ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    BMW បង្ហាញ​បន្ទះ​ក្តារ Wireless Charging សម្រាប់​រថយន្ត​ខ្លួន​ជា​លើកដំបូង!

BMW បង្ហាញ​បន្ទះ​ក្តារ Wireless Charging សម្រាប់​រថយន្ត​ខ្លួន​ជា​លើកដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យាកាន់តែជឿនលឿន ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការ ប្រកួតប្រជែងរបស់ក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន ផលិតស្មាតហ្វូន, ផលិតមនុស្សយន្ត,​ ផលិតគ្រឿងយន្ត, ផលិតរថយន្ត និងឧបករណ៍ ប្រើប្រាស់ផ្សេងៗ ខិតខំសិក្សាស្រាវជ្រាវបង្កើតឡើងនូវ បច្ចេកវិទ្យាថ្មីៗ បំពាក់លើផលិតផល របស់ពួកគេ ដើម្បីទាក់ទាញអតិថិជន និងជាជំនួយ ដល់អ្នកប្រើប្រាស់ ផងដែរ។

cover

Final 1000x150 copy

ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ BMW ទើបតែបង្ហាញនូវ បន្ទះក្តារ Wireless Charging សម្រាប់សាក ថាមពលអគ្គិសនី ដល់រថយន្តរបស់ខ្លួន ដោយពុំចាំបាច់ ត្រូវការដោតខ្សែ អ្វីខ្វាត់ខ្វែងឡើយ។ បន្ទះក្តារ Wireless Charging នេះ អាចផ្ទេរថាមពល អគ្គិសនីដល់ 220 វុល ដល់រថយន្តនោះ ហើយអ្នកប្រើប្រាស់ ក៏ងាយស្រួលក្នុងការ សាកបញ្ចូលអគ្គិសនី ផងដែរ ដោយបើករថយន្ត សំដៅរក បន្ទះក្តារនេះ ដោយត្រូវប្រាកដ ថាបន្ទះក្តារនេះ ស្ថិតនៅពីក្រោម ចំកណ្តាលរថយន្ត ផ្នែកចន្លោះកង់ខាងមុខ នៅពេលដាក់ចំ កន្លែងត្រឹមត្រូវ រថយន្តនឹងលោតសញ្ញា ប្រាប់ថាបាន ទទួលថាមពលពី បន្ទះក្តារនេះ។ អ្នកប្រើប្រាស់ ក៏អាចតាមដានភាគរយ ថាមពលដែលបញ្ចូលនោះ តាមស្មាតហ្វូន ដែលភ្ជាប់ជាមួយរថយន្ត នេះក៏បានដែរ។

រថយន្តរបស់ BMW មិនសូវជាមានម៉ូឌែលច្រើនទេ​ ដែលប្រើប្រាស់ អគ្គិសនី តែក្រុមហ៊ុននេះ ផ្តោតសំខាន់ដល់ផ្តល់ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ និងទាញ ចំណាប់អារម្មណ៍ របស់អតិថិជន ផ្សេងៗ ងាកមកប្រើប្រាស់ រថយន្តរបស់ ពួកគេកាន់តែច្រើន នៅពេលដែលឃើញ ភាពងាយស្រួល ក្នុងការបញ្ចូល អគ្គិសនី បែបនេះ។

វីដេអូខាងក្រោម៖

នេះជាលើកដំបូងបង្អស់ ដែល BMW ក្លាយជាក្រុមហ៊ុនពាំនាំបច្ចេកវិទ្យា សាកបញ្ចូលអគ្គិសនី ប្រភេទឥតខ្សែនេះ ដល់រថយន្តរបស់ខ្លួន ហើយមិនទាន់មាន ក្រុមហ៊ុនផលិតរថយន្ត ណា ប្រើប្រាស់ បច្ចេកវិទ្យានេះ នៅឡើយទេ ក្រៅពី BMW ។ យើងក៏មានអារម្មណ៍រីករាយ ដែលឃើញពិភព លោកយើង មានវត្តមានបច្ចេកវិទ្យា បែបនេះ ហើយយើង សង្ឃឹមអាចឃើញ បច្ចេកវិទ្យាថ្មីៗ បន្តទៀតនា ពេលអនាគត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:54 AM, 27 September
  • ប្រភព: The Verge
  • Tag: យានយន្ត