ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    GoPro Fusion កាមេរ៉ា 360 ឌឺក្រេ និងជា​កាមេរ៉ា VR ​អាច​ថត​វីដេអូកម្រិត 5.2K

GoPro Fusion កាមេរ៉ា 360 ឌឺក្រេ និងជា​កាមេរ៉ា VR ​អាច​ថត​វីដេអូកម្រិត 5.2K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត GoPro បានឈាន​មក​ដល់​កាមេរ៉ា 360 ឌឺក្រេ​ ដែល​អាច​បំបាក់​រាល់​ក្រុមហ៊ុន​ដែល​បាន​ផលិត​កាមេរ៉ា 360 ឌឺក្រេ​កន្លង​មកនេះហើយ។ ក្នុងឱកាសប្រកាសចេញ GoPro Hero 6 ដែល​មាន​អ្នក​គាំទ្រ​ទន្ទឹម​រង់​ចាំ​នោះបានមកដល់ ម្នាក់ៗសុទ្ធតែមិននឹកស្មានដល់ទៀតផងថា GoPro បាន​ចេញ​កាមេរ៉ា​ថ្មី​មួយ​ទៀតបន្ថែម។ ដោយក្រុមហ៊ុនមួយនេះធ្វើអោយប្រិយមិត្ត និងអ្នកដែលទន្ទឹមរង់ចាំ GoPro Hero 6 នោះ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ ស្របពេលព្រឹត្តការចេញកាមេរ៉ាកំពូលនេះផងដែរក្រុមហ៊ុន GoPro បាន​ប្រកាស​ចេញនូវកាមេរ៉ា 360 ឌឺក្រេមានសមត្ថភាពខ្ពស់មួយបន្ថែមទៀតដែលវាមានឈ្មោះថា GoPro Fusion។

cover

Final 1000x150 copy

GoPro Fusion នេះគឺជាកាមេរ៉ាប្រភេទ VR ថ្មីមួយដែលអាចថតវីដេអូកម្រិត 360 ឌឺក្រេ។ វាមាន Lenses ពីរអមមកជាមួយទាំងសងខាងគឺមុខនឹងក្រោយ ដែលវាអាចជំនួយដោយ Lenses ទាំង​ពីរ​នេះ​អាច​ធ្វើ​ការថតវីដេអូ 360 ឌឺក្រេបានកម្រិត 5.2K នៅកម្រិត 30 Frame នៃមួយវិនាទីទៀតផង។ បូក​រួម​ទាំង​មុខងារ Stabilization ទប់រំញ័រទៀតផងនោះវាកាន់តែអាចចាប់រូបភាព​បានច្បាស់ម៉ត់​ល្អដោយគ្មាន​ភាព​រង្គើរច្រើនមករំខានផងដែរ បន្ថែមទៀតនោះវាក៏បានអមមកជាមួយនឹងអាវ​ក្រោះការពារទឹកមក​ជាមួយ​ទៀតផង ដែលយើអាចធ្វើការដាក់ចូលទឹក បានដល់ជំរៅជិត 5 ម៉ែត្រផងដែរ ដោយយើង​ក៏​អាច​ធ្វើការថតក្នុងទឹកបានរឺ សកម្មភាពគ្រប់យ៉ាងនៅពេលមេឃ​ភ្លៀងដោយ​គ្មាន​ក្ដីបារម្មណ៍​ពីការ​ចូល​ទឹក​ឡើយ។

pic 1 ១

ជាងនេះទៅទៀតនោះក្រុមហ៊ុនមួយនេះក៏នៅតែបានដាក់បញ្ចូលនូវមុខងារដដែលៗ ដូចទៅនឹង GoPro កាមេរ៉ាមុនៗផងដែរ ដោយវា​មាន Bluetooth WiFi និង GPS មកជាមួយទៀតផង។ សម្រាប់លក្ខណៈ​សម្បត្តិផ្សេងៗទៀតនោះ GoPro បានដាក់បញ្ចូលនូវមុខងារថ្មីៗមួយចំនួនដែលការមេរ៉ា GoPro ធម្មតា​មិន​អាចធ្វើបានផងដែរ វាមានមុខងារថតវីដេអូ ជា Tiny Planet ​ដែលជាវីដេអូ មូលដូចរូបរាងផែនដី​អញ្ចឹង និងមានការថតរូបភាព 18 មេហ្គាភិចសែល ជាលក្ខណៈ spherical photos ផងដែរ។

pic 3 pic 4

សម្រាប់តម្លៃ និងការចេញលក់វិញនោះ GoPro បានធ្វើការបើកអោយកុម្ម៉ង់ទិញហើយពី​វេបសាយ​របស់​ខ្លួន​ផ្ទាល់​តែម្ដង ដោយវាមានតម្លៃ 699$ ឯណោះ។ ហើយអាចនឹងមានមកទីផ្សារស្រុកខ្មែរ​ឆាប់ៗ​នេះ​ដែរ​ហើយ​ ប៉ុន្តែតម្លៃវិញវាអាចនឹងថ្លៃជាងនេះមួយសន្លឹកទៅពីរសន្លឹកនៅពេលមកដល់ប្រទេសយើងនោះ។

សរុបសេចក្ដីមក GoPro Fusion នេះវាមានតម្លៃកប់ខ្លាំងណាស់​ប៉ុន្តែបើ​បូករួម​ជាមួយ​នឹង​សមត្ថភាព​ដែល​វា​មាននោះគឺលើសពីកាមេរ៉ា VR ដែលបានចេញកន្លងមកទៀត ទាំងសមត្ថភាព និងភាពធុននោះ​គឺ​សាក​សមហើយ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរដើរលេង​ផ្លូវឆ្ងាយ​ចង់​មាន​ការថតយកទេសភាព​ឡូយៗ​នោះ គឺអាចគិតពិចារណាបានហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:36 PM, 29 September
  • ប្រភព: GoPro
  • Tag: កាម៉េរ៉ា