ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា​កាស Bose ទើប​នឹង​ចេញ! ធន់​ខ្លាំង​ជាមួយ​នឹង​ទឹក ហើយ​ល្អ​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា

នេះ​ជា​កាស Bose ទើប​នឹង​ចេញ! ធន់​ខ្លាំង​ជាមួយ​នឹង​ទឹក ហើយ​ល្អ​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Bose ដែលល្បីល្បាញខាងផលិតឧបករណ៍ស្ដាប់តន្ត្រីច្រើនបែប ច្រើនយ៉ាង ដែលមហាជន ឲ្យតម្លៃពាសពេញ ពិភពលោក ទើបនឹងប្រកាសចេញ កាសស្ដាប់ត្រចៀក គ្មានខ្សែមួយគូ ដែលមានឈ្មោះថា SoundSport Free អនុញ្ញាតឲ្យម្ចាស់ របស់វាទាំងអស់ ធ្វើការស្ដាប់តន្ត្រីបាន គ្រប់ស្ថានការណ៍ ទោះបីជាកំពុងហាត់ប្រាណ បែបណាក៏ដោយ។

1

Final 1000x150 copy

SoundSport Free មានរូបរាងរចនាបថទាក់ទាញ ការពារដោយជ័រស្វិត ប្រើប្រាស់ឥតខ្សែ ជាមួយទម្ងន់ 10 ក្រាមម្ខាង ពាក់យូរមិនក្ដៅត្រចៀក ថែមទាំងមានអាវ ក្រោះការពារទឹក IPX4 ដែលអាចការពារ ជាមួយនឹងទឹក ពិសេសញើស នៅពេលហាត់ប្រាណតែម្ដង។ គុណភាពសម្លេង គឺដឹងតែល្អហើយ ព្រោះ Bose បានបំពាក់មកជាមួយនឹង មុខងារកាត់បន្ថយសម្លេង រំខានពីខាងក្រៅ បានល្អ ដោយអនុញ្ញាតឲ្យម្ចាស់ របស់វាធ្វើការកំណត់ ការកាត់បន្ថយ សម្លេងរំខាន ខ្លាំង និងខ្សោយទៅតាមការ ចង់បាន ថែមទាំងមាន មុខងារសម្រាប់ភ្ជាប់ ទៅកាន់ស្មាតហ្វូន និងថេ​ប្លេត ដំណើរការដោយ Android និង iOS ថែមទៀត ក្នុងការបញ្ជា តាមរយៈសម្លេង ជាមួយមុខងារ Google Assistant និង Siri ដែលក្រុមហ៊ុនទាំង 3 បានចាំដៃ សហការណ៍គ្នា បានយ៉ាងល្អ ដូច្នេះរាល់សំនួរ ដែលបានសួរ នឹងត្រូវឆ្លើយមកវិញភ្លាមៗ តាមការចង់បាន ដោយពុំចាំបាច់ លើកទូរស័ព្ទ ឬកាន់នាំតែចុកដៃ ឥតប្រយោជន៍ នោះទេ។

2 3

ជាងនេះទៅទៀត Bose ក៏មុខងារស្វែងរកកាស (Find my Buds) ក្នុងករណីយើងភ្លេចដៃ ឬភ័ណ្ឌច្រឡំត្រង់ ណាជាដើម តែបើអ្នកចេះគ្រប់គ្រងវាទាំង 2 បានល្អ អ្នកអាចរក្សាវា នៅក្នុងប្រអប់ ដែលដើរតួជាប្រអប់ ការពារ និងប្រអប់សាកថ្ម ថែមទៀត ដោយសាកថ្មម្ដង យើងអាចប្រើប្រាស់ វាបានដល់ទៅ 20 ម៉ោង។ សម្រាប់អ្នកចូលចិត្ត ហាត់កីឡា ឬហាត់ប្រាណ ដែលងាយនឹង បែកញើសច្រើន ពិសេសចូលចិត្តស្ដាប់ តន្ត្រីនៅពេលហាត់ ហើយចង់បានកាស ស្ដាប់តន្ត្រីដែលមាន គុណភាពសម្លេងពិរោះ គុណភាពល្អ ប្រើប្រាស់ បានយូរ និងជាម៉ាកល្បីនោះ Bose SoundSport Free​ គឺជាជម្រើសដ៏ល្អ មួយក្នុងការពិចារណា ដែលវានឹងចេញលក់ នៅក្នុងទីផ្សារអន្តរជាតិ នៅចុងឆ្នាំ 2017 នេះតែម្ដងជាមួយនឹង ពណ៌ពីរសម្រាប់ ជ្រើសរើសគឺខ្មៅ និងខៀវ លាយលឿង ជាមួយតម្លៃ 249$។

5 6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:33 AM, 26 September
  • ប្រភព: 9to5mac
  • Tag: Accessories