ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Pixelbook សមិទ្ធផល​ថ្មី​របស់ Google រូប​រាង​ស្ដើង​ស្រាល ទាក់​ទាញ តែ​មាន​តម្លៃ​ថ្លៃដែរ

Pixelbook សមិទ្ធផល​ថ្មី​របស់ Google រូប​រាង​ស្ដើង​ស្រាល ទាក់​ទាញ តែ​មាន​តម្លៃ​ថ្លៃដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតបានមកដល់ហើយនូវព្រឹត្តិការណ៍ Google ដែលជាថ្ងៃប្រកាស អាវុធពិសេស របស់ក្រុមហ៊ុនមួយនេះ។ ម្យ៉ាងវិញទៀតនោះ​ក្នុងឱកាសព្រឹត្តិការណ៍​ដ៏ធំរបស់ Google សម្រាប់ឆ្នាំនេះ​ផងដែរក្រុមហ៊ុន នៅតែបន្តចេញ​ផលិតផលថ្មីៗ​ផ្សេងៗបន្ថែមទៀត​ក្រៅពីកំពូលស្មាតហ្វូន​របស់ខ្លួន ពីរម៉ូឌែលនោះ។ ក្នុងព្រឹត្តិការណ៍នេះ​ផងដែរក្រុមហ៊ុន Google បានចេញនូវ សមិទ្ធផលថ្មី​មួយទៀតហើយ គឺ Pixelbook។

pic 1

Final 1000x150 copy

Pixelbook គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មី របស់ Google ហើយវាជាជំនាន់ទី ១ ផងដែរ។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ ត្រូវបានគេធ្វើការ រចនាឡើងយ៉ាង​ស្រស់ស្អាត​ទាំងស្ដើង និងស្រាលទៀត​ផងដែរ មិនត្រឹមតែប៉ុណ្ណោះ​តួខ្លួនរបស់វា​ស្រោបដោយ​លោហៈ អាលុយមីញ៉ូម​ផងដែរ ដែលធ្វើអោយវា​មានសភាព​រឹងមាំនិងស្រាល​ទៀតផង។ បើនិយាយពីទំងន់​របស់វាវិញនោះ​ត្រឹមតែ 1 គីឡូក្រាម ប៉ុណ្ណោះ និង កម្រាស់ស្ដើង ត្រឹមតែ 10mm នោះទេ។ រី​ឯកាសរចនា​អេក្រង់វិញនោះ វាមានទំហំយ៉ាង​ធំបំផុត 12.3 អ៊ីញ ជាប្រភេទ​អេក្រង់ LCD អាចធ្វើការបញ្ជា​ចុចប៉ះបានតាម​រយៈអេក្រង់  ជាមួយ​នឹងសមត្ថភាព​អាចបង្ហាញ​រូបភាពបាន​ដិតកម្រិត Quad HD អមមកជាមួយនឹង​ដង់ស៊ីតេអេក្រង់ 235 ppi និង ពន្លឺខ្លាំងអាច​ឲ្យយកប្រើប្រាស់​នៅ​ខាង​ក្រៅ​​បាន​យ៉ាង​ប្រសើរទៀតផង ។

pic 2

បន្ថែមទៀតនោះកុំព្យូទ័រយួរដៃរបស់ Google ស៊េរីថ្មីនេះផងដែរអាចធ្វើការ​បត់អេក្រង់ទៅ​ក្រោយបានទៀតផង​ដោយយើងអាច​យកវាជាជំនួស ថេប្លេតក៏បាន​ផងដែរ។ សម្រាប់ក្ដារចុច​របស់វាក៏ល្អ ដោយវាជាក្ដារ​ចុចលក្ខណៈទន់​ងាយស្រួលអោយ​យើងវាយជា​អក្សរផ្សេងៗ​ពុំមានភាព​រឹងមក​រំខានឡើយ។ ដោយវាអាចធ្វើការដោយប៉ះបញ្ជារអេក្រង់បែបនេះនោះ Google​ ក៏បានធ្វើការបន្ថែម​ប៊ិចបញ្ជា​ដែលវាមាន​ឈ្មោះថា Pixelbook Pen សម្រាប់ការជំនួស​ដោយការបញ្ជាម្រាមដៃ​ផងដែរ និងជាពិសេស​នោះងាយស្រួល​ប្រើប្រាស់​កត់ត្រាដូចសៀវភៅ​អញ្ចឹង។​ ចូលមកដល់រន្ធ​មុខងារផ្សេងៗ​វិញម្ដង កុំព្យូទ័រយួរដៃនេះ​មានរន្ធកាស មួយដែរ ប៉ុន្តែគ្មានរន្ធ SD Card ឡើយ ប៉ុន្តែមានរន្ធ USB C ពីរ មកជាមួយដែរ។

pic 3 pic 4

ជាងនេះទៅទៀតកម្លាំងម៉ាស៊ីនរបស់ Pixelbook នេះក៏មិនអន់ផងដែរ ដោយវាប្រើប្រាស់ CPU ពីរស៊េរីទៀតផង ​សម្រាប់តម្រូវការទាប និងខ្ពស់នោះ។ វាមានជំរើស CPU អោយរើសពីរ របស់ Intel ជំនាន់ទី 7 គឺ Core i5 និង Core i7 អមមក​ជាមួយនឹង Ram ផ្ទុកពី 8GB ទៅ 16GB ទៀតផង និងអង្គផ្ទុក​ទិន្នន័យ SSD​ ពពួក M.2 NVMe ដែលមានល្បឿនលឿន​ទៅតាមទំហំ​ដូចជា 128, 256 និង 512GB តាម​​ចំនួន​​ទឹកប្រាក់​ដែល​យើងចង់ចំនាយ និងតម្រូវការ​របស់យើងផងដែរ។ យ៉ាងណាមិញ​វាមិនបានប្រើប្រាស់ Windows OS ឡើយសម្រាប់កុំព្យូទ័រ​យួរដៃមួយនេះ​គឺវាប្រើប្រាស់ ChromeOS របស់ Google ទៅវិញ នោះទេ។ តែមិនថ្វីឡើយ​សម្រាប់ប្រព័ន្ធ​ប្រត្តិបត្តការមួយនេះ​នោះគឺ Google បានធ្វើការ​ឡើងយ៉ាង​ទូលំទូលាយ​ណាស់អាចប្រើប្រាស់​ជាមួយនឹង​កម្មវិធី Android បានទៀតផង។

pic 5 pic 6

និយាយពីតម្លៃលក់របស់ Pixelbook ជំនាន់ទី 1 នេះវិញម្ដង Google បានប្រកាសហើយ​វានឹងមាន​លក់ក្នុង​តម្លៃចាប់ពី 1000$ ឡើងទៅតែម្ដង។ គួរបញ្ជាក់ផងដែរ​សម្រាប់តម្លៃ 1000$ នេះ គឺជាតម្លៃដែលមាន​កម្លាំងទាបបំផុត​នៃកុំព្យូទ័រយួរដៃ​មួយនេះ ដែលវាមាន CPU Intel ជំនាន់ទី 7 គឺ Core i5 ទំហំ Ram 8GB និងអង្គផ្ទុក​​ទិន្នន័យ SSD​ ពពួក M.2 NVMe ទំហំ 128GB។ ​ចំណែកឯប៊ិច Pixelbook Pen នោះគឺមិនបាន​មកជាមួយនឹង​ប្រអប់ស្រាប់​របស់ កុំព្យូទ័រយួរដៃ Pixelbook ​នេះទេ គឺតម្រូវអោយទិញក្រៅ​តម្លៃ 99$​ ឯណោះ។

pic 7 pic 8

ទាំងនេះជាលក្ខណៈសម្បត្តិរបស់ Pixelbook នោះបើយោង​តាមលក្ខណៈសម្បត្តិ ការរចនា និងរបៀបប្រើប្រាស់​ថ្មីនេះ បានបង្ហាញថា នេះគឺជាការប្រកួត​ប្រជែងមួយនៃកុំព្យូទ័រ​យួរដៃរបស់ Google ទៅកាន់ MacBook របស់ Apple នោះ។ ដោយសង្កេត​ឃើញថា Pixelbook នេះក៏មាន ប្រព័ន្ធប្រត្តិបត្តការ Unique​ ខុសគេដូច MacBook ដែលរបៀប​ប្រើប្រាស់នោះ​ក៏ងាយស្រួលច្រើន​ផងដែរ។ ដូច្នេះនេះ​គឺជាកុំព្យូទ័រ​ថ្មីសមិទ្ធផលថ្មី​របស់ Google មានចំនុចល្អច្រើន​ អ្វីពិសេស​ដែលនឹង​ធ្វើឲ្យ Pixelbook ទាក់ទាញ​អ្នកប្រើប្រាស់បំផុតនោះ​គឺរូបរាង​រចនាបថ វាមានភាព​រឹងមាំការពារខ្លួ​ន​ដោយលោហៈជុំវិញ​មួយតួខ្លួន​តែម្ដង ដែលមើលទៅ​​ទាក់​ទាញ សាកសមជាកុំព្យូទ័រ​យួរដៃ​ដែលមាន​តម្លៃខ្ពស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:05 AM, 05 October
  • ប្រភព: Google
  • Tag: កុំព្យូទ័រ