ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    GTX 1070 Ti អាចនឹងចេញខែ​ក្រោយ​នេះ​ហើយ ខ្លាំង​ដូច GTX 1080 អញ្ចឹង

GTX 1070 Ti អាចនឹងចេញខែ​ក្រោយ​នេះ​ហើយ ខ្លាំង​ដូច GTX 1080 អញ្ចឹង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នក​​ដែល​​ចូល​​ចិត្ត​​លេង​​ហ្គេម​​កុំព្យូរទ័រ ​អ្នក​​​​ឌីហ្សាញ​​​​ច្បាស់​​​ជា បាន​​ជ្រាប​​ហើយ​ នូវ​​ក្រាហ្វិច Nvidia GTX 1080, 1070 និង 1060ស៊េរីថ្មី សុទ្ធតែ​​ខ្លាំងៗ​​ជាង​​មុន​​ទាំងអស់ របស់​ក្រុម​ហ៊ុន Nvidia ដែលចេញរាង​យូរ​ដែ​រហើយនៅតែខ្លាំង មានអ្នកប្រើច្រើន និងនៅតែមានប្រជាប្រិយភាពនោះ។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរមានការលេចលឺ ដំណឹងក្រុមហ៊ុន Nvidia​ នេះត្រៀមចេញក្រាហ្វិចកាត​ថ្មីទៀតហើយ​ ដើម្បី​តម្រូវ​ចិត្តអ្នកប្រើប្រាស់​។ ដោយយោងតាមពត៌មានលេចធ្លាយ​ ក្រុមហ៊ុនមួយនេះអាច​នឹង​ចេញ​ក្រាហ្វិច​កាត GTX 1070 Ti ដែលជាកូនកាត់ជាមួយនឹង GTX 1070 ហើយ 1070 Ti នេះ​នឹងបន្ថែម​កម្លាំងខ្លាំង​ជាង​ធម្មតា។ GTX 1070 Ti នេះ​ផង​ដែរគឺជាការ Refesh SKU មានន័យថាអាច overclock និង អូសបានខ្លាំងជាង 1070 ធម្មតាទៀតផង មិនត្រឹមតែប៉ុណ្ណោះ​សម្រាប់​ពត៌មាន​លេចធ្លាយ​លើកនេះ​ផង​ដែរ​ធ្វើ​អោយយើងបានដឹងដំណឹងថា ក្រុមហ៊ុន Nvidia អាចនឹងចេញវានៅពេលឆាប់ៗនេះ ហើយក្នុង​អំឡុង​ខែ​តុលា​ខាងមុខនេះ ​អាចនឹងចុងខែទៀតផង។ យោងតាមប្រភពពត៌មានលេចធ្លាយ​ដែល​បាន​បង្ហើប​អោយ​ដឹងចុងក្រោយនេះធ្វើអោយយើងដឹង Specs របស់ GTX 1070​ Ti ថាក្រុមហ៊ុន Nvidia នឹងអាច​ដំឡើង​គ្រាប់ CUDA Core ច្រើនជាងមុនដោយវាមាន 2,432 Cores ហើយវាមាន 152 TMUs 64 ROPs និងអាចអូសបាន 256-Bit wide ជាមួយនឹង GDDR5 ផងដែរ ដែលមានទំហំ 8GB ដដែល។ ដូច្នេះហើយក្រាហ្វិច GTX 1070​ Ti​ នេះបើប្រៀបធៀបនឹងគ្រាប់ CUDA Core និងកម្លាំងផ្សេងៗ ជាមួយនឹង GTX 1080 នោះគឺវាខ្លាំង និងលឿនដូចគ្នា។

pic 1

ការចេញក្រាហ្វិចកាតមកថ្មីនេះមិនមែនក្រុមហ៊ុន Nvidia ចេញតែសម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់ តែម្ដង​នោះ​ទេគឺសម្រាប់ប្រកួតប្រជែងទីផ្សារក្រាហ្វិច ជាមួយនឹងក្រុមហ៊ុន ដទៃទៀតផង ដូចជា AMD ជាដើម។ ដោយក្រុមហ៊ុន AMD ក៏ទើបតែចេញក្រាហ្វិចកាតថ្មី Radeon RX Vega 56 ដែលជាក្រាហ្វិចរលូន​លឿន​នោះ​ឯង។ ទោះជាយ៉ាងណាក៏ដោយពត៌មាននេះក៏មិនទាន់អាចយក​ជាការទាំងស្រុកផងដែរ​ទាល់តែ​ចាំ​មើល​នៅចុងខែតុលានេះវាអាចចេញ GTX 1070 Ti ដូចទៅតាមពត៌មាននេះឬអត់ ដូច្នេះ​យើងនឹង​ដឹង​ថា​វា​​ខ្លាំងដូច GTX 1080 មែនរឺយ៉ាងណានោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:22 AM, 30 September
  • ប្រភព: Tech Power Up
  • Tag: Accessories