ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្ដារ​ចុច RGB ស៊េរី​ថ្មី​របស់ SteelSeries តម្លៃ 50$ ធន់​ហើយ​មិន​ចូល​ទឹក​ទៀតផង

ក្ដារ​ចុច RGB ស៊េរី​ថ្មី​របស់ SteelSeries តម្លៃ 50$ ធន់​ហើយ​មិន​ចូល​ទឹក​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន SteelSeries ក៏ជាក្រុមហ៊ុនល្បីល្បាញផ្នែក ក្ដារចុច និង Mouse របស់កុំព្យូទ័រ ដូចទៅនឹងក្រុមហ៊ុន Razer និង Corsair  ដែរ។ គ្រាន់តែសម្រាប់អ្នក ធម្មតាប្រើប្រាស់ទូទៅ មិនសូវស្គាល់ប៉ុណ្ណោះ សម្រាប់អ្នក ដែលចូលចិត្ត លេងហ្គេមវិញ ច្បាស់ជាស្គាល់ ហើយពីព្រោះ ក្រុមហ៊ុនមួយនេះ ឧស្សារហ៍ចេញ ផលិតផលរបស់ខ្លួន ផ្ដោតសំខាន់ សម្រាប់ Gamer នោះ។

pic 1 pic 2

Final 1000x150 copy

ថ្មីៗនេះផងដែរ ក្រុមហ៊ុន SteelSeries បានចេញក្ដារចុចស៊េរីថ្មី ស្រស់ស្អាតមួយ​ទៀតហើយ ដែលវាមាន​ឈ្មោះថា Apex 150 Gaming Keyboard។ ថ្វីត្បិតវាផលិតឡើង​សម្រាប់អ្នកដែល​ចូលចិត្តលេងហ្គេម​ក៏ពិតមែនប៉ុន្តែ ក្ដារចុចនេះ​មានសភាពស្ងាត់​នៅពេលចុចគឺ​ពុំមានលឺសំលេង​រំខានដូច Mechanical Keyboard ឡើយ។ Apex 150 Gaming Keyboard នេះជាប្រភេទ​ក្ដារចុច RGB ទៀតផង វាមានការផលិតឡើង​យ៉ាងយកចិត្តទុកដាក់​ពីក្រុមហ៊ុន SteelSeries ល្អមែនទែន​សម្រាប់អ្នក Gamer នោះ​ដោយវាមាន​ភាពធន់ លឿន និងអាចធ្វើការ​ប្រើប្រាស់ចុច 20-លាន Click មិនត្រឹមតែប៉ុណ្ណោះ​វាជាក្ដារចុច​ដែលធន់នឹង​ការជះទឹកលើ​ទៀតផង ដូច្នេះសម្រាប់អ្នក​ដែររពឹសដៃ​ជះទឹកលើក្ដារចុច រឺកាហ្វេ​ក៏ដោយគឺ មិនមានបញ្ហាអ្វីឡើយ​ត្រឹមតែជូតចេញ​អាចប្រើបាន​ដដែល។ បន្ថែមទៀតនោះ​វាអាចធ្វើការបានលឿន​រាល់ពេលយើង ចុចរាល់តួអក្សរ ផ្សេងៗនោះ និងអាចធ្វើការ​ផ្លាស់ប្ដូរ​ភ្លើងពណ៌ RGB បានទៀតផង ម្យ៉ាងវិញទៀតនោះ​យើងក៏អាចធ្វើការ​គ្រប់គ្រង​វាអោយលោត​មានការលោតភ្លើង​ពណ៌តាមតន្រ្ដី​របស់យើង​បានផងដែរ។

pic 3 pic 4

ក្រុមហ៊ុន SteelSeries បានធ្វើការចេញលក់នៅក្នុងគេហទំព័រ​របស់ខ្លួនផ្ទាល់​តែម្ដងតម្លៃ ត្រឹមតែ 49$ ប៉ុណ្ណោះ។ សម្រាប់ទីផ្សារ​ប្រទេសកម្ពុជាយើង​វិញនោះ​គឺមិនទាន់ដឹង​ច្បាស់នៅឡើយ​នោះទេអាចនឹងថ្លៃ​ជាងនេះ​បន្តិចបន្តួចប្រសិន​បើមាននោះ។ សរុបសេចក្ដីមក​នេះគឺជាក្ដារ​ចុចល្អ មានតម្លៃសមរម្យ​ហើយ ជាងនេះទៅទៀត​នោះវាមាន​លក្ខណៈសម្បត្តិល្អៗ​ច្រើនទៀតផង សម្រាប់អ្នក​ដែលចង់បាន​រឺកំពុងរក​នូវក្ដារចុច RGB ដែលមានរូបរាង​ស្រស់ស្អាតនិងធន់នឹងទឹក​ចៀសវៀងការ​រពឹសដៃកំពប់ទឹក​ដាក់ក្ដារចុច ហើយមិនអីនោះ អាចធ្វើការពិចារណា​លើក្ដារចុច​នេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:48 AM, 30 September
  • ប្រភព: Tech Power Up
  • Tag: Accessories