ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Germin Forerunner 30 នាឡិកា​តម្លៃ​ធូរ​ថ្លៃ ល្អ​បំផុត​សម្រាប់​អ្នក​ស្រលាញ់​សុខភាព

Germin Forerunner 30 នាឡិកា​តម្លៃ​ធូរ​ថ្លៃ ល្អ​បំផុត​សម្រាប់​អ្នក​ស្រលាញ់​សុខភាព

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាឡិកាវៃឆ្លាតស្ទើរតែគ្រប់ម៉ាកទៅហើយ តែងតែបង្កប់មកជាមួយនឹង សេនស័រវាស់ចង្វាក់បេះដូង ដើម្បីបង្កភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់ ពិសេសវាជាចំនុច ទាក់ទាញមួយ ផងដែរ សម្រាប់អ្នកហាត់កីឡា ឬមនុស្សចាស់ ពិសេសអ្នកមាន ជម្ងឺបេះដូង ឬជម្ងឺដែលកំពុង វិវឌ្ឍន៍ខ្លួន ដែលទាក់ទងនឹង បេះដូងតែម្ដង។ ដូច្នេះការប្រើប្រាស់ នាឡិកាដៃវៃឆ្លាត វាពិតជាជួយច្រើន តែតម្លៃរបស់វាលោត ដល់ទៅរាប់រយដុល្លារ ឯងណោះ ជាក់ស្ដែងនាឡិកាវៃ ឆ្លាតរបស់ Samsung គឺជាង 300$ រីឯ Apple វិញលោតដល់ទៅជាង 400$ ក៏មាន។

cover

Final 1000x150 copy

ងាកមកមើល Forerunner 30 ​វិញឃើញថា វាបង្កើតឡើងសម្រាប់អ្នកចង់បាននាឡិកា ពាក់ជាប់ដៃដែលមាន មុខងារវាស់ចង្វាក់ បេះដូង ជាមួយនឹងគុណភាព តួម៉ាស៊ីនល្អ ធន់នឹងការធ្លាក់ ធូលី និងទឹកថែមទៀត។ ក្រុមហ៊ុនផលិតនាឡិកា Garmin បានបញ្ជាក់ថា វាមិនមែនជា នាឡិកាវៃឆ្លាតដូច នាឡិកាកំពុងពេញនិយម នោះទេ តែវាគឺជានាឡិកា បង្កើតឡើងសម្រាប់អ្នក ស្រលាញ់ខុសភាព ងាយស្រួលក្នុងការ ប្រើប្រាស់ជាមួយនឹង អេក្រង់សខ្មៅ Touchscreen (ពុំមានពណ៌) មានន័យថាវាមាន សមត្ថភាពបង្ហាញទិន្នន័យ លើផ្ទៃអេក្រង់ រាបស្មើទំហំ 1.2 អ៊ីញបានល្អ បើទោះបីជាប្រើ នៅក្រោមពន្លឺថ្ងៃ ខ្លាំងកម្រិតណា ក៏ដោយ។

Forerunner 30 ក៏មានបំពាក់មកជាមួយនឹងសេនស័រពិសេស ផងដែរដូចជា GPS សម្រាប់តាមដាន ការហាត់ប្រាណ របស់អ្នកនៅតាម ទីតាំងដែលអ្នក បានទៅដល់ តាមរយៈការផ្ដល់ ទិន្នន័យចម្ងាយ ដែលអ្នកបានដើរ បានរត់ ហែលទឹក ជិះកង់ជាដើម។ ពិសេសជាងនេះ ទៅទៀតនោះគឺមុខងារ វាស់ចង្វាក់ដង្កើម ចេញចូល ក៏ដូចជាវាស់ចង្វាក់ បេះដូងតែម្ដង ដោយសេនស័របង្កប់ នៅខាងក្រោយនោះ នឹងវាស់ចង្វាក់បេះដូង របស់ម្ចាស់វាគ្រប់ពេល វេលាតែម្ដង 7 ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយប្រមូល រាល់ទិន្នន័យប្រមូលបាន ដើម្បីបញ្ជាក់ប្រាប់ ទៅដល់ម្ចាស់ជុំវិញ សុខភាពរាងកាយ ពិសេសសុខភាព បេះដូង សារជាតិខ្លាញ់ Calories និងជាច្រើន ផ្សេងទៀត។

មិនតែប៉ុណ្ណោះនាឡិកានេះអនុញ្ញាតឲ្យម្ចាស់របស់វាភ្ជាប់ទៅកាន់ ស្មាតហ្វូន Android និង iOS បាន ដើម្បីទទួលបាន ដំណឹងថ្មីៗដូចជាការ Call និង Message ជាដើម ដែកវានឹងញ័រ ប្រាប់អំពីដំណឹងក្ដៅៗ មិនធ្វើឲ្យអ្នក ភ្លេចបើក មើលឡើយ។ សរុបមក Forerunner 30 អាចមិនមែនជា នាឡិកាវៃឆ្លាត ដូចទៅនឹង Galaxy Gear, LG Watch ឬ Apple Watch ក៏ពិតមែន តែវាមានមុខងារសុខភាព ច្រើនយ៉ាង ដែលអាច ជួយពិនិត្យ ក៏ដូចជាតាមដាននូវ សុខភាពរាងកាយ ឲ្យម្ចាស់របស់វាបាន ច្រើនផងដែរ ជាមួយនឹងជម្រើស ច្រើនពណ៌សម្រាប់ ជ្រើសរើសទៅតាមចិត្ត ស្រលាញ់ដោយផ្លាស់ប្ដូរ ខ្សែពាក់បាន។ ក្រុមហ៊ុន Garmin នឹងបញ្ចេញនាឡិកា សុខភាពនេះលក់ នៅក្នុងតម្លៃ 175$ នៅអឺរ៉ុប នាចុងឆ្នាំនេះ ហើយវាក៏នឹងមានលក់ នៅតាមទ្វីបផ្សេងៗទៀត ផងដែរ មានន័យថាអ្នក អាចស្វែងរកទិញ វាបាននៅតាម ទីផ្សារ Online មួយចំនួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:16 AM, 28 September
  • ប្រភព: Slash Gear
  • Tag: នាឡិកាវៃឆ្លាត