ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ការប្រៀបធៀបទំហំតួខ្លួនរបស់ Pixel 2 & Pixel 2 XL ជាមួយនឹងស្មាតហ្វូនកំពូលដទៃ!

ការប្រៀបធៀបទំហំតួខ្លួនរបស់ Pixel 2 & Pixel 2 XL ជាមួយនឹងស្មាតហ្វូនកំពូលដទៃ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានម៉ោងមុននេះ ការដាក់​បង្ហាញ​ទូរស័ព្ទ Pixel 2 & Pixel 2 XL របស់​ក្រុមហ៊ុន Google ត្រូវ​បាន​បញ្ចប់​រួចរាល់​ជាស្ថាពរ ជាមួយនឹងរូបរាងប្លែកជាងមុន ដោយសារតែវា មានអេក្រង់​ខាង​មុខ​លាត​ធំ​ជាង​មុន ហើយបានបន្ថយគែមលើក្រោម អោយនៅសល់តិច ជាងមុនផងដែរ។  មិនតែប៉ុណ្ណោះ កម្លាំង​ម៉ាស៊ីន និង កាមេរ៉ា​ក៏មានសមត្ថភាពមិនធម្មតាប៉ុន្មានដែរ។

Cover

Final 1000x150 copy

នេះជាការបោះជំហ៊ានថ្មីមួយទៀតរបស់ Google សម្រាប់ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ដោយសារតែ Pixel 2 XL មានអេក្រង់ធំដល់ 6 អ៊ីញ គឺធំជាង Pixel XL ដែលមានអេក្រង់ត្រឹមតែ 5.5 អ៊ីញប៉ុណ្ណោះ។ គួរ​បញ្ជាក់​ផងដែរថា Pixel 2 គឺមានវិមាត្រ 144.8 x 68.6 x 7.6 mm ចំណែកឯ Pixel 2 XL គឺមានវិមាត្រ 144.8 x 68.6 x 7.6 mm។ ហើយអ្នកអាចមើលការ ប្រៀបធៀបទំហំតួខ្លួន របស់ Pixel 2 & Pixel 2 XL ជាមួយនឹងស្មាតហ្វូន កំពូលផ្សេងៗ បាននៅខាងក្រោម៖

Pic 1 Pic 2 Pic 3 Pic 4 Pic 5

សព្វថ្ងៃ មនុស្សភាគច្រើន គឺសុទ្ធមានស្មាតហ្វូននៅក្នុងដៃ សម្រាប់ការ ប្រើប្រាស់ប្រចាំថ្ងៃ និង ចង់​លំអរ ភ្នែក​របស់អ្នកមើល។ ម្យ៉ាងវិញទៀត រូបរាងខាងក្រៅ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ អញ្ចឹងអ្នកគួរតែគិតគូ​អោយហើយ មុននឹងធ្វើការសម្រេចចិត្ត ក្នុងការជ្រើសរើសយកទំហំទូរស័ព្ទមួយណា ដើម្បីអោយ​សាក​សម​​នឹងប្រអប់ដៃរបស់អ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:12 AM, 05 October
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ