ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តិច​អត់​ដឹង! iOS 11 អាច​ថត​វីដេអូ​លើ Screen បាន​ដោយ​មិន​ចាំបាច់ Jailbreak ឬ​តម្លើង​កម្មវិធី​ឡើយ!

តិច​អត់​ដឹង! iOS 11 អាច​ថត​វីដេអូ​លើ Screen បាន​ដោយ​មិន​ចាំបាច់ Jailbreak ឬ​តម្លើង​កម្មវិធី​ឡើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាំងពី iOS ជំនាន់មុនៗ មុខងារថតវីដេអូ នៅលើ Screen iPhone/iPad ពិតជាទទួលបាន ការពេញនិយម មែនទែន ដោយសារតែ វាផ្តល់ភាព ងាយស្រួល នៅក្នុងការបង្ហាញ និងផ្តល់ជា ឧទាហរណ៍ ជាក់ស្តែង តាមរយៈ វីដេអូ ថតទុក។ ហើយតាំងពី ដំបូងមក មុខងារនេះ គឺទាល់តែ អ្នកប្រើប្រាស់ ត្រូវធ្វើការ Jailbreak ឬក៏តម្លើងកម្មវិធី ជំនួយៗផ្សេង ទើបអាច ប្រើប្រាស់បាន។ ដោយឡែក សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលទើបនឹង ចេញក្តៅៗនេះ មិនធ្វើអោយ ប្រិយមិត្ត ដែលចង់ប្រើប្រាស់ មុខងារនេះ លំបាកទៀត នោះទេ ព្រោះអី វាត្រូវបាន Apple តម្លើងទុក មកស្រាប់តែម្តង។

Cover

Final 1000x150 copy

ដើម្បីប្រើប្រាស់ មុខងារនេះ សូមអនុវត្តតាមជំហ៊ាន ខាងក្រោមនេះ៖

  • ជាដំបូង សូមចូលទៅកាន់ Settings > Control Center > Customize Controls
  • បន្ទាប់មក អូសចុះក្រោម និងស្វែងរកពាក្យ Screen Recording ហើយចុច សញ្ញាបូក នៅពីមុខវា
  • ឥឡូវនេះ យើងបានកំណត់ បើកអោយវាដំណើរការហើយ ហើយដើម្បី បើកប្រើវា តែម្តងនោះ សូមអូស ម្រាមដៃ ពីគែមខាងក្រោម ឡើងលើ (ដើម្បីបើក Control Center)
  • ពេលនោះ យើងនឹងឃើញ ប៊ូតុងមូលមួយ នៅខាងក្រោមគេ អញ្ចឹងគ្រាន់តែ ចុចលើប៊ូតុងនោះ វានឹងដំណើរការ អោយហើយ
  • ចុងក្រោយ គ្រាន់តែចុចលើពាក្យ Start Recording វានឹងចាប់ផ្តើម ថតអេក្រង់ ជាវីដេអូតែម្តង!

1

សរុបមកវិញ នេះគ្រាន់តែជា គន្លឹះដ៏តូចមួយប៉ុណ្ណោះ សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ពេញចិត្ត នូវពត៌មាននេះ។ ម្យ៉ាងទៀត កុំភ្លេច ចែករំលែក អត្ថបទនេះ អោយមិត្តរបស់ អ្នកទាំងអស់គ្នា បានដឹងផង ព្រោះថា ពួកគាត់អាចនឹង កំពុងស្វែងរក មុខងារមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 8:52 AM, 24 September
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ