ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង IT ដណ្តើម​តំណែង​កំពូល​មក​វិញ ក្នុង​តារាង Box Office

រឿង IT ដណ្តើម​តំណែង​កំពូល​មក​វិញ ក្នុង​តារាង Box Office

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ត ដែលឈរតំណែងកំពូល​នៅក្នុងតារាង Box Office ចំណាត់លេខ 1 គឺខ្សែភាពយន្ត IT ជាប្រភេទ​រឿងរន្ធត់ រៀបរាប់ពីតួអង្គ​រោគចិត្តម្នាក់ តុបតែងជាតួថ្លុក​ដែលគេ​ហៅថា Pennywise ចាប់ក្មេងៗ យកទៅឃុំឃាំង និងបន្លាចក្នុងផ្ទះ​របស់គេ ដែលនៅដាច់​ស្រយាល។   

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត America Made ជាប្រភេទរឿង​ឧក្រិដ្ឋកម្ម ដែលរៀបរាប់ពី​បុរសម្នាក់ឈ្មោះ Barry Seal ជាអ្នកបើក​យន្តហោះម្នាក់ ដែលត្រូវបាន​ភ្នាក់ងារ CIA ជ្រើសរើសជាអ្នក​បើកយន្តហោះ ដឹកអាវុធកាត់​តំបន់សង្គ្រាម។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Kingsman: The Golden Circle ជាប្រភេទរឿង​បាញ់ប្រហារ ដែលនេះ​ជាវគ្គទី 2 រៀបរាប់ពី សាច់រឿងស្រដៀង​ទៅនឹងវគ្គមុន ដោយវគ្គនេះ មានឈុត​ពិសេសៗច្រើន នៃការស្វែងរក​ជនបង្កប់​ក្នុងក្រុម Kingsman និងការចាប់ដៃគ្នា​ជាមួយដៃគូថ្មី តទល់ជាមួយនឹងសត្រូវ។ 

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស​ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូលបាន​ច្រើនគេ នាសប្តាហ៍នេះ ៖

  1. It

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 17,3 លានដុល្លារ និងសរុប 291 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. American Made

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Kingsman: The Golden Circle

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 17 លានដុល្លារ និងសរុប 66 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The LEGO Ninjago Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 35 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Flatliners

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 6,7 លានដុល្លារ និងសរុប 6,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Battle of the Sexes

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3,4 លានដុល្លារ និងសរុប 4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. American Assassin

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,3 លានដុល្លារ និងសរុប 31 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Home Again

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 1,7 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Till Death Do Us Part

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 1,5 លានដុល្លារ និងសរុប 1,5 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Mother!

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 1,4 លានដុល្លារ និងសរុប 16 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ IT ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង​នៅក្នុងប្រទេស​យើងហើយ ដូចនេះប្រសិនបើ​អ្នកចាប់អារម្មណ៍​អាចរកទស្សនាបាន​នៅតាមរោងភាពយន្ត​ដែលនៅជិតផ្ទះ​អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:30 AM, 03 October
  • ប្រភព: IMDb
  • Tag: ភាពយន្ត