ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Google Clips មាន​រាង​តូច​ច្រឡឹង ជាមួយ​សមត្ថភាព​មិនធម្មតា

Google Clips មាន​រាង​តូច​ច្រឡឹង ជាមួយ​សមត្ថភាព​មិនធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រោយពីការដាក់បង្ហាញផលិតផលជំនាន់ថ្មីជាច្រើន របស់ក្រុមហ៊ុន Google កាលពីយប់មិញ អ្វីដែលដែលគួរ អោយកត់សម្គាល់ បន្ថែមទៀតនោះគឺ កាមេរ៉ាឥតខ្សែ ដែលវាមាន ឈ្មោះថា Google Clips។ ចំណែកឯទំហំ របស់ Google Clips គឺមានរូបរាង តូចច្រឡឹង ងាយស្រួលកាន់ និង ដាក់យក ទៅតាមខ្លួន។

Cover

Final 1000x150 copy

ទោះបីជាវាមានលក្ខណៈស្រដៀងទៅនឹង GoPro ក៏ដោយ តែ Google Clips មិនមែនជាកាមេរ៉ា អាចថតគ្រប់ ស្ថានភាព រឺ បានគ្រប់កន្លែងនោះទេ។ Google បាននិយាយថា វាត្រូវបានរចនា ឡើងសម្រាប់ ថតជាលក្ខណៈ បែបគ្រួសារ រឺ សកម្មភាពផ្សេងៗ និង មានភាព ងាយស្រួលក្នុងការ ប្រើប្រាស់ផងដែរ។ ចំពោះកម្រឹត រូបភាពវិញ កាមេរ៉ាតូចមួយនេះ ក៏មានសមត្ថភាពផ្តិតយក រូបបានច្បាស់ល្អ មិនចាញ់កាមេរ៉ា ផ្សេងៗនោះដែរ។

Pic 2 Pic 3

សូមបញ្ជាក់ថា កាមេរ៉ា Google Clips នេះ គឺអាចថតបានទំហំ 130 ដឺក្រេ ជាមួយប្លង់ បែបធំទូលាយ ដែលអាចថតបាន រហូតដល់ 15 frames ក្នុងមួយវិនាទី ហើយអាចប្រើ បានរយៈពេល 3 ម៉ោងផងដែរ។ រូបភាព រឺ វីដេអូ ត្រូវបានរក្សាទុក នៅលើអង្គចងចាំ ដែលមានទំហំ 16GB ហើយអាច ផ្ទេររូបភាព រឺ វីដេអូ បានតាមខ្សែ (USB ប្រភេទ C) ឬឥតខ្សែ តាមរយៈ Wi-Fi Direct។ Google Clips មិនទាន់ត្រូវបាន កំណត់ កាលបរិច្ឆេទចេញលក់ នៅឡើយទេ ប៉ុន្តែវានឹងចេញ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃ 249 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:53 AM, 05 October
  • ប្រភព: Phone Arena
  • Tag: កាម៉េរ៉ា