ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កាលពីយប់មិញ Google ឆ្លៀត​បាញ់​ក្រុម​ហ៊ុន Apple ទៀត​ហើយ!

កាលពីយប់មិញ Google ឆ្លៀត​បាញ់​ក្រុម​ហ៊ុន Apple ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីយប់មិញ នាព្រឹត្តិការណ៍​ប្រកាស​ចេញ Pixel 2 / 2 XL និង​គ្រឿងអេឡិចត្រូនិច​ជា​ច្រើន​ទៀតនោះ  ក្រុមហ៊ុន Google បាន​ឆ្លៀត​ប្រើ​ពាក្យ​ឌឺដង និងចេញវីឌីអូចំអកឱ្យក្រុមហ៊ុន Apple ធ្វើឱ្យអ្នកទស្សនា​សើច​ហួស​ចិត្តតែម្តង។ ហើយចំណុចទាំងនោះមានដូចជា ពណ៌របស់ទូរស័ព្ទ, កាមេរ៉ា, មុខងារសំខាន់, និង​អាប់ឡូតរូបភាពចូល Cloud។  

1

Final 1000x150 copy

ដំបូង Google បានចំអកទៅលើពណ៌របស់ទូរស័ព្ទ ដោយ Pixel មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ Blue, Black, និង White ដែលវាមានឈ្មោះសាមញ្ញ ហើយងាយស្រួលហៅ។ ទីពីរនោះ គឺម៉ូឌែល​ទូរស័ព្ទ ដោយបាននិយាយថា អ្នកអាចជ្រើសរើស Pixel ទាំងពីរម៉ូឌែលនេះ មួយណាក៍អ្នក​ទទួល​បាន​សមត្ថភាព​ដូចគ្នាដែរ មិនឱ្យស្មាតហ្វូនរបស់គេម៉ូឌែលធំ ខ្លាំងជាងអាតូចទេ។ ចំណែកទីបីវិញ និយាយ​ពី​ការ​ផ្ទុកទិន្នន័យនៅលើ Cloud ដោយ Google បានអនុញ្ញាតិឱ្យអាប់ឡូតរូបភាពនិងវីឌីអូទៅ Google Photo ដោយមិនកំណត់ឥតគិតថ្លៃបានរយៈពេលដល់ 3 ឆ្នាំ មិនដូច iCloud ដាក់ឱ្យ Free 5GB ប្រើ​មិន​ដល់ 3 ខែផង។

ជាចុងក្រោយ Google បានចេញវីឌីអូ ឌឹដងទៅដល់កាមេរ៉ារបស់ iPhone ដោយអួតអំពីសមត្ថភាព​ថត​រូបភាព Portrait បានដោយមិនចាំបាច់ប្រើប្រាស់កាមេរ៉ាភ្លោះទេ។

ទស្សនាវីឌីអូខាងក្រោម ៖   

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:11 PM, 05 October
  • ប្រភព: Tech Insider
  • Tag: ទូរស័ព្ទ