ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស៊ី​ដាច់​គេ​ទៀត​ហើយ កាមេរ៉ា​របស់ Google Pixel 2 នៅ​ឆ្នាំនេះ

ស៊ី​ដាច់​គេ​ទៀត​ហើយ កាមេរ៉ា​របស់ Google Pixel 2 នៅ​ឆ្នាំនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ iPhone 8 Plus និង Galaxy Note 8 ទើបតែទទួលបាន​តំណែងជើងឯក កាមេរ៉ាល្អបំផុត មិនទាន់បាន​ប៉ុន្មានផង ក្រុមហ៊ុន​មហាអំណាច Google បានផ្តួលស្មាតហ្វូន​ទាំងពីរនេះ​ចេញពីតំណែង​បាត់ទៅហើយ ដោយពេលនេះ​កាមេរ៉ា Pixel 2 និង Pixel 2 XL ទទួលបានពិន្ទុខ្ពស់​បំផុតដល់ 98 លើ 100 និងក្លាយជាស្មាតហ្វូន​ដែលមានកាមេរ៉ា​ល្អដាច់គេ នាពេលបច្ចុប្បន្ន។

cover

Final 1000x150 copy

កាមេរ៉ារបស់ Google Pixel 2 ទាំងពីរម៉ូឌែលមានសមត្ថភាពខ្លាំងដូចគ្នា ដោយវាបានបំពាក់ នូវកាមេរ៉ា តែមួយគ្រាប់ប៉ុណ្ណោះ មិនមានកាមេរ៉ាភ្លោះ ដូចក្រុមហ៊ុនដទៃឡើយ ប៉ុន្តែបើមើលទៅលើ សមត្ថភាពថតវិញ គឺល្អហួស និយាយតែម្តង។ សម្រាប់លក្ខណៈសម្បត្តិ របស់កាមេរ៉ានេះ មានដូចជា ៖

  • ប្រើប្រាស់កែវលេន Dual-Pixel Autofocus
  • ទំហំ 12MP មានស៊ែនស័រទំហំ 1 /2.6 អ៊ីង
  • មានកម្រិត Aperture f/1.8
  • មានមុខងារទប់រំញ័រ OIS និង EIS
  • មានមុខងារ HDR+ សម្រាប់ថតរូបភាព Dynamic Range បានល្អជាង HDR ធម្មតា
  • អាចថតរូប Portrait បានដោយប្រើប្រាស់ Software ជំនួយសុទ្ធសាធតែម្តង

អញ្ចឹងយើងចង់ដឹងថាសមត្ថភាពថតរូបរបស់វា បានល្អប៉ុណ្ណានោះ យើងមកលើរូបភាពដែល បានថតចេញ ទាំងអស់គ្នា។

  1. ថត Outdoor មានពន្លឺគ្រប់គ្រាន់

ការថតរូបភាព Outdoor វាធ្វើការបានល្អដាច់គេហើយ នៅពេលនេះ ព្រោះវាផ្ដិតយករូបភាព បានល្អមែនទែន ដោយលោកអ្នកអាច ឃើញកម្រិត Dynamic Range រវាងមេឃ និងដីបាន។ វានៅតែ អាចមើលឃើញមេឃ បានច្បាស់ល្អ ពណ៌របស់ស្លឹកឈើ នៅតែមានពណ៌ដិត បើទោះវាចាំងពន្លឺមកខ្លាំង ក៏ដោយ ហើយបើមើល ទៅកម្រិតភាពច្បាស់ នៅលើឥដ្ឋការូឡាវិញ គឺច្បាស់ល្អ មែនទែន។

1

  1. ថត Indoor មានពន្លឺខ្សោយ

ការថតរូបភាព Indoor នៅតែមានពន្លឺភ្លឺបានល្អ និងកាត់បន្ថយគ្រាប់ Noise បានច្រើន ហើយពណ៌ក៏ផលិត ចេញមកបាន ត្រឹមត្រូវ មិនសូវខុសពីរូបភាព ដែលយើងឃើញ ពិតៗឡើយ។

2

  1. ថត Zoom

មុខងារ Zoom វានៅរាងស្ទើរបន្តិចបើប្រៀបធៀបជាមួយ iPhone 8 Plus ព្រោះវាអត់មាន កាមេរ៉ាភ្លោះ និងកែវលេន Optical Zoom ដូច iPhone 8 Plus ទេ។ ប៉ុន្តែវានៅតែធ្វើការ បានល្អបើ ទោះជា Zoom 4x ចូលក៏នៅតែរក្សា រូបភាពបានច្បាស់ល្អ គ្រាន់តែពណ៌មិន សូវល្អដូច iPhone 8 Plus ទេ។

3

  1. Portrait

បើទោះជា Pixel គ្មានកាមេរ៉ាភ្លោះមែន ប៉ុន្តែ Google បានកែច្នៃ Software នៃកាមេរ៉ារបស់ខ្លួន អាចថតរូប Portrait បានល្អជាង កាមេរ៉ារបស់ iPhone 8 Plus ទៅទៀត។ កម្រិតភាពព្រាល ផ្ទៃខាងក្រោយ របស់វា គឺដាច់បានស្អាត មែនទែន ហើយការ កាត់ថ្នេរ ក៏មានល្អជាង iPhone 8 Plus ដែរ ជាពិសេសនៅត្រង់ កន្លែងសក់ ហើយពណ៌របស់វា មិនឆេះលើស ពីការពិតដូច iPhone 8 Plus ឡើយ។ ហើយបើប្រៀបធៀប ទៅ Pixel ជំនាន់ទី 1 គឺវាធ្វើការ បានល្អ ជាងមុនឆ្ងាយ។

4

  1. កន្លែងខ្សោយពន្លឺខ្លាំង

កន្លែងខ្សោយពន្លឺ វានៅតែធ្វើការបានល្អជាងគេដដែល លោកអ្នកអាចពិនិត្យមើល ទៅលើអំពូល ភ្លើងខាងក្រោយ និងមុខមនុស្សបាន។ iPhone 8 Plus មានពន្លឺភ្លើងបែក និងកម្រិតភាពច្បាស់ នៃសាច់មុខបាត់បង់ភាព ច្បាស់ច្រើន ប៉ុន្តែ Pixel 2 នៅរក្សាពន្លឺ ភ្លើងបានល្អ និងភាពច្បាស់ ក៏ល្អជាងដែរ។

5

  1. កម្រិតពណ៌

កម្រិតពណ៌វិញ វាមិនអាចយកឈ្នះ iPhone 8 Plus បានទេ ព្រោះវាព្យាយាមធ្វើឱ្យរូបភាព ច្បាស់ខ្លាំងពេក ដូចនេះពណ៌របស់វា គឺរៀងងងឹត ដូចនេះវានៅស្ទើរ ជាងបន្តិច។ ប៉ុន្តែមិនមែន មានន័យថាវា អន់នោះទេ ពណ៌វាផលិត បានដិតល្អ ហើយបើអ្នក Zoom ចូលមើលកម្រិតភាពច្បាស់ វិញគឺ Pixel ធ្វើបានល្អជាង ដោយអ្នកអាចមើល ទៅលើ ផ្ទៃដីបាន។

6

  1. រូបភាពទូទៅ

ចំណែកឯការថតរូបភាពទូទៅវិញ ស្ទើរតែរកចំណុចខ្វះខាត មិនឃើញនោះទេ គឺថាវាល្អខ្លាំង មែនទែន។

ហើយជាការសរុបចុងក្រោយ កាមេរ៉ា Pixel 2 ទាំងពីរម៉ូឌែលទទួលបាន ពិន្ទុសរុប 98/ 100 ដោយនៅក្នុងនោះ ពិន្ទុទៅលើរូបភាពវា ទទួលបាន 99 ដោយវាខ្សោយបន្តិច ទៅលើរូបភាព Zoom និង Bokeh Effect។ ចំណែកឯ វីឌីអូវិញវា ទទួលបានពិន្ទុ 96 ស្ទើរតែលើ ស្មាតហ្វូន ទាំងអស់ទៅហើយ។

last

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:39 AM, 05 October
  • ប្រភព: DXO Mark
  • Tag: ទូរស័ព្ទ