ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Apple បាន​ដាក់​លក់ Adapter សម្រាប់​អាច​ដោត​សាក​ថ្ម និង​ដោត​កាស​ស្តាប់​បាន​ព្រមគ្នា

Apple បាន​ដាក់​លក់ Adapter សម្រាប់​អាច​ដោត​សាក​ថ្ម និង​ដោត​កាស​ស្តាប់​បាន​ព្រមគ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងរួចមកហើយថា​ចាប់ពី iPhone 7 / 7Plus ដែលបានចេញ​កាលពីឆ្នាំមុនមក មិនមានរន្ធដោត​កាស 3.5 មីលីម៉ែត្រទេ ដូចនេះ Apple ក៏បានបន្ថែមខ្សែ Lightning មួយនៅក្នុងប្រអប់ សម្រាប់តភ្ជាប់​ទៅនឹងរន្ធ​ដោតកាស។ យ៉ាងណាមិញ វាក៏នៅតែចោទ​ជាបញ្ហាដដែល សម្រាប់អ្នកប្រើ​មួយចំនួន ដោយសារតែពេល​ដែលពួកគាត់​ដោតសាកថ្ម គឺតម្រូវឱ្យ​បោះបង់ចោលរន្ធ​សម្រាប់ដោតកាស​ហើយ មិនអាចដោតប្រើ​ទាំងពីរព្រមគ្នា បាននោះទេ។ អញ្ចឹង ដើម្បីដោះស្រាយ​បញ្ហានេះ Apple ក៏បាន​ដាក់លក់ Dongle មួយប្រភេទ​សម្រាប់ដោតសាកថ្មទូ​រស័ព្ទបណ្តើរ ហើយក៏មាន​រន្ធដោតកាស ដាច់ដោយឡែក​ផងដែរ។

cover

Final 1000x150 copy

Dongle នេះមានឈ្មោះថា Rockstar ត្រូវបានផលិតដោយ Belkin ដែលមាន​ខ្សែក្រាស់ ស្វិត ធន់ល្អជាងខ្សែ Lightning ដែលបានភ្ជាប់មក​ក្នុងប្រអប់ស្រាប់ ហើយមានរន្ធបញ្ចូល​ជាប្រភេទ Lighting និងរន្ធបញ្ចេញមកវិញ​ជាប្រភេទ Lightning និងរន្ធ AUX 3.5 មីលីម៉ែត្រ។ ដូចនេះយើងអាចដោត​វាដើម្បីអាចប្រើប្រាស់​សម្រាប់សាកថ្ម​បានផង និងអាចដោត​រន្ធកាស ព្រមគ្នាតែម្តង។

1 2

សម្រាប់សមត្ថភាព និងលក្ខណៈសម្បត្តិរបស់វាវិញ​ក៏មានគុណភាព​ខ្ពស់ផងដែរ ដូចជា៖

  • វាអាចបញ្ចូលថាមពលភ្លើងបាន 12W សម្រាប់ iPhone និង iPad
  • រន្ធកាស មានសម្លេងឌីជីថលគុណភាពខ្ពស់ដល់ 48 kHz និងប្រព័ន្ធសម្លេង 24-bit
  • Support ការចុចបញ្ជាពីកាស
  • Support Syncing
  • ហើយវាអាចប្រើប្រាស់បានចាប់ពី iOS 10 ឡើងទៅ។

សរុបមក នេះជាឧបករណ៍មួយម៉ូឌែលទៀតសម្រាប់ជំនួយដល់តម្រូវការអ្នកប្រើប្រាស់ iPhone ស៊េរីថ្មីទាំងអស់ ដែលចង់បាន Adapt អាចដោតសាកថ្ម និងដោតកាសស្ដាប់​បានព្រមគ្នា។ ហើយ Apple នឹងបញ្ចេញវាលក់​លើផ្សារតាម​ប្រទេសនានា​ក្នុងពេលឆាប់ៗ​នេះហើយ ជាមួយ​តម្លៃ 35 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:04 AM, 02 October
  • ប្រភព: The Verge
  • Tag: Accessories