ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    លេច​ចេញ​នូវ​ឧបករណ៍ WMR ថ្មី​របស់ Samsung ជាមួយ​មុខងារ​ទំនើប​ៗ​ជាច្រើន

លេច​ចេញ​នូវ​ឧបករណ៍ WMR ថ្មី​របស់ Samsung ជាមួយ​មុខងារ​ទំនើប​ៗ​ជាច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាមួយនឹងការបង្ហាញខ្លួនរបស់ Samsung Galaxy S8 និង S8 Plus ឃើញថា Samsung ពុំមានឧបករណ៍ VR មកជាមួយដូចជា កាលចេញ Galaxy S6 និង S7 ឡើយ ប្រៀបបានដូចជា Samsung ចង់ឈប់ផលិត VR សម្រាប់ប្រើប្រាស់ នៅលើកំពូលស្មាតហ្វូន របស់ខ្លួនហើយ តែក៏មិនប្រាកដ 100% ដែរ ព្រោះថាក្រុមហ៊ុនយក្សនេះ អាចនឹងបញ្ចេញ VR ថ្មីនៅពេល S9​ និង S9 Plus បង្ហាញខ្លួន នាឆ្នាំ 2018 ខាងមុខផង ក៏មិនដឹង។

1

Final 1000x150 copy

យ៉ាងណាក៏ដោយ Samsung អាចនឹងកំពុងសម្ងំផលិត ឧបករណ៍ WMR ថ្មីរបស់ខ្លួនមួយ ដែលមកពីពាក្យ ហៅពេញថា Windows Mixed Reality វាស្រដៀងទៅនឹង ឧបករណ៍ VR ដែរ តែវាបង្កើតឡើងសម្រាប់ ប្រើប្រាស់ជាមួយនឹង ម៉ាស៊ីនកុំព្យូទ័រ ដែលដំណើរការដោយ Windows មិនមែន ស្មាតហ្វូននោះទេ។ ប្រភពដដែលបាន បញ្ជាក់ប្រាប់ទៀតថា Samsung ផលិត WMR នេះឡើង គឺដើម្បីផ្គត់ផ្គង់ ទៅដល់ក្រុមហ៊ុនយក្ស ពីរផ្សេងទៀតគឺ ASUS និង LENOVO ក្នុងការនាំយក WMR ថ្មីនេះទៅប្រើប្រាស់នៅលើកុំព្យូទ័រ ស៊េរីថ្មីរបស់ពួកគេ ដោយអមមកជាមួយនឹង ឧបករណ៍បញ្ចេញ សម្លេង AKG មកជាមួយស្រាប់ ថែមទាំងមាន Motion Controllers ចំនួន 1 គូមកជាមួយ ថែមទៀត ដើម្បីប្រើប្រាស់ ទៅលើកម្មវិធី និងលេងហ្គេម ជាដើម។

2

ឧបករណ៍ MWR នេះអាចនឹងត្រូវបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី 3 ខែតុលា ខាងមុខនេះឯង ក្នុងព្រឹត្តិការណ៍របស់ ក្រុមហ៊ុន Microsoft ហើយក៏ជាពេលវេលាថ្មី សម្រាប់ឲ្យមហាជន ទទួលបានបទពិសោធន៍ ថ្មីក្នុងការប្រើប្រាស់ មុខងារ Windows Mixed Reality ដែលនឹងនាំយើង ទាំងអស់គ្នាទៅកាន់ ពិភពចម្លែកៗជាច្រើន រាប់មិនអស់។ សម្រាប់តម្លៃវិញ នៅមិនទាន់មាន ប្រភពណាបញ្ជាក់ ឲ្យដឹងនោះទេ ហើយ Cambo Report នឹងចេញព័ត៌មានបន្ថែម នៅពេលវាប្រកាស ចេញជាផ្លូវការ!

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:32 AM, 28 September
  • ប្រភព: GSM Arena
  • Tag: Accessories