ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Google ចេញ​កាស Pixel Buds សម​ត្ថភាព​ខ្ពស់​គ្រាន់​បើ​ជាង AirPods ទៀត

Google ចេញ​កាស Pixel Buds សម​ត្ថភាព​ខ្ពស់​គ្រាន់​បើ​ជាង AirPods ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍យប់មិញនេះរបស់ Google ដែលជាឱកាសបង្ហាញអាវុធ​ពិសេស​របស់​ខ្លួន​នោះ ​ក្រុមហ៊ុន​មួយ​នេះ មិនបានបង្ហាញតែកំពូលស្មាតហ្វូនតែពីរម៉ូឌែលប៉ុណ្ណោះទេ​ ច្បាស់​ណាស់​គឺមានផលិត​ផល​ផ្សេងៗអមមកជាមួយមុនសិនហើយ។ ក្នុង ព្រឹត្តិការណ៍នោះដែរក្រុមហ៊ុន Google បានប្រកាសនូវកាស Bluetooth ស៊េរីថ្មីមួយទៀតផង។

pic 1

Final 1000x150 copy

​កាស Google ទើបប្រកាសចេញនោះមានឈ្មោះជាផ្លូវការថា Pixel Buds។ វាជាកាសសាកថ្ម​ដោយ​ពុំ​មាន​ឌុយដោតជាមួយនឹងស្មាតហ្វូនរបស់យើងឡើយ។ ដោយយើងអាចធ្វើការភ្ជាប់វាជាមួយនឹង Bluetooth តែម្ដង ម្យ៉ាងវិញទៀតនោះ វាផលិតឡើងយ៉ាងពិសេសសម្រាប់ Google Pixel ផងដែរ​ដោយ​ក្រុមហ៊ុន Google បានបញ្ជាក់ទៀតផងទោះវាអាចភ្ជាប់បាននៅលើស្មាតហ្វូននានាក៏ពិតមែន ប៉ុន្តែសម្រាប់ពពួកស្មាតហ្វូនត្រកូល Pixel គឺវានឹងមានមុខងារច្រើនអាចប្រើប្រាស់​បាន​ដោយ​ស្មាតហ្វូន​ដទៃ​ទៀតមិនអាចធ្វើជាមួយកាសនេះបាន ដូចជាការប្រើប្រាស់មុខងារបកប្រែតែជាមួយកាសនេះ ភ្លាមៗ​ឆាប់​រហ័សជាដើម។

pic 2

កាស Bluetooth នេះផងដែរមើលទៅហាក់បីដូជាសមញ្ញគ្មានប៊ូតុងចុចក៏ពិតមែនប៉ុន្តែមិនមែននោះទេ វាក៏មានកន្លែងគ្រប់គ្រងបញ្ជា​ដែរ គឺនៅត្រង់ចំនុចអក្ស G នោះឯងជាងនេះទៅទៀតនោះ មុខងារ​គ្រប់​គ្រង​​នៅលើកាសនេះផងដែរវាមានសភាពប្លែកខុសគេ ដោយមានការសង្កត់រឺប៉ះអោយយូរ​ដើម្បីបើក​ការប្រែ ជាសំលេងមាន ដល់ទៅ  40 ភាសាខុសគ្នាៗ និងមុខងារអូសថើរៗ ទៅក្រោមទៅលើ​សម្រាប់​បន្ថយ រឺដំឡើងសម្លេង និងមានការចុចពីរដងអោយវាអានសារ របស់យើងទៀតផងមុខងារ​គ្រប់គ្រង់​បញ្ជា​បែបនេះពិតជាប្លែកមែន បើនិយាយពីក្នុងពពួកកាស មិនត្រឹមតែប៉ុណ្ណោះ វាអាចស្រូប​សម្លេង​អោយ​យើង​បញ្ជាគ្រប់គ្រងស្មាតហ្វូនក៏បានផងដែរ។

pic 3 pic 4

Pixel Buds នេះ Google បានធ្វើការប្រកាសតម្លៃលក់ហើយគឺតម្លៃ 159$ មាន 3 ពណ៌សម្រាប់​ជ្រើសរើស​ទៀតផងគឺពណ៌ ខ្មៅ ពណ៌ខៀវ និងពណ៌ ស នឹងមានការចេញលក់ក្នុងខែវិច្ឆិកា​ខាងមុខ​នេះ​ហើយ ហើយ និងចាប់បើក Pre-Order ចាប់ពីថ្ងៃនេះតទៅទៀតផង។

និយាយរួមទៅនេះគឺកាសថ្មីរបស់ Google មានរូបរាងប្លែកនិងមុខងារថ្មីៗដែលកាស Bluetooth ដទៃ​មិនទាន់មានវាមើលទៅសាមញ្ញបុន្តែធុនល្អទោះវាមានតម្លៃរៀងថ្លៃបន្តិចមែនប៉ុន្តែ វាសាក​សម​នឹង​តម្លៃ​ដែរ​ដោយ​វា​មានមុខងារថ្មីច្រើន ការរចនាមានសភាពល្អធុនទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:32 PM, 05 October
  • ប្រភព: Google
  • Tag: Accessories