ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    SteelSeries ចេញកាស​មាន​បី​ពណ៌​ថ្មី តម្លៃ​សមរម្យ និង​លក្ខណៈ​សម្បត្តិ​ល្អ​ទៀតផង

SteelSeries ចេញកាស​មាន​បី​ពណ៌​ថ្មី តម្លៃ​សមរម្យ និង​លក្ខណៈ​សម្បត្តិ​ល្អ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន SteelSeries ក៏ជាក្រុមហ៊ុន​ល្បី​ល្បាញ​ផ្នែក ក្ដារ​ចុច និង Mouse របស់​កុំព្យូទ័រ ដូច​ទៅ​នឹង​ក្រុម​ហ៊ុន Razer និង Corsair  ដែរ។ គ្រាន់តែសម្រាប់អ្នក ធម្មតាប្រើប្រាស់ទូទៅ មិនសូវស្គាល់ប៉ុណ្ណោះ សម្រាប់​អ្នក ដែលចូលចិត្ត លេងហ្គេមវិញ ច្បាស់ជាស្គាល់ ហើយពីព្រោះ ក្រុមហ៊ុនមួយនេះ ឧស្សាហ៍​ចេញ ផលិតផលរបស់ខ្លួន ផ្ដោតសំខាន់ សម្រាប់ Gamer នោះ។

Pic 1

Final 1000x150 copy

ម្យ៉ាងវិញទៀតនោះក្រុមហ៊ុនមួយនេះក៏សំបូរបែបច្រើននៃកាសល្អៗផងដែរ​ ថ្មីៗនេះក្រុមហ៊ុន SteelSeries​ ក៏បានប្រកាសចេញ កាសស្ដាប់មានពណ៌ថ្មីបន្ថែមទៀត ដោយវាមិនមែនជាកាសស៊េរីថ្មី​នោះ​ទេ គ្រាន់តែបន្ថែមពណ៌ថ្មីប៉ុណ្ណោះ​ម្យ៉ាងវិញទៀតនោះវាជាកាសដែលមានប្រជាប្រិយភាព​ខ្លាំងរហូត​បានឈ្នះពានទៀតផង។ វាមានឈ្មោះ Arctis 3 ដោយហេតុកាសរបស់ខ្លួនមានប្រជាប្រិយភាពបែបនេះ​ហើយទើបក្រុមហ៊ុន SteelSeries នៅតែអភិវឌ្ឍវាកាន់តែមានចំណាប់អារម្មណ៍ឡើង​ដោយ​បន្ថែមពណ៌​កាន់​តែស្រស់ស្អាតផងដែរ។ សម្រាប់ពណ៌ចាស់ដែល Arctis 3 នេះមាននោះគឺពណ៌ ខ្មៅ និង ស តែ​នៅ​ពេលនេះមានបន្ថែមពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ប្រផេះទៀតហើយ។ កាសនេះផងដែរ​បាន​ចេញ​លក់​នៅក្នុងតម្លៃ 79$ ហើយក៏មិនបានតំម្លើងតម្លៃអ្វីដែរសម្រាប់ការបន្ថែមពណ៌បីនេះទៀតនេះ។ សម្រាប់​កាសប្រភេទនេះមិនត្រឹមតែមានតម្លៃសមរម្យនោះឡើយសមត្ថភាពរបស់វាក៏ល្អច្រើនផងដែរ មាន​ទាំង​មុខងារ Surround Sound 7.1 អមមកជាមួយ ហើយមានទំងន់ស្រាលមិនធ្ងន់ក្បាលផងដែរ ជានេះ​ទៅ​ទៀត​នោះ​វា​អាចធ្វើការប្រើប្រាស់មិនត្រឹមតែកុំព្យូទ័រនោះទេ អាចប្រើជាមួយនឹងស្មាតហ្វូន VR, PlayStation, Xbox និង Mac ក៏បាន។

pic 2 pic 3

សរុបសេចក្ដីមកនេះគ្រាន់ជាការប្រកាសដំណឹងពី SteelSeries នៃការបន្ថែមពណ៌កាសរបស់ Arctis 3 ប៉ុណ្ណោះដោយក្រុមហ៊ុនមួយនេះពុំបានបន្ថែមុខងាររឺអ្វីថ្មីក្រៅពីពណ៌ទាំងបីនេះឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:26 PM, 04 October
  • ប្រភព: Tech Power Up
  • Tag: Accessories