ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Google ដាក់​បង្ហាញ Speaker ឆ្លាត​វៃ​អាច​បញ្ជា​ដោយ​សម្លេង! មិនធម្មតា!

Google ដាក់​បង្ហាញ Speaker ឆ្លាត​វៃ​អាច​បញ្ជា​ដោយ​សម្លេង! មិនធម្មតា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅថ្ងៃទី 04 ខែតុលា ឆ្នាំ 2017 ប្រហែលជាម៉ោង 11 កន្លះនេះ ក្រុមហ៊ុន Google បានរៀបចំ ព្រឹត្តិការណ៍ ដ៏ធំមួយ ដើម្បីធ្វើការ ដាក់បង្ហាញនូវ ផលិតផលរបស់ខ្លួន ដែលមានរួមមានដូចជា Smartphone, ឧបករណ៍ អេឡិចត្រូនិច, និងគ្រឿងឆ្លាតវៃ ផ្សេងៗទៀត។ ក្នុងនោះ Google បានដាក់បង្ហាញនូវ កំពូលស្មាតហ្វូន ជំនាន់ថ្មី របស់ខ្លួនចំនួន ២ ម៉ូឌែល គឺ​ Google Pixel 2 និង Google Pixel XL 2 ហើយនិង ផលិតផលផ្សេងៗទៀត ដូចជា Pixel Book និង Google Home Mini ជាដើម។

Cover

Final 1000x150 copy

និយាយពី Google Home Mini នេះ វាគឺជា ឧបករណ៍បំពងសម្លេងម្យ៉ាង ដែលភ្ជាប់ជាមួយនឹង ភាពឆ្លាតវៃ ដោយអាចអោយ យើងអាចធ្វើ ការបញ្ជា ឧបករណ៍ អេឡិចត្រូនិចផ្សេងៗ ដោយប្រើប្រាស់ សម្លេងបញ្ជា ដែលវាជាបច្ចេកវិទ្យា ពិសេស បន្ថែមពីមុខងារ បំពងសម្លេង។ វានៅមានបង្កប់ មុខងារជាច្រើនទៀត ដែលនឹង ធ្វើអោយ អ្នកប្រើប្រាស់ កាន់តែពេញចិត្ត វាថែមទៀត ដូចជា វាអាចបកប្រែ ភាសាបាន និងបញ្ជាទៅលើ ផលិតផលអេឡិចត្រូនិច ផ្សេងៗ របស់ក្រុមហ៊ុន ដទៃទៀត។

Google Home Mini មានរូបរាងមូល បែបសំប៉ែត តូច និងងាយស្រួល កាន់ជាង Google Home ដែលបង្ហាញខ្លួន កាលពីឆ្នាំទៅ។ ផ្នែកខាងលើ ត្រូវបានស្រោបដោយ សំណាញ់ក្រឡាៗ ក្រាស់ ពីលើរន្ធបំពង សម្លេងតែម្តង ចំណែកឯផ្នែក ខាងក្រោម ផលិតឡើងពី ជ័រស្វិតម្យ៉ាង។ វាមាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស (Chalk) ពណ៌ទឹកក្រូច (Coral) និងពណ៌ខ្មៅ (Charcoal)។

1

Home Mini នឹងមានដាក់លក់ ចាប់ពីថ្ងៃទី 19 ខែតុលា ខាងមុខនេះហើយ ជាមួយនឹងតម្លៃត្រឹមតែ 49$ តែប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិក។ ដូចនេះសម្រាប់ ប្រិយមិត្ត ដែលមាន ចំណាប់អារម្មណ៍ អាចធ្វើការ កុម្ម៉ង់កក់ទុកមុន ឧបករណ៍នេះ ចាប់ពីថ្ងៃដាក់ បង្ហាញនេះ ទៅបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:51 PM, 04 October
  • ប្រភព: Google
  • Tag: Accessories