ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Pixel 2 និង Pixel 2 XL អាចអាប់​ឡូត​រូប​ភាព Original ចូល​ក្នុង Cloud ដោយឥត​កំណត់ត្រឹមចុងឆ្នាំ 2020 ប៉ុណ្ណោះ!

Pixel 2 និង Pixel 2 XL អាចអាប់​ឡូត​រូប​ភាព Original ចូល​ក្នុង Cloud ដោយឥត​កំណត់ត្រឹមចុងឆ្នាំ 2020 ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Google បានបញ្ចេញ​​ស្មាត​​ហ្វូន​ត្រកូល Pixel ពីរជំនាន់មកហើយ ដែល​វាជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ដាច់គេ ជារៀលរាល់ឆ្នាំ។ ហើយឆ្នាំនេះ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបជាងរាល់ដងទៅទៀត ព្រោះ​វាមានកម្លាំងម៉ាស៊ីនខ្លាំង ប្រព័ន្ធដំណើរជំនាន់ចុងក្រោយ Android Oreo ហើយជាពិសេសនោះគឺ សមត្ថភាពនៃការថតដ៏អស្ចារ្យរបស់វានេះ តែម្តង។ ស្របពេលដែលមានកាមេរ៉ាល្អហើយ Google ក៏បាន​អនុញ្ញាតិ​ឱ្យអ្នកប្រើប្រាស់ អាប់ឡូតរូបភាពនិងវីឌីអូជា File Original ចូលទៅលើ Google Photo បាន​ដោយ​ឥតកំណត់ទៀតផង ប៉ុន្តែអ្វីដែលយើងត្រូវដឹងនោះ គឺថាយើងអាចអាប់ឡូតដោយគ្មានកំណត់មែន តែវាអាចប្រើប្រាស់មានពេលកំណត់របស់វា មិនអាចអាប់ឡូតបានដោយបានរាប់សិបឆ្នាំនោះទេ។

cover

Final 1000x150 copy

បើយោងតាមការអះអាងរបស់ Google បានប្រាប់ថា Pixel 2 ទាំងពីរម៉ូឌែលនេះ អាចអាប់​ឡូតរូប​ភាព​ចូល Google Photo បានដោយឥតកំណត់ ត្រឹមចុងឆ្នាំ 2020 ប៉ុណ្ណោះ ហើយបើគិតពីថ្ងៃនេះទៅ បាន​ត្រឹម​តែ 3 ឆ្នាំជាងតែប៉ុណ្ណោះ។ អញ្ចឹង នៅក្រោយពីឆ្នាំ 2020 ការអាប់ឡូតរូបភាព និងវីឌីអូចូល Cloud ប្រហែលជាត្រូវគិតលុយបន្ថែម ឬលែងឱ្យអាប់ឡូតតែម្តងក៏ថាបានដែរ។ ត្រង់ចំណុចនេះដែរ Google ទំនងជាគិតថា រយៈពេល 3 ឆ្នាំនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Pixel 2/ XL 2 គួរដល់ពេលដែលត្រូវ​ឡើង​ស៊េរីទៅ​ស្មាតហ្វូន Pixel ជំនាន់ថ្មីហើយ។ ម្យ៉ាងទៀត នៅពេលចេញស្មាតហ្វូន Pixel ជំនាន់ក្រោយៗ​ទៀត Google ប្រហែលជាលេងស្ទីលស្រដៀងគ្នានេះ នៅលើស្មាតហ្វូនរបស់ខ្លួនថ្មីទៀត គឺកំណត់​ឱ្យ​អាប់ឡូត 3 ឆ្នាំរួចបញ្ចប់ដូច Pixel 2/ XL 2 នេះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:56 PM, 05 October
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ