏​មិន​ទាន់ប្រាកដដែរថា ស្មាតហ្វូន Galaxy X អេក្រង់បត់បាននេះ អាចនឹងមានមែន រឺអត់នោះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:44 AM, 06 October
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ