ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Google បានបញ្ចេញ​វ៉ែនតា Daydream View VR ស៊េរី​ថ្មី ជាមួយ​នឹង​តម្លៃ 99ដុល្លារ

Google បានបញ្ចេញ​វ៉ែនតា Daydream View VR ស៊េរី​ថ្មី ជាមួយ​នឹង​តម្លៃ 99ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីយប់មិញនេះ ក្រុមហ៊ុន Google បានធ្វើការដាក់​បង្ហាញ​នូវ​ផលិត​ផល​របស់ខ្លួន ក្នុង​ព្រឹត្តការណ៍​ដ៏​ធំមួយ ដែល​មានដូចជា ស្មាតហ្វូនជំនាន់ថ្មី, ឧបករណ៍បំពងសំលេង, កាមេរ៉ាមិនប្រើដៃបញ្ជា, កាសស្តាប់​ត្រចៀក​ឥតខ្សែ និង ចុងក្រោយគឺ វ៉ែនតា Daydream View VR ស៊េរីថ្មីមួយទៀត ។ ឥលូវខ្ញុំនឹងលើក​យក​ឧបករណ៍ Daydream View VR មកបង្ហាញជូនមិត្តអ្នកអាន ទាំងអស់គ្នា៖

Cover

Final 1000x150 copy

Google Daydream View VR ជំនាន់ថ្មីនេះ គឺមើលទៅស្រដៀងទៅនឹងគំរូកាលពីឆ្នាំមុនដែរ ប៉ុន្តែ​វា​ត្រូវ​បាន​កែលម្អរលើ ចំនុចជាច្រើន និង មានភ្ជាប់មកជាមួយកាសនៅខាងក្នុងទៀតផង។ ក្នុងនោះដែរ កែវកញ្ចក់​ដែលបានបំពាក់នៅ ខាងក្នុងឧបករណ៍នេះ គឺមានគុណភាពខ្ពស់ជាងមុន ដោយកម្រិតរូបភាព​ដែលបានបង្ហាញ មានភាពច្បាស់ល្អ ជាមួយនឹងទិដ្ឋភាពកាន់តែទូលាយ។

Pic 2 Pic 3

ឧបករណ៍នេះត្រូវបានបង្កើតឡើង ពីសាច់ក្រណាត់ថ្មី មានភាពធន់បានល្អ ហើយមាន 3ពណ៌សម្រា​ប់​ជ្រើសរើសគឺ Fog(ពណ៌បែបចុះអ័ព្ទ), Charchol(ពណ៌ធ្យូង) និង Coral(ពណ៌ផ្កាថ្ម)។ ចំពោះតម្លៃវិញគឺ 99ដុល្លារ (ថ្លៃជាងមុន 20ដុល្លារ) ហើយវានឹងមានលក់នៅលើទីផ្សារ សហរដ្ឋអាមេរិក, កាណាដា, ចក្រភព​អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, ឥណ្ឌា, អ៊ីតាលី, បារាំង, អេស្ប៉ាញ, ជប៉ុន និង កូរ៉េ មុនគេ រួចនឹង​បន្តចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:02 AM, 05 October
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ