ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    CPU Intel ជំនាន់​ទី 8 ជិត​មក​ដល់​ហើយ! បើ​ត្រៀម Build Desktop ចាំ​បាន គួរ​តែ​ចាំ​បន្តិច​ទៅ​ព្រោះ​ថា……..

CPU Intel ជំនាន់​ទី 8 ជិត​មក​ដល់​ហើយ! បើ​ត្រៀម Build Desktop ចាំ​បាន គួរ​តែ​ចាំ​បន្តិច​ទៅ​ព្រោះ​ថា……..

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះនរណាក៏បានដឹងហើយថា CPU របស់ Intel ជំនាន់ទី 8 គឺជិត​ចេញ​លក់​​ក្នុង​​ទីផ្សារ​ហើយ​ ហើយ​ក៏ជាពេលវេលា​ថ្មីក្នុង​ការទទួលបានបទពិសោធន៍ថ្មីជុំវិញ​ការប្រើប្រាស់កុំព្យូទ័រ​ជាមួយ​ល្បឿន​កាន់​តែ​លឿន និងខ្លាំងជាងមុន។ ក្រុមហ៊ុន Intel កាលពីថ្ងៃអាទិត្យកន្លងទៅបានប្រកាសឲ្យពិភពលោក​ដឹងថាបន្ទះឈីប CPU ជំនាន់ទី 8 របស់ខ្លួន ដែលមានឈ្មោះហៅថា Coffee Lake (បឹងកាហ្វេ) គឺជា CPU ដែលខ្លាំង ហើយក៏ជា CPU ដែលមាន Core ដល់ទៅ 6 គ្រាប់ដំបូងគេបំផុតរបស់ខ្លួនក្នុងត្រកូល Core i7 ផងដែរល្អបំផុតសម្រាប់យកទៅលេងហ្គេម។

1

Final 1000x150 copy

ជាការពិត Intel ប្រកាសជាសាធារណៈបែបនេះពិតជាបង្ហាញឲ្យយើងដឹងថា អ្វីដែលនឹងត្រៀមមកដល់​ក្នុង​ទីផ្សារ​ឆាប់ៗ​ខាងមុខនេះ ពិសេសអតិថិជនដែលប្រើប្រាស់ម៉ាស៊ីន Desktop នឹងបានស្គាល់រសជាតិថ្មី ជាមួយនឹង CPU កាន់តែខ្លាំង ដែលចែកចេញជា 6 ជម្រើសដូចខាងក្រោម៖

  • Intel Core i3-8100 @4Cores/4Threads 3.6GHz Cache 6MB
  • Intel Core i3-8350K @4Cores/4Threads 4.0GHz Cache 6MB
  • Intel Core i5-8400 @6Cores/6Threads @2.8GHz To @ 4.0GHz Cache 9MB
  • Intel Core i5-8600K @6Cores/6Threads @3.6GHz To @4.3GHz Cache 9MB
  • Intel Core i7-8700 @6Cores/12Threads @3.2GHz To 4.6GHz Cache 12MB
  • Intel Core i7-8700K @6Cores/12Threads @3.7GHz To 4.7GHz Cache 12MB

ទាំង 6 ជម្រើសខាងលើនេះ នឹងត្រៀមចូលដល់ទីផ្សារអន្តរជាតិឆាប់ៗ ហើយនឹងមកដល់ស្រុកខ្មែរ​យើង​ផង​ដែរ ដែលអ្នកអាចជ្រើសរើសយកបានតាមកម្លាំង ដែលអ្នកត្រូវការទៅតាមទឹកលុយដែលអ្នកមាន គ្រាន់តែថា 8700 និង 8700K គឺកប់ហើយ ដោយតម្លៃទីផ្សារគឺ 359$ សម្រាប់កន្ទុយ K និង 303$ សម្រាប់​គ្មានកន្ទុយ K ឬក៏អាចមើលតារាងតម្លៃដូចខាងក្រោម៖

២

សម្រាប់ប្រិយមិត្ត ឬអ្នកដែលគ្រោងនឹងរៀបម៉ាស៊ីនជាមួយនឹង CPU ជំនាន់ទី 6 និងទី 7 អ្នកគប្បី​រង់ចាំ​មួយ​​រយៈទៀតទៅល្អជាង ព្រោះថាជំនាន់ទី 8 នេះប្រើប្រាស់ Socket ពពួក LGA 1151 ដូចជំនាន់មុនៗ​ផងដែរ ដែលអ្នកកំពុងប្រើជំនាន់ទី 6/7 អាចធ្វើការ Upgrade បានផងដែរ តែក៏មិនទទួលបានបច្ចេកវិទ្យា ក៏ដូចជាមុខងារសំខាន់ៗចេញពីជំនាន់ទី 8 ដែរ ព្រោះឈីបជំនាន់ថ្មីនេះបង្កើតឡើងសម្រាប់​ប្រើប្រាស់​ជាមួយ​នឹង Intel Z370 ខណៈពេលបបច្វុប្បន្នយើងកំពុងប្រើ Chip Set Z170 និង 270 ច្រើន តែ​កុំ​បារម្មណ៍​អ្នកនៅតែអាចប្រើបានដដែល គ្រាន់តែបាត់បង់មុខងារមួយចំនួនប៉ុណ្ណោះ។ Intel នឹងចេញលក់ CPU ជំនាន់ទី 8 ទាំង 6 ជម្រើសដូចខាងលើនេះនៅថ្ងៃទី 5 ខែតុលា ឆ្នាំ 2017 ខាងមុខនេះឯង ហើយ​អាច​នឹងមកដល់ទីផ្សារស្រុកខ្មែរឆាប់ៗផងដែរ តែតម្លៃអាចនឹងខុសគ្នាបន្តិចបន្តួច។

៣

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

 

  • ដោយ: Por
  • 1:01 PM, 27 September
  • ប្រភព: PCGamer
  • Tag: Accessories