ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នាយកប្រតិបត្តិ Razer រំលឹក​ដល់​អ្នក​គាំទ្រ​ពី​ការ​ចេញ​លក់​ស្មាត​ហ្វូន​របស់​ខ្លួន!

នាយកប្រតិបត្តិ Razer រំលឹក​ដល់​អ្នក​គាំទ្រ​ពី​ការ​ចេញ​លក់​ស្មាត​ហ្វូន​របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តើអ្នកបានដឹងទេថា ក្រុមហ៊ុនល្បីឈ្មោះ​ផលិត​នូវឧបករណ៍​បច្ចេកវិទ្យា​ទាក់ទ​ង​នឹងកុំព្យូទ័រ និងកុំព្យូទ័រ​ជាដើ​ម​នោះ កំពុងតែ​ត្រៀម​បញ្ចេញ​នូវ​ស្មាត​ហ្វូន​ដំបូង​របស់​ពួកគេក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយ​​សារតែ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ លោក Min Liang Tan តែងអោយជា​តំរុយទៅ​កាន់​អ្នក​គាំទ្រ នៅពេលដែលរូបគេ បង្ហោះពាក្យពេជន៍ ឬរូបភាពណាមួយ។

cover

Final 1000x150 copy

មានសារពត៌មានមួយ បានចេញផ្សាយកាលពីខែកក្កដា​ ឆ្នាំនេះ រៀបរាប់ថា ក្រុមហ៊ុនេះ ចង់ផលិតនូវ​ស្មាតហ្វូន​ក្រោមឈ្មោះរបស់ខ្លួនមួយម៉ូឌែល ហើយនាយកប្រតិបត្តិរូបនេះ ពិតជាបានទទួលស្គាល់ លើ​ពត៌មានពាក្យចចាអារ៉ាម ដែលថា Razer ចង់បង្កើតនូវស្មាតហ្វូនផ្ទាល់ខ្លួន ហើយនេះជាការពិត លោក​បាន​បញ្ជាក់ និងបន្ថែមថា ស្មាតហ្វូនរបស់ពួកគេ ផលិតឡើងក៏សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមផងដែរ ហើយគាត់សង្ឃឹមថា នឹងអាចបញ្ចេញស្មាតហ្វូននេះ នៅចុងឆ្នាំនេះតែម្តង។

1

សម្រាប់អ្នកគាំទ្រ ច្បាស់ជាចង់ឃើញរូបរាងរបស់ស្មាតហ្វូនដំបូង ដែលក្រុមហ៊ុននេះផលិតឡើង និងមាន​អ្នក​ខ្លះគិតថា វាបានចេញជាសមិទ្ធផលហើយ និងកំពុងតែនៅក្នុងហោប៉ៅរបស់នាយកប្រតិបត្តិរូបនេះ ដូច​ដែលយើងបានឃើញក្នុងរូបខាងលើនេះ ជាមួយស្មាតហ្វូនក្នុងហោប៉ៅ ដែលមានរូបសញ្ញា Razer ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:43 AM, 06 October
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ