ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Amazon Fire TV អាចបង្ហាញរូបភាពកម្រិត 4K HDR តែមានតម្លៃធូរថ្លៃជាង Apple TV លើសពាក់កណ្ដាលឯណោះ!

Amazon Fire TV អាចបង្ហាញរូបភាពកម្រិត 4K HDR តែមានតម្លៃធូរថ្លៃជាង Apple TV លើសពាក់កណ្ដាលឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុនទីផ្សារលក់ទំនិញ អនឡាញ Amazon របស់​សហរដ្ឋ​អាមេរិច បាន​បញ្ចេញ Fire TV មួយ​ម៉ូឌែល ដើម្បី​ទុក​ប្រជែង​ជាមួយ Apple TV ហើយ​បាន​ដាក់​លក់​ក្នុង​តម្លៃថោកជាងដល់ Apple TV ឆ្ងាយ ដោយ​វា​មានតម្លៃត្រឹមតែ 69.99 ខណៈដែល Apple TV មានតម្លៃចាប់ពី 179 ដុល្លារឡើងទៅ។

cover

Final 1000x150 copy

Amazon Fire TV មានរចនាបថតូចល្មមងាយស្រួលទុកដាក់ និងមានរាងស្រដៀងទៅនឹង Apple TV ដែរ ហើយវាអាចភ្ជាប់ទៅកាន់ទូរទស្សន៍របស់យើងតាមរយៈរន្ធដោត HDMI។ កម្លាំងម៉ាស៊ីនរបស់វាវិញ ក៏ខ្លាំងគ្រាន់បើដែរ ដោយបានប្រើប្រាស់ស៊ីភីយូ Cortex-A53 ចំនួន 4 គ្រាប់មានល្បឿន 1.5 GHz, អង្គ​ក្រាហ្វិច Mali-450 MP3, រ៉េមទំហំ 2GB និងអង្គផ្ទុកទិន្នន័យ 8GB ។ កម្លាំងម៉ាស៊ីនរបស់វានេះ មិនខ្លាំង​ដូច​ទៅនឹង Apple TV ទេ ប៉ុន្តែមានសមត្ថភាពអាចបង្ហាញរូបភាពបានច្បាស់ល្អដូច Apple TV អញ្ចឹង។ ដោយវាអាចបង្ហាញរូបភាពចេញ ក្នុងកម្រិត 4K ព្រមទាំងទ្រាំទ្រជាមួយនឹង Dolby Atmos និង HDR 10 ផងដែរ ដូចនេះការបង្ហាញពណ៌ គឺកាន់តែច្បាស់ត្រជាក់ភ្នែកល្អ និងរូបភាពផុសអណ្តែតតែម្តង។ ហើយក៏មានសមត្ថភាពអាច Play វីឌីអូកម្រិត 4K ដល់ល្បឿន 60 frame ទៀតផង។

1

វាក៏អាចបញ្ជាមុខងារសម្លេងវៃឆ្លាត Alexa Voice (ស្រដៀងទៅនឹង Siri) នៅលើតេឡេបញ្ជាផងដែរ ដូច​នេះយើងក៏អាចប្រើប្រាស់វាភ្ជាប់ជាមួយ Amazon Echo ដើម្បីបញ្ជាទូរទស្សន៍តាមរយៈ Amazon Echo ក៏បាន ឬតាមរយៈ Remote នេះក៏បាន។

Amazon Fire TV នេះនឹងចាប់ផ្ដើមដាក់លក់ជាផ្លូវការ នៅថ្ងៃទី 25 តុលាខាងមុខនេះ ជាមួយនឹងតម្លៃ 69.99 ដុល្លារ ប៉ុន្តែបើអ្នកដែលរស់នៅប្រទេសមួយចំនួន អាចកុម្ម៉ង់ទិញភ្ជាប់ជាមួយអង់តែន HD ដែល​អនុញ្ញាតិ​ឱ្យយើងទស្សនាទូរទស្សន៍ ដូចជាប៉ុស្ត៍ NBC ឬ PBS ដោយមិនចាប់បាច់ប្រើសេវាកម្ម Steaming ទេ តែត្រូវចំណាយលុយ 10 ដុល្លារទៀត ទៅលើអង់តែន HD។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:26 PM, 29 September
  • ប្រភព: GSM Arena
  • Tag: Accessories