ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    តោះមើល​គ្រឿង​ក្នុង Apple Watch 3 ទាំង​អស់​គ្នា ថាវា​មាន​អ្វីខ្លះ ហើយ​ងាយ​ស្រួល​ជួស​ជុល​ឬទេ

តោះមើល​គ្រឿង​ក្នុង Apple Watch 3 ទាំង​អស់​គ្នា ថាវា​មាន​អ្វីខ្លះ ហើយ​ងាយ​ស្រួល​ជួស​ជុល​ឬទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិនត្រឹមតែវត្តមានរបស់ iPhone 8 និង iPhone 8 Plus នោះ​ទេ ដែល​បាន​មកដល់ទីផ្សារស្រុកខ្មែរយើង កាលពី​សប្ដាហ៍​កន្លង​ទៅ ក្នុងនោះរួមមាននាឡិការវៃឆ្លាត Apple Watch ជំនាន់ទី 3 ផងដែរ ដែល​មាន​លក់​នៅតាមហាងលក់ទូរស័ព្ទដៃទំនើបៗមួយចំនួនក្នុងស្រុកយើង ជាមួយនឹងតម្លៃថ្លៃ។ បើទោះបី​ជា​តម្លៃ​ថ្លៃ​ក៏​ពិតមែន មិនមែនមានន័យថាគ្មានអ្នកទិញវាយកទៅប្រើប្រាស់នោះទេ ទោះបីរូបរាងដូចទៅនឹង Apple Watch 1 និង 2 ច្រើនក៏ដោយ តែអ្វីដែលថ្មីហើយសំខាន់នោះគឺថាវាមានប្រព័ន្ធ Cellular អនុញ្ញាត​ឲ្យយើងប្រើប្រាស់ស៊ីមកាតជាមួយនឹងវាផ្ទាល់ ពុំចាំបាច់ភ្ជាប់ទៅកាន់ iPhone នោះទេ តែក៏មាន​ម៉ូឌែល​ពុំប្រើស៊ីមកាតដូចគ្នា ជាមួយនឹងតម្លៃធូរថ្លៃជាង។

0

Final 1000x150 copy

និយាយតាមត្រង់ទៅចុះ Apple Watch Series 3 ថ្មីនេះមានចំនុចទាក់ទាញជាងមុន គឺវាខ្លាំងជាង ធន់នឹងធូលី ក៏ដូចជាទឹកជាង ថ្មកាន់បានយូរជាង ជំនើបជាងជាដើម ដែលជាហេតុផល​ធ្វើឲ្យអ្នក​ប្រើ​ប្រាស់​ភាគច្រើនមិនទិញវាមិនបាន តែមិននឹងទិញអ្នកគួរតែមើល​ទៅ​លើ​ភាពងាយ​ស្រួល​ក្នុង​ការជួសជុល​ផងដែរ គឺថាបើក្នុងករណីខូច តើនឹងមានរឿងអ្វីកើតឡើង? ចុះនៅពេលដោះម៉ាស៊ីន តើត្រូវធ្វើយ៉ាងណា? ខាងក្រោមគឺជារូបភាព និងវីដេអូដោះម៉ាស៊ីនទាំងមូលរបស់ Apple Watch ជំនាន់ទី 3 ពីក្រុមជំនាញ iFixIt ជាមួយនឹងការដាក់ពិន្ទុះផងដែរ។

ជាការពិតណាស់ផលិតផលដែលការពារធូលី និងទឹក នៅពេលដែលបានដោះម្ដងហើយនោះ វានឹងមិន​អាច​ចុះទឹក ឬត្រូវទឹកបានទៀតនោះទេ ដូច្នេះដូចបានឃើញរូបភាពខាងលើស្រាប់ Apple Watch ការពារ​ខ្លួនដោយកាវពិសេស ដូច្នេះដើម្បីដោះម៉ាស៊ីនគឺត្រូវឆ្លងកាត់កាវការពារនោះសិនទើបបាន ជា​ហេតុ​ធ្វើ​ឲ្យការជួសជុលរួច តម្រូវឲ្យម្ចាស់របស់វាលក់ចេញ ឬប្រើបានដដែល ហើយមិនត្រូវឲ្យវាចូល ឬ​ប៉ះ​ទៅ​នឹង​ទឹក​ទៀតនោះទេ។ ម្យ៉ាងវិញទៀតអ្នកជំនាញ iFixIt បានបន្ថែមទៀតថា Apple Watch Series 3 មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរថ្ម និងអេក្រង់ថ្មី តែសម្រាប់ផ្នែករឹងផ្សេងៗទៀត វាពិបាក​បន្តិច ព្រោះ​វា​តូច ហើយក៏ពិបាករកគឿងដូរដែរ រីឯពិន្ទុវិញគឺទទួលបាន 6 លើ 10 ដូចទៅនឹង iPhone 8 និង 8 Plus ដូចគ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:03 PM, 26 September
  • ប្រភព: iFixIt
  • Tag: នាឡិកាវៃឆ្លាត