ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Kingsman វគ្គ​ថ្មី​ឈរ​លើ​តំណែង​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

Kingsman វគ្គ​ថ្មី​ឈរ​លើ​តំណែង​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Kingsman: The Golden Circle ជាប្រភេទរឿង បាញ់ប្រហារ ដែលនេះជាវគ្គទី 2 រៀបរាប់ពី សាច់រឿងស្រដៀង ទៅនឹងវគ្គមុន ដោយវគ្គនេះ មានឈុតពិសេសៗច្រើន នៃការស្វែងរក ជនបង្កប់ក្នុងក្រុម Kingsman និងការចាប់ដៃគ្នា ជាមួយដៃគូថ្មី តទល់ជាមួយ នឹងសត្រូវ។ 

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត IT ជាប្រភេទរឿងរន្ធត់ រៀបរាប់ពីតួអង្គរោគចិត្តម្នាក់ តុបតែងជាតួថ្លុក ដែលគេហៅថា Pennywise ចាប់ក្មេងៗ យកទៅឃុំឃាំង និងបន្លាចក្នុងផ្ទះ របស់គេ ដែលនៅ ដាច់ស្រយាល។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The LEGO Ninjago Movie ជាប្រភេទរឿង កំប្លុកកំប្លែង ដែលមានតួអង្គ ជាឧបករណ៍ក្មេង លេងប្រភេទ LEGO ដែលសាច់រឿង រៀបរាប់ពី ការប្រយុទ្ធតតាំងគ្នា រវាងនិនចារ និងនិនចារ ដែលមានវិជ្ជាគុណ កំពូលៗ ថែមទាំងមានឈុត ឆាកកំចាត់បិសាច ផងដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែ ភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Kingsman: The Golden Circle

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 39 លានដុល្លារ និងសរុប 39 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. IT

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 30 លានដុល្លារ និងសរុប 266 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The LEGO Ninjago Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 21 លានដុល្លារ និងសរុប 21 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. American Assassin

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 26 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Home Again

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,3 លានដុល្លារ និងសរុប 22 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Mother!

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3,2 លានដុល្លារ និងសរុប 13 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Friend Request

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 2 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. The Hitman’s Bodyguard

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 1,8 លានដុល្លារ និងសរុប 73 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Stronger

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 1,7 លានដុល្លារ និងសរុប 1,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

  1. Wind River

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 1 លានដុល្លារ និងសរុប 31 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ Kingsman: The Golden Circle ហើយ ខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះ ប្រសិនបើអ្នក ចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:18 AM, 26 September
  • ប្រភព: IMDb
  • Tag: ភាពយន្ត