ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD គ្រោង​បញ្ចេញ Ryzen ជំនាន់​ទី 2 នា​ឆ្នាំ 2019 ខាង​មុខ! ចុះ​ឆ្នាំ 2018?

AMD គ្រោង​បញ្ចេញ Ryzen ជំនាន់​ទី 2 នា​ឆ្នាំ 2019 ខាង​មុខ! ចុះ​ឆ្នាំ 2018?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យាតែងតែអភិវឌ្ឍន៍ទៅមុខជានិច្ច រាល់ផលិតផលមានតម្លៃថ្លៃ និងធូរថ្លៃ ហើយផលិតផលថ្មីៗ នឹងមានតម្លៃ កាន់តែប្រកួតប្រជែង តែមិនទាំងអស់ នោះទេ ផលិតផលល្បីៗ នៅតែថ្លៃដដែល។ វាមិនខុសគ្នាពី ក្រុមហ៊ុន AMD នោះទេ ដែលទើបនឹងងើប មុខយ៉ាងញញឹមញញែម ជាមួយនឹងការត្រឡប់ មកវិញជាមួយ CPU ត្រកូល Ryzen និង GPU ត្រកូល Vega របស់ខ្លួននាឆ្នាំ 2017 នេះ ជាមួយនឹងការ ស្ទាបស្ទង់ ដឹងច្បាស់អំពីតម្រូវការ របស់អ្នក ប្រើប្រាស់ទូទៅ ក៏ដូចជាតម្លៃមានការ ប្រកួតប្រជែងខ្លាំង ជាមួយនឹង Intel។

1

Final 1000x150 copy

កាន់តែភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺ យើងទទួលបានរូបភាពបែកធ្លាយមួយសន្លឹក ដូចខាងក្រោម ដែលត្រូវបាន គេហទំព័រ TechPowerUp អះអាងថា ជាគម្រោងផ្លូវការ មួយរបស់ AMD ក្នុងការបង្កើត ប្រវត្តិសាស្ត្រថ្មី របស់ខ្លួន ជាមួយនឹង Ryzen 2 ត្រៀមចេញ នាឆ្នាំ 2019 ខាងមុខ ដោយប្រើប្រាស់ Architecture ថ្មីឈ្មោះថា Matisse ដោយ CPU មួយគ្រាប់ ទំហំត្រឹមតែ 12nm (ណាណូម៉ែត្រ) ខណៈ Ryzen បច្ចុប្បន្នទំហំ 14nm។ ជុំវិញរូបភាពបែកធ្លាយ នោះផងដែរ បានបង្ហាញឲ្យឃើញ ផងដែរថា ក្នុងឆ្នាំ 2019​ AMD អាចនឹងបន្ត ប្រើប្រាស់ Socket AM4 របស់ខ្លួនដដែល (តែដូចមិន ត្រូវព្រោះ AMD ចង់បង្រួម CPU ឲ្យមានទំហំតូច ជាងមុន ដូច្នេះមិនអាច ប្រើនៅលើ Socket AM4 បានទៀតនោះទេ ហេតុនេះ AMD អាចនឹងផ្លាស់ប្ដូរ Socket របស់ CPU នាឆ្នាំ 2019 ខាងមុខ)។

2

ជាងនេះទៅទៀត AMD ក៏នៅតែមាន CPU ចេញថ្មីនាឆ្នាំ 2018 ដើម្បីដេញជើងជាមួយ Intel ព្រោះ Coffee Lake របស់ Intel បានបង្កើនសមត្ថភាពខ្លាំង គួរឲ្យកត់ សំគាល់ផងដែរ ដោយឆ្នាំក្រោយនេះ AMD នឹងចេញ CPU ដោយប្រើប្រាស់ ជាមួយនឹង Socket ពពួក AM4 ដដែល មានន័យថា អ្នកប្រើ Ryzen អាចប្រើជាមួយ CPU ថ្មីនោះបាន ជាមួយនឹងល្បឿន កាន់តែប្រសើរ ជាងមុន។ សម្រាប់ម៉ាស៊ីន Laptop វិញនឹងធ្វើការ ផ្លាស់ប្ដូរ Socket ពី FP4 ទៅកាន់ FP5 វិញចេញពី រោងចក្រតែម្ដង ជាមួយនឹងល្បឿន កាន់តែប្រសើរដូចគ្នា។ ដំណឹងថ្មីទាំងនេះ គ្រាន់តែជាដំណឹង ដំបូងប៉ុណ្ណោះ សម្រាប់អ្នក ស្រលាញ់ គ្រឿងកុំព្យូទ័រ ហើយបើអ្នក រង់ចាំ Ryzen 2 ម​កដល់ ឆ្នាំក្រោយនេះ គឺប្រហែលជាពុំ អាចកើតមានឡើង នោះទេ ព្រោះ Ryzen របស់ AMD គឺនៅខ្លាំងដែរ អាចជែងជាមួយ Intel ជំនាន់ទី 8 បាន ដូច្នេះ បើរង់ចាំ Ryzen 2 គឺអាច ចំនាយពេល 2 ឆ្នាំទៀត ឯណោះ គឺដល់ឆ្នាំ 2019។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:29 AM, 27 September
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ