ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    រាត្រីនេះ Google Pixelbook អាចនឹង​បង្ហាញ​ខ្លួន ជាមួយ​រូបរាង​ទាក់​ទាញ​មិនធម្មតា

រាត្រីនេះ Google Pixelbook អាចនឹង​បង្ហាញ​ខ្លួន ជាមួយ​រូបរាង​ទាក់​ទាញ​មិនធម្មតា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងរាត្រីនេះគឺជាពេលវេលាល្អសម្រាប់​ក្រុមហ៊ុន Google វិញម្ដង ក្នុង​ការ​បង្ហាញ​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន​វិញ​ម្ដង ដោយក្នុងនោះ​អ្វីដែល​ពិភព​លោកកំពុងរង់ចាំគឺ Pixel 2 ដែលជាកំពូលស្មាតហ្វូនថ្មី ជាដៃ​គូ​ប្រជែង​យ៉ាងធំជាងមួយនឹងកំពូលស្មាតហ្វូនជាច្រើន។ អមជាមួយនឹងការប្រកាសចេញនូវ Pixel 2 នេះ​ផង​ដែរ Google ក៏នឹងត្រៀមប្រកាសចេញនូវផលិតផលថ្មីៗផ្សេងទៀត ដោយក្នុងនោះរួមមានកុំព្យូទ័រ​យួដៃ Pixelbook ផងដែរ ដែលជាឈ្មោះថ្មីជំនាន់ទី 1 របស់ក្រុមហ៊ុន Google នេះដោយយោងតាមរយៈ​រូបភាព​បែកធ្លាយតាមរយៈគេហរទំព័រអន្តរជាតិមួយចំនួនដូចខាងក្រោម៖

1

Final 1000x150 copy

ប្រភពព័ត៌មានដដែលបានប្រាប់ឲ្យដឹងថា Pixelbook នឹងមានអេក្រង់ទំហំយ៉ាងធំបំផុត 12.3 អ៊ីញ ជាមួយ​នឹងសម្ថភាពបង្ហាញរូបភាពបានដិត និងច្បាស់ មានពន្លឺខ្លាំងអាចឲ្យយកប្រើប្រាស់នៅ​ខាង​ក្រៅ​បាន​យ៉ាង​ប្រសើរ។ ជាងនេះទៅទៀត Pixelbook នឹងប្រើប្រាស់ CPU របស់ Intel ពពួក Core i5 តែ​មិន​​ប្រាក​ដ​ថា​នឹងមាន Core i7 ឬយ៉ាងណានោះទេ (នៅស្រពិចស្រពិល) អមមកជាមួយនឹងអង្គផ្ទុក​ទិន្នន័យ SSD​ ពពួក M.2 NVMe ដែលមានល្បឿនលឿនទៅតាមទំហំដូចជា 128, 256 និង 512GB តាម​​ចំនួន​ទឹកប្រាក់​ដែលយើងចង់ចំនាយ។

2 3

ចំនុចពិសេសដែលនឹងធ្វើឲ្យ Pixelbook ទាក់ទាញអ្នកប្រើប្រាស់បំផុតគឺរូបរាងរចនាបថ ដោយយោង​តាម​រូបភាពបែកធ្លាយឃើញថា វានឹងការពារខ្លួនដោយលោហៈជុំវិញមួយតួខ្លួនតែម្ដង ដែលមើលទៅ​ទាក់​ទាញ សាកសមជាកុំព្យូទ័រយួដៃដែលមានតម្លៃខ្ពស់។ មកដល់ពេលនេះប្រភពអន្តរជាតិបានបញ្ជាក់ថា Pixelbook អាចនឹងចេញលក់នៅក្នុងតម្លៃ 1199$ រហូតដល់ 1749$ ដោយមិនរាប់បញ្ចូលជាមួយនឹង​ប៊ិចវ័យ​ឆ្លាត​ដែលមានតម្លៃ 99$ ផ្សេងទៀត។

4

អញ្ចឹងយប់នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើ Google នឹងមានអ្វីប្លែកសម្រាប់ចុងឆ្នាំ 2017 សម្រាប់​បង្ហាញពិភពលោកទាំងមូល ហើយក្រុមការងារ Cambo Report នឹងចេញផ្សាយព័ត៌មានឲ្យបាន​ឆាប់រហ័ស​តាមដែលអាចធ្វើទៅបាន ដើម្បីចែកជូនប្រជាជនកម្ពុជាបានដឹងដំណឹងទាន់ហេតុការណ៍។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:34 PM, 04 October
  • ប្រភព: 9to5Google
  • Tag: កុំព្យូទ័រ