ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    GoPro Hero 6 អាច​ថត​វីឌីអូ 4K ក្នុង​ល្បឿន 60fps បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

GoPro Hero 6 អាច​ថត​វីឌីអូ 4K ក្នុង​ល្បឿន 60fps បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Action កាមេរ៉ាមានភាពល្បីល្បាញជាងគេ ដែលយុវវ័យសម័យថ្មី ឬអ្នកចូលចិត្តថតសកម្មភាព ទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំនោះ ពេលនេះវាបានមក ដល់ហើយ នេះជា GoPro Hero 6 ដែលមាន សមត្ថភាពថតកាន់តែខ្លាំង ជាងមុនទៅទៀត។ GoPro Hero 6 នេះត្រូវបានប្រកាស ចេញជាផ្លូវការ កាលពីម្សិលមិញ នៅក្នុងទីក្រុង San Francisco ហើយក៏ចាប់ផ្តើម ដាក់លក់នៅក្នុង អាមេរិច ខាងជើងមុនគេ ក្នុង តម្លៃ 499 ដុល្លារ។

cover

Final 1000x150 copy

សម្រាប់រូបរាងខាងក្រៅរបស់វា គឺមិនមានអ្វីខុសគ្នាពី Hero 5 ប៉ុន្មានទេ ហើយអ្វីដែល GoPro ប្រឹងប្រែងតម្លើង ខ្លាំងនោះ គឺសមត្ថភាព Frame rate ក្នុងការថត។ ម្តងនេះវាមាន សមត្ថភាពថតវីឌីអូ 4K បានដល់ល្បឿន 60 frame ក្នុងមួយវិនាទី ហើយការ ថតវីឌីអូកម្រិត 2.7K វិញ បានឡើងដល់ 120 frame ក្នុងមួយវិនាទី ចំណែកវីឌីអូ 1080 វិញអាចថត ដល់ល្បឿន 240 frame ឯណោះ។ ដូចនេះវីឌីអូដែលយើង បានថតចេញ គឺមាន Footage រលូនស្មើ រស់រវើកល្អ មិនរអាក់រអួលឡើយ ហើយកាន់តែ អំណោយផល ក្នុងការថត Slow Motion អញ្ចឹងវីឌីអូ សកម្មភាពដែលយើង បានថតចេញ វាកាន់តែល្អមើល ជាងទិដ្ឋភាព ពិតៗខាងក្រៅ ទៅទៀត។

ចំណែកស៊ែនស័រកាមេរ៉ាថ្មី ទំហំ 12MP របស់វានេះអាចថតយករូបភាព ជាប្រភេទ JPEG និង RAW បានកាន់តែល្អ ជាងមុនទៅទៀត ជាពិសេសគឺ កម្រិត Dynamic Rang រវាងមេឃ និងដី ហើយការថត នៅប្លង់មាន ពន្លឺតិច ក៏ធ្វើការបានកាន់តែ ល្អជាង Hero 5 ច្រើនផងដែរ។

1 2

លើសពីនេះទៅទៀត វាក៏អាចទ្រាំនៅក្នុងទឺក ក្នុងជម្រៅ 33 ហ្វីត ឬស្មើនឹង 10 ម៉ែត្រ ដោយមិនបាច់ពាក់ Case បានដោយគ្មាន បញ្ហនោះទេ។ ហើយសម្រាប់លក្ខណៈសម្បត្តិ ទូទៅទៀត ដូចជា វាមានអេក្រង់ LCD សម្រាប់ប៉ះ បញ្ជាបាន នៅពីក្រោយ, មាន GPS, មានមុខងារ Voice Controls, មានមុខ Instant-offloading និង Instant-editing ក្នុងការកែកុន បានភ្លាម ផងដែរ។

អញ្ចឹង ទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់ GoPro Hero 6 ដែលបានចេញ នៅក្នុងឆ្នាំនេះ ហើយខ្ញុំ ជឿជាក់ថា អ្នកដែលស្រលាញ់ ការថតវីឌីអូ សកម្មភាព ប្រាកដជាលង់ស្នេហ៍ ជាមួយកាមេរ៉ា មួយនេះ មិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:02 AM, 29 September
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា