ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា​ឧបករណ៍​បក​ប្រែ​ភាសា​រាង​តូច​ច្រឡឹង អាច​ប្រើ​ជា Wi-Fi hot spot បានទៀត!

នេះ​ជា​ឧបករណ៍​បក​ប្រែ​ភាសា​រាង​តូច​ច្រឡឹង អាច​ប្រើ​ជា Wi-Fi hot spot បានទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីមួយរយៈមុន ខេមបូ បានចេញផ្សាយ នូវឧបករណ៍រាងតូច ដែលអាចប្រើប្រាស់ សម្រាប់បកប្រែ នៅភាសាផ្សេងៗបាន និងវាមានប្រយោជន៍ សម្រាប់អ្នកដែលធ្វើដំនើរការ ទៅកាន់ ប្រទេសផ្សេងៗ តែវានៅមិនទាន់ អស្ចារ្យ ដូចនេះឧបករណ៍ដែល យើងចេញផ្សាយ លើកនេះទេ។ Baidu ព្យាយាមផ្តល់ភាព ងាយស្រួល ដល់អ្នកធ្វើដំនើរ ដោយបង្កើតឡើង នូវឧបករណ៍បកប្រែ ភាសាប្រភេទថ្មី ដែលមានបំពាក់នូវ បច្ចេកវិទ្យាចែករំលែក អ៊ីនធើណេត (Wi-Fi hot spot) មកជាមួយ ទៀតផង។

cover

Final 1000x150 copy

ឧបករណ៍នេះ មានប្រយោជន៍ខ្លាំងសម្រាប់អ្នកធ្វើដំនើរការកំសាន្ត ទៅកាន់ប្រទេសនានា ដោយសារវាអាច ដើរតួនាទី ជាអ្នកបកប្រែដ៏ស្ទាត់ជំនាញ ជាមួយការ និយាយបកប្រែបាន ភាសាចំនួន 3 ដូចជា ភាសាចិន, ភាសាជប៉ុន និងភាសាអង់គ្លេស។ អ្វីដែលកាន់តែ ពិសេស ឬពាក្យចាស់ ពោលថា បាញ់ព្រួញមួយ បានសត្វពីរនោះគឺ ទិញ ឧបករណ៍នេះ បានទាំងតួនាទី បកប្រែ និងតួនាទីចែករំលែក អ៊ីនធើណេត (Wi-Fi hot spot) ដោយការដាក់ស៊ីមកាត ចូលឧបករណ៍នេះ ដើម្បីចែករំលែក ដល់ឧបករណ៍ផ្សេងៗ បានប្រើប្រាស់ អ៊ីនធើណេត ហើយឧបករណ៍នេះ អាចស្គាល់ស៊ីមកាត របស់ប្រទេស ផ្សេងៗបាន 80 ប្រទេសឯណោះ។ សម្រាប់តម្លៃពិត នៅមិនទាន់បញ្ជាក់ ច្បាស់នៅឡើយទេ នាពេលនេះ។

Company and Bank images After China Leadership Shift

ឧបរណ៍នេះរាងតូចច្រឡឹង រីឯទម្ងន់វិញត្រឹមតែ 140 ក្រាម ងាយស្រួលយក តាមខ្លួន និងមាន ដាក់លក់លើទីផ្សារ ប្រទេសចិនមុនគេ និងបន្ទាប់នៅ ប្រទេសជប៉ុន។ ពេលនេះ ក៏មិនទាន់មាន ដាក់លក់លើគេហទំព័រ អនឡាញណា មួយដែរ តែនៅពេល រយៈខាងមុខ អាចនឹងមាន ដាក់លក់ ដូចនេះអ្នកចង់បាន នៅតាមតំបន់ ផ្សេងៗ ក៏ងាយស្រួលទិញ យកទៅប្រើប្រាស់ ផងដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 27 September
  • ប្រភព: Baidu
  • Tag: Accessories