ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កាស Assassin’s Creed ផលិត​ពី​មាស​យ៉ាង​ពិសេស ដែល​មាន​តម្លៃ​ថ្លៃ​ហួស​និស្ស័យ

កាស Assassin’s Creed ផលិត​ពី​មាស​យ៉ាង​ពិសេស ដែល​មាន​តម្លៃ​ថ្លៃ​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាសមានតម្លៃខ្ទង់ម៉ឺនដុល្លារភាគច្រើន យើងឃើញថាវាបង្កើត សម្រាប់អ្នក ដែលមានលុយចាយ​អត់អស់ដូចជាមហាសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្តិ​ច្រើនជាដើម តែថ្ងៃនេះហាង​នៅចក្រភពអង់គ្លេស​ហៅថា Ubisoft Store បានប្រកាសចេញ​ជាផ្លូវការ​នូវកាសថ្មីមួយ បង្កើតឡើងសម្រាប់​អ្នកលេងហ្គេម ដោយយករូបរាង​រចនាបថ​តាមរយៈកំពូល​ហ្គេមដ៏​ល្បីល្បាញ Assassin’s Creed។

1

Final 1000x150 copy

កាសថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Assassin’s Creed Origins Utopia Headphones ដែលត្រូវបានផលិត​យ៉ាងយកចិត្ត​ទុកដាក់បំផុតពី​ក្រុមអ្នកជំនាញ សហការជាមួយនឹង​ហ្គេមទាំងមូល ដើម្បីកែច្នៃ បង្កើត​ចេញជាកាស​ស្ដាប់ត្រចៀកមាន​រូបរាងរចនាបថ​ទាក់ទាញ និងមានបង្កប់មក​ជាមួយនឹងមាស​សុទ្ធពពួក 18 ការ៉ាត់ អមមកជាមួយនឹង​ស្បែកការពារ ដែលមានគុណភាព​ខ្ពស់ ជាមួយទម្ងន់ត្រឹម 150 ក្រាមប៉ុណ្ណោះ។ កាសថ្មីនេះ​គឺជាកាស​ទំនើប ពុំប្រើប្រាស់​ខ្សែឡើយ ហើយបើដោតខ្សែ​តាមរន្ធកាស​ 3.5mm ក៏បាន ជាមួយនឹងសមត្ថភាព​ប្រើប្រាស់បាន 20 ម៉ោងសម្រាប់ការ​សាកថ្មពេញម្ដង ដែលល្បឿន Frequency គឺចន្លោះ 15Hz ទៅ 22kHz អាចអង្រួនអារម្មណ៍​ម្ចាស់កាស​នេះបាន។

2

គួរបញ្ជាក់ផងដែរថា កាសផលិតមកជាមួយមាសសុទ្ធនេះ​ត្រូវបានផលិតតែ 10 គ្រឿងប៉ុណ្ណោះ ដោយយើងទាំង​អស់គ្នាមិនអាច​ទិញវាមក​ប្រើប្រាស់ ឬដាក់តាំង​បានឡើយបើយើង​នៅក្រៅ​ប្រទេសបារាំង ព្រោះហាង Tournaries ដែលជាហាងលក់គ្រឿង​អលង្ការក្នុង​ប្រទេសបារាំង គឺលក់ផ្ដាច់មុខ ដោយមិនទទួលសាច់ប្រាក់​សុទ្ធនោះទេ គឺត្រូវធ្វើការបង់ប្រាក់​តាមរយៈ Credit Card, PayPal, ផ្ទេរលុយតាម​ធនាគារជាដើម​ ដើម្បីបានវាមួយ​ទុកពាក់ស្ដាប់លេង ដោយការទិញ​នឹងត្រូវរង់ចាំ​យ៉ាងយូរបំផុត 6 សប្ដាហ៍ ស្មើនឹង 1 ខែកន្លះ។

3cover

សម្រាប់តម្លៃវិញគឺ 60000$ ក្នុងកាសមួយ ដោយមិនរួមបញ្ចូល​ជាមួយនឹងជើងទម្រ ដែលជាក្បាល​របស់ Assassins Creed ឡើយ តែបើចង់បានក្បាល​តួអង្គហ្គេម Assassin’s Creed Origin នោះគឺត្រូវទិញដាច់​ដោយឡែក​ផ្សេងទៀត ដោយមួយឈុត​របស់វាតម្លៃ​លោតដល់ 74100$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:06 PM, 30 September
  • ប្រភព: PC Gamer
  • Tag: Accessories