ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ទី​បំផុត Apple បញ្ចេញ macos High Sierra អោយ​អាប់ដេត​ជា​ផ្លូវ​ការ​ហើយ!

ទី​បំផុត Apple បញ្ចេញ macos High Sierra អោយ​អាប់ដេត​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវ ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី សម្រាប់កុំព្យូទ័រ Mac របស់ខ្លួនគឺ macOS High Sierra ជាផ្លូវការហើយ បន្ទាប់ពីបាន ដាក់អោយធ្វើការ សាកល្បងជាមួយ Beta Version មួយរយៈពេលមក។ ហើយការ បញ្ចេញនេះដែរ គឺត្រូវបាន បញ្ចេញក្រោយ iOS 11 ផ្លូវការ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលកំពុងតែ ប្រើប្រាស់ Mac អាចស្វែងរក និងដោនឡូតបាន នៅក្នុងវេបសាយ របស់ Apple ផ្ទាល់តែម្តង។

Cover

Final 1000x150 copy

យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត ដែលមិនទាន់ បានដឹងថា macOS High Sierra ត្រូវបានកែប្រែ និងបន្ថែមនូវ ចំណុចពិសេស និងប្លែកៗ អ្វីខ្លះនោះ អាចស្វែងយល់ តាមរយៈចំណុច មួយចំនួន ខាងក្រោមនេះ៖

  • Siri ជំនាន់ថ្មី ឆ្លាតជាងមុន
  • iCloud Drive អាចធ្វើការ អាប់ឡូតមានសេរីភាព ច្រើនមុន ដូចជា អាប់ឡូតនូវ ឯកសារផ្សេងៗបាន ច្រើនប្រភេទ
  • មុខងារ Auto Unlock
  • Tabs and Picture-in-Picture
  • Apple File System
  • មុខងារ Night Shift
  • មុខងារកែច្រើនសំបូរបែប នៅក្នុងកម្មវិធី Photo
  • និងផ្សេងៗជាច្រើនទៀត…។ល។

ចំពោះស៊េរី Mac ដែលអាចតម្លើងទៅកាន់បាន ដែរនោះ គឺត្រូវតែចាប់ពី ជំនាន់៖

  • MacBook ឬ​ iMac ចុងឆ្នាំ 2009 និងឆ្នាំក្រោយៗ
  • MacBook Air, MacBook Pro, Mac mini ឬ Mac Pro ស៊េរីឆ្នាំ 2010 និងឆ្នាំក្រោយៗ

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលចង់ទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ macOS ជំនាន់ថ្មីមួយនេះ អាចធ្វើការ អាប់ដេតបាន ដោយស៊េរី ដោយពុំគិត ថ្លៃឡើយ។ អ្នកទាំងអស់គ្នា អាចស្វែង រកបាន នៅក្នុងគេហទំព័រ ផ្លូវការ តែម្តងរបស់ Apple (www.apple.com)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:01 AM, 26 September
  • ប្រភព: Apple
  • Tag: កុំព្យូទ័រ