ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ដេញ​ចាប់​ព្រាប​ដូច​នៅ​ក្រៅ​ពិត​ៗ ជាមួយ​បច្ចេក​វិទ្យា AR នេះ!

ដេញ​ចាប់​ព្រាប​ដូច​នៅ​ក្រៅ​ពិត​ៗ ជាមួយ​បច្ចេក​វិទ្យា AR នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យានេះ​កំពុងតែចាប់ផ្តើមពេញនិយម ដោយសារតែ Apple កំពុងតែព្យាយាម បង្កើតនូវ​កម្មវិធីប្លែកៗ មានប្រយោជន៍​មួយចំនួន ដែលមានប្រើប្រាស់នូវ​បច្ចេកវិទ្យា AR នេះ។ តែយើងបានដឹង បច្ចេកវិទ្យានេះ​ SONY បានយកមកប្រើប្រាស់​លើស្មាតហ្វូនរបស់ពួកគេ​ជាយូរមកហើយ ប៉ុន្តែមិនសូវជា​មានអ្នកចាប់​អារម្មណ៍ទេ ដល់ពេល Apple ចាប់ផ្តើមយកមក​ប្រើប្រាស់ ស្រាប់តែមាន​អ្នកស្គាល់ និងចាប់អារម្មណ៍​ច្រើនជាងមុន។

cover

Final 1000x150 copy

បច្ចេកវិទ្យា AR (Augmented Reality) ដែលមានភាពខុសគ្នា​បន្តិចពី VR (Virtual Reality) ដែលមិនចាំបាច់តម្រូវ​ឲ្យអ្នកប្រើប្រាស់​ពាក់ឧបករណ៍ VR ទេ ពេលប្រើប្រាស់កម្មវិធី​ដែលមាន​បច្ចេកវិទ្យា AR គឺអ្នកត្រូវប្រើប្រាស់​អាចមើល​រូបភាពបែប 3D លើអេក្រង់​ស្មាតហ្វូន និងថេប្លេតរបស់​ពួកគេតែម្តង។ ខាងក្រោមនេះ ជាហ្គេមដេញចាប់ព្រាប ដែលយើងឮ​ឈ្មោះហើយ ដូចជាហ្គេម​សាមញ្ញ តែវាមាន​ភាពអស្ចារ្យ ត្រង់វាបង្កើតឡើង​សម្រាប់បច្ចេកវិទ្យា​ VR ដែលអ្នកលេង​ដូចឃើញសត្វ​ព្រាបពិតៗ នៅនឹងមុខ​តែម្តង។

ហ្គេមនេះមានឈ្មោះថា Pigeon Panic! AR

****ចុចត្រង់នេះ ដើម្បីទាញយក

1

បញ្ជាក់៖ ហ្គេមនេះ អាចដំនើរការបានលើ iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPad ប៉ុន្មានម៉ូឌែលទៀត ដែលដំនើរការ iOS11 ។ 

មិត្តអ្នកអាន ដែលប្រើប្រាស់ស្មាតហ្វូនដូចបានបញ្ជាក់ខាងលើ និងកំពុង​ប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ iOS11 អាចសាកល្បង​ទាញយក​ហ្គេមនេះ ទៅលេងបាន ដើម្បីទទួល​អារម្មណ៍លេង​បែបថ្មី លើសពីហ្គេម​ធម្មតាៗ ពីមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:12 AM, 03 October
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម