ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែភាពយន្តរឿង Fast and Furious 9 នឹងចេញនៅ រយៈពេលពីរឆ្នាំខាងមុខនេះហើយ

ខ្សែភាពយន្តរឿង Fast and Furious 9 នឹងចេញនៅ រយៈពេលពីរឆ្នាំខាងមុខនេះហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំពូលខ្សែភាពយន្ត ដែលទទួល បាន ជោគជ័យ យ៉ាង​ខ្លាំង​ក្លា​រឿង Fast & Furious បាន​ចេញ ដល់​វគ្គ 8 កាល​ពីឆ្នាំ 2017 កន្លងទៅ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំង នៅរោងភាពយន្ត នៅថ្ងៃទី 14 ខែមេសា ឆ្នាំ 2017 ប៉ុន្មាន​ខែកន្លងមកនេះ​ នៅតែមានប្រជាប្រិយភាពខ្ពស់ទោះជាបាត់បង់ជីវិតនៅតួរសំដែង Paul Walker ក៏ដោយ នៅតែផលិតកម្ម Universal Picture កើបលុយបានរយលានដដែល។

pic 1

Final 1000x150 copy

ជាក់ស្ដែង ប្រិយមិត្ត ទាំងអស់ ពិសេសអ្នកគាំទ្រ កំពូលខ្សែ ភាពយន្តនេះ ប្រាកដជារំពឹងទុក ក្នុងចិត្តថា ផលិតកម្ម Universal Pictures នឹងចេញ វគ្គបន្ទាប់ទៀត ក្រោយពេល វគ្គទី 8 ចាក់បញ្ចាំង ជាផ្លូវការ វា​ជា​ការ​ពិត ណាស់ខ្សែ ភាពយន្ត ដ៏ល្បីល្បាញ និងទទួលបាន ការគាំទ្រ ខ្លាំងបែបនេះ មិនត្រូវ បញ្ឈប់​ឡើយ ព្រោះខ្សែភាពយន្ត មួយៗថត អស់លុយ រាប់សិបលាន ដុល្លារ ហើយក៏ប្រមូល បានប្រាក់ចំនេញ​មិ​ន​តិច​ជាងរយលានដុល្លារនោះមកវិញ នឹងនៅតែបន្ត។ ពោលគឺថា Fast and Furious នឹងចេញវគ្គ 9 នៅរយៈពេល 2 ឆ្នាំខាងមុខទៀត ត្រូវនឹងថ្ងៃទី 10 ខែមេសា ឆ្នាំ 2020។ សម្រាប់ដំណឹងថ្ងៃខែឆ្នាំចេញ​នេះ​ផងដែរគឺជាដំណឹងផ្លូវការតែម្ដង ដោយ Page ផ្លូវការ Fast & Furious ផ្ទាល់នោះឯងជាង​អ្ន​ក​បង្ហោះ​ប្រាប់​ដំណឹង ដោយប្រាប់ពី ថ្ងៃខែឆ្នាំច្បាស់លាស់ដូចយើងខ្ញុំរៀបបរាប់ខាងលើនេះអញ្ចឹង។

pic 2

សម្រាប់តួរអង្គដែលត្រូវមាននោះដូចប្រិយមិត្តបានជ្រាបអញ្ចឹង នឹងមានមុខ Vin Diesel  ដដែលដើរតួជា Dom, Tyrese Gibson ដើរតួអង្គកំប្លែងជា Roman នោះឯង មិនត្រឹមតែប៉ុណ្ណោះ​សម្រាប់​វគ្គថ្មីនេះផង​ដែរ នឹងមានតួរអង្គវគ្គ Tokyo Drift បូកបន្ថែមទៀតផង។ រីឯតួសម្ដែងផ្សេងៗទៀតនោះ ដែលត្រូវ​បន្ថែមថ្មី គឺមិនទាន់លេចលឺនៅឡើយនោះទេដោយផលិតកម្មនេះនៅរក្សាការសំងាត់សិន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:16 PM, 05 October
  • ប្រភព: Fast&Furious
  • Tag: ភាពយន្ត