ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    សម្រាប់អ្នកចង់​ដឹង​ថា​តើ Hero 5 និង Hero 6 ថតវីដេអូ​ខុស​គ្នា​កម្រិត​ណា​អាច​ទស្សនា​វីដេអូ​នេះ​បាន

សម្រាប់អ្នកចង់​ដឹង​ថា​តើ Hero 5 និង Hero 6 ថតវីដេអូ​ខុស​គ្នា​កម្រិត​ណា​អាច​ទស្សនា​វីដេអូ​នេះ​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

1

Final 1000x150 copy

កាមេរ៉ាពពួក Action ដែលទើបនឹងប្រកាសចេញ​កាល​ពី​ថ្ងៃ​ទី 28 កន្លង​ទៅ​ថ្មីៗ​នេះរ​បស់​ក្រុមហ៊ុន GoPro ដែល​មាន​ឈ្មោះ​ហៅ​ជាផ្លូវការថា Hero 6 នោះជិតមកដល់ទីផ្សារស្រុកខ្មែរយើងហើយ ហើយយើង​ក៏​សង្កេត​ឃើញ​ថា មានអ្នកប្រើប្រាស់ជាច្រើនបានកំពុងរង់ចាំទិញវាផងដែរ រហូតដល់អ្នកខ្លះបានកុ​ម្ម៉ង់​ទុក​មុន​ថែមទៀតផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តដែលកំពុងមាន Hero 5 ឬប្រិយមិត្តដែល​កំពុង​រង់ចាំទិញ Action កាមេរ៉ាយកទៅប្រើប្រាស់នោះ អាចនឹងកំពុងគិតពិចារណាថា តើគួរតែទិញយក Hero 5 ឬចំនាយលុយច្រើនបន្តិចយក Hero 6? វាគឺជារឿងពិបា​ក​បន្តិចក្នុងការសម្រេចចិត្តថា​យកមួយ​ណា ដូច្នេះខាងក្រោមនេះគឺជាវីដេអូធ្វើការបង្ហាញសមត្ថភាពថតវីដេអូរបស់កាមេរ៉ាទាំង 2 ដែល​អ្នក​ទាំ​ង​អស់​គ្នាអាចមើលហើយពិចារណាដោយខ្លួនឯងបាន ថាតើគួរតែចំនាយប្រាក់ច្រើនទៅលើ Hero 6 ឬទេ? ឬប្រើត្រឹម Hero 5 សិនក៏បាន?

បន្ទាប់ពីទស្សនាវីដេអូខាងលើរួច ខ្ញុំជឿថាប្រិយមិត្តអាចកំណត់បានច្បាស់ហើយថា រវាង Hero 5 និង Hero 6 មួយណាអាចថតរូប និងវីដេអូបានប្រសើរជាង។ GoPro មិនត្រឹមតែធ្វើការ​កែសម្រួល​នូវ​សមត្ថភាព​ថតវីដេអូនៅលើ Hero 6 នោះទេ សូម្បីតែប្រព័ន្ធទប់រំញ័រក៏ត្រូវបានបង្កើនសមត្ថភាព​ឲ្យកាន់​តែ​ប្រសើរ​ថែម​ទៀតផង ពិសេសកាត់បន្ថយរំញ័រនៅពេលថតវីដេអូក្នុងកម្រិត 4K ថែមទៀតផង និង​អនុញ្ញាត​ឲ្យអ្នកប្រើប្រាស់ធ្វើការ Zoom បាន 2X ដោយមិនបាត់បង់គុណភាពតាមរយៈអេក្រង់ Touchscreen​។ សម្រាប់តម្លៃបច្ចុប្បន្ន Hero 5 មានតម្លៃប្រហាក់ប្រហែល 349$ ទៅតាមគ្រឿង​បន្ថែម​មក​ជាមួយ ចំនែក Hero 6 តម្លៃ​បច្ចុប្បន្ន​គឺ 499$ ដូច្នេះអ្នកអាចពិចារណាបានដោយខ្លួនឯង ថាតើគួរ​យក​មួយ​ណា តែ​យកល្អ Hero 6 ទៅ បើទោះបីជាវារាងថ្លៃបន្តិចមែន តែគុណភាពវីដេអូដែល​យើង​ទទួល​បាន​គឺ​ល្អ​ជាង Hero 5 ច្រើន ថែមទាំងមានមុខងារថ្មីៗបន្ថែមមកជាមួយទៀត។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:31 PM, 03 October
  • ប្រភព: YouTube
  • Tag: កាម៉េរ៉ា