ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចំណុច​ពិសេស​ទាំង 6 ដែល​លោក​អ្នក​អាច​ជះ​លុយ​ទៅ​លើ Google Pixel 2 បាន​

ចំណុច​ពិសេស​ទាំង 6 ដែល​លោក​អ្នក​អាច​ជះ​លុយ​ទៅ​លើ Google Pixel 2 បាន​

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ស្មាតហ្វូនរបស់ Google មានតម្លៃមិនសូវជាថោក ប៉ុន្មានទេ ដោយតម្លៃ របស់វាដែលចេញ នៅឆ្នាំនេះ គឺទាបបំផុតចាប់ពី 649 ដុល្លារទៅ អញ្ចឹង វាធ្វើឱ្យមនុស្សជាច្រើន ដែលស្រលាញ់ ស្មាតហ្វូន Google គាត់កំពុងតែ ពិចារណាថា តើគាត់នឹងទទួលបាន បទពិសោធន៍ប្រើប្រាស់អ្វីខ្លះ ពីស្មាតហ្វូនតម្លៃ ថ្លៃបែបនេះ? ហើយតើវាមានអ្វីពិសេស ជាងស្មាតហ្វូនរបស់ ក្រុមហ៊ុនដទៃ?

cover2

Final 1000x150 copy

អញ្ចឹងថ្ងៃនេះ ខេមបូរីផតសូមធ្វើការវិភាគទៅលើស្មាតហ្វូន កំពូលរបស់ Google ទាំងពីរម៉ូឌែលនេះ ឱ្យប្រិយមិត្ត ទាំងអស់គ្នា បានយល់ ហើយជួយដល់ការ ពិចារណារបស់អ្នក ថាតើអ្នកគួរចំណាយ លុយទិញវាប្រើប្រាស់ ឬក៏អត់។

  1. កាមេរ៉ាល្អ

នេះជាចំណុចដែលក្រុមហ៊ុនទូរស័ព្ទជាច្រើនកំពុងប្រជែងគ្នាខ្លាំង ហើយក្រុមហ៊ុន Google បានបញ្ចប់ការប្រជែង នេះតែម្តង។ នៅពេលនេះ ស្មាតហ្វូន Pixel 2 / 2 XL នៅគ្រងដំណែង កំពូលកាមេរ៉ាស្មាតហ្វូនហើយ ទាំងការ ថតរូបភាព និងការថតវីឌីអូ។ Pixel 2 / 2 XL ទទួលបានពិន្ទុតេស្ត កាមេរ៉ាពី DxOMark ដល់ ទៅ 98/100 ដោយក្នុងនោះការថតរូបភាព ទទួលបាន 99 ឯណោះ ដែលវាថតបានល្អស្ទើរតែ ល្អឥតខ្ចោះ ទៅហើយ ព្រមទាំងអាចថត រូបភាព Portrait ដោយមិនចាំបាច់ ប្រើប្រាស់កាមេរ៉ា ភ្លោះទេ គឺប្រើប្រាស់ Software ជំនួយតែម្តង។ រីឯការថតវីឌីអូវិញ ទទួលបានពិន្ទុ 96 គឺនៅលំដាប់ លើគេតែម្តង ព្រោះម្តងនេះ Google បានកែច្នៃច្រើន ដោយការថតវីឌីអូ 4K ផ្លល់ពន្លឺបាន ល្អជាងមុន ព្រមទាំងមាន មុខងារទប់រំញ័រ EIS បូករួមជាមួយ OIS ទៀតផង។

4

  1. ស្មាតហ្វូនចេញមួយឆ្នាំតែម្តងប៉ុណ្ណោះ

ប្រសិនបើអ្នកជាប្រិយមិត្តរបស់ Apple ប្រាកដជាយល់អារម្មណ៍ មួយនេះហើយ ព្រោះថាស្មាតហ្វូន របស់ Android ចេញច្រើនខ្លាំងពេក ក្នុងមួយឆ្នាំៗ ដែលវាអាចធ្វើ ឱ្យយើងសាំ ហើយយើងចង់បាន ស្មាតហ្វូនដែលមាន ភាព Unique និងមិនសូវមានអ្នកណា កាន់ច្រើនទេ។ ដូចនេះ Google ធ្វើបានល្អ មែនទែន មិនឱ្យអ្នកប្រើប្រាស់ ពិបាកសម្រេចចិត្ត ច្រើនទេ គឺមួយដឹង មួយតែម្តង ហើយបើអ្នកកាន់វា គឺមិនច្រលំជាមួយ ស្មាតហ្វូនចិន និងស្មាតហ្វូន របស់ក្រុមហ៊ុនដទៃឡើយ ព្រោះថាវា ប្លែកពីគេ មានរូបរាងថ្លៃថ្នូរ បែប Classic មិនឆើតឆាយឡើយ។

2

  1. ទទួលបានកំណែអាប់ដេតថ្មីមុនគេជានិច្ច

ទន្ទឹមនឹងមានកម្លាំងម៉ាស៊ីនល្អហើយ ប្រព័ន្ធដំណើរការក៏ជាជំនួយដ៏ធំផងដែរ។ ហើយ Google ជាក្រុមហ៊ុន មេរបស់ Android ដូចនេះអ្នកប្រើប្រាស់ ស្មាតហ្វូន Google តែងតែមានអទិភាព ទទួលបានកំណែអាប់ដេតថ្មី មុនគេជានិច្ច។ Pixel តែងតែមានប្រព័ន្ធដំណើរការ ស្រាលស្រលះល្អ ហើយក៏ត្រៀមឡើង ទៅ Android P នៅពេលឆាប់នេះ ផងដែរ។ ដូចនេះអ្នកប្រើប្រាស់ Pixel មិនចាំបាច់ព្រួយបារម្ភ ទៅលើប្រព័ន្ធដំណើរការ ឬមានបញ្ហា គាំងដោយសារ OS ឡើយ។

3

  1. អាចអាប់ឡូតរូបភាព និងវីឌីអូដោយមិនកំណត់

នោះជាការផ្តល់ឱ្យយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបភាព និងវីឌីអូ ដោយលោកអ្នក អាចថតបាន តាមចិត្ត ដោយមិនបាច់ព្រួយបារម្ភ ទៅលើទំហំផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនទេ ព្រោះអ្នក ប្រើប្រាស់ Pixel ទាំងអស់អាច អាប់ឡូតរូបភាព និងវីឌីអូដែលបាន ថតទៅលើ Cloud បានដោយ មិនកំណត់។ អញ្ចឹង វាធ្វើឱ្យយើងកាន់តែ ចង់ថតរូបភាព និងផលិតវីឌីអូចេញ ពីកាមេរ៉ាដ៏ល្អនេះ ថែមទៀត។

1

  1. មុខងារ Google Lens

នេះជាមុខងារថ្មីស្រឡាងមួយទៀតនៅលើ Pixel ដែលវាធ្វើការ ជាមួយកាមេរ៉ា ដើម្បីស្វែងរក ពត៌មាន នៃវត្ថុអ្វីមួយបាន យ៉ាងរហ័ស ហើយបើនិយាយទៅ វាស្រដៀងទៅនឹង Bixby ដែរ គ្រាន់តែវាអាច ប្រើប្រាស់បាន ទូលំទូលាយជាង Bixby។

5

  1. មុខងារ AR Sticker

AR Kit មិនមែនជារឿងថ្មីនោះទេ ព្រោះយើងធ្លាប់បានឃើញនៅលើស្មាតហ្វូន Sony, Asus, និង iPhone រួចមកហើយ ប៉ុន្តែ AR នៅលើ Pixel ជាមុខងារដ៏ល្អមួយ សម្រាប់អ្នកប្រើប្រាស់។ យើងអាចកែច្នៃ រូបភាព និងវីឌីអូពិតៗ របស់យើង បញ្ចូលជាមួយពិភព សិប្បនិម្មិត បានយ៉ាងស្មើ ល្អមើលទៅដូចជា រូបភាពពិតៗអញ្ចឹង។

6

សរុបមក ទាំងនេះជាអ្វីដែលយើងទទួលបានពីស្មាតហ្វូន Pixel 2 នៅឆ្នាំនេះ ឃើញថាវាមាន ចំណុចល្អច្រើន ហើយក៏បន្ថែមចំណុច ខ្វះខាតដែលធ្លាប់មាន នៅលើ Pixel ឆ្នាំមុនដែរ វាមានមុខងារទប់រំញ័រ វីឌីអូបានល្អ ជាងមុន, មានអាវក្រោះការពារ ពេញលេញ IP67, មានអេក្រង់លាត, រន្ធបំពងសម្លេង Stereo, មានមុខងារ ថ្មីច្រើន, កម្លាំងម៉ាស៊ីនខ្លាំង ព្រមទាំងដំណើរការ ដោយប្រព័ន្ធដំណើរការ ចុងក្រោយផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:41 AM, 06 October
  • ប្រភព: Android Pit
  • Tag: ទូរស័ព្ទ