ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    WWE 2K18 ទី​បំផុត​ចេញ​ឈុត​ខ្លី Gameplay ហើយ! ក្បាច់​វាយ​ថ្មី​ៗ​និងមាន​ក្រាហ្វិចកប់

WWE 2K18 ទី​បំផុត​ចេញ​ឈុត​ខ្លី Gameplay ហើយ! ក្បាច់​វាយ​ថ្មី​ៗ​និងមាន​ក្រាហ្វិចកប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកដែលចូលចិត្តវិស័យកីឡាកាសនោះច្បាស់ជាស្គាល់ហើយនូវ WWE​ ដែលអីលូវនេះ កំពុងដំណើរការ ស្ថាប័នពីរ គឺ SmackDown និង RAW ទទួលប្រជាប្រិយភាព យ៉ាងខ្លាំងនោះ។ កាន់តែមាន ប្រជាប្រិយភាពយ៉ាងនេះហើយ ខ្លួនបានវិវឌ្ឈ ចេញជាហ្គេម អោយអ្នកគាំទ្រលេង ​រាល់ឆ្នាំទៀតផង ហើយឆ្នាំនេះ ផងដែរខ្លួន ក៏ទើបតែប្រកាស ចេញហ្គេម WWE 2K18 មកទៀតហើយ។ ដោយហ្គេមនេះ មិនទាន់ចេញ ដាក់អោយលេង នៅឡើយនោះទេតែ បានចេញឈុតខ្លី ដាក់បង្ហាញ មុនដែលឈុតខ្លី របស់វាមានម្ដងរួចហើយ ដែរគ្រាន់តែ បង្ហាញត្រឹមអ្នកណា ជាតួរអង្គក្នុង សាច់រឿងប៉ុណ្ណោះ។

cover

Final 1000x150 copy

សម្រាប់ឈុតខ្លីលើកនេះវិញគឺបង្ហាញនូវ ឈុតឆាកនៃការ លេងតែម្ដង និង តួអង្គនីមួយៗ ត្រូវបានបង្ហាញ អោយយើងដឹងថា មានក្បាច់ថ្មីៗ នៅក្នុងហ្គេមនេះ ត្រូវបានបន្ថែមអោយ ប្លែកជាង ស៊េរីមុនៗ។ ជាងនេះទៅទៀតនោះ ក្នុងឈុតវីដេអូ ខ្លីនេះ សុទ្ធតែបង្ហាញនៃ តួអង្គល្បីៗ ដូចជា John Cena, Undertaker និង Brock Lesnar ជាដើម សុទ្ធតែអ្នកគាំទ្រ ស្គាល់ត្រូវបានគេ វិវឌ្ឈពួកគេកាន់តែអស្ចារ្យ និងដូចទៅហើយ មិនថាការធ្វើដំណើរ ការវាយនិងក្បាច់ថ្មីៗ ដែលមិនទាន់ មាននៅស៊េរីមុនៗ នោះត្រូវបន្ថែម អោយដូចការ លេងពិតៗអញ្ចឹង។ ក្នុងនោះផងដែរ យើងក៏ឃើញថា មានការប្រកួត ដូចទៅនឹង សាច់រឿងអីឡូវ គឺ Brock Lesnar ប្រកួតជាមួយនឹង Braun Strowman ដែលពួកគេ នៅ Raw នោះអីលូវនេះ កំពុងតែត្រៀមប្រកួត គ្នាដែរ ហើយនៅក្នុង Gameplay នេះក៏មានការ ប្រកួតគ្នា គឺហាក់បីជាដូចពិតៗ អញ្ចឹងបើ បានលេងវានោះ។

សរុបសេចក្ដីមកហ្គេម WWE 2K18 នេះកាន់តែដូចមែនទែន ទៅហើយ អ្នកតាមដាន WWE ច្បាស់ជាដឹង និងទ្រាំមិនបានឡើយ ទាំងវាយគ្នា ក្រៅឆាកនិង ក្បាច់ថ្មីបានបន្ថែម ធ្វើអោយ ហ្គេមនេះមានប្រជាប្រិយភាព ទៅហើយ ដោយយើងអាច ធ្វើអ្វីដែល WWE ធ្វើបាននៅក្នុង ហ្គេមនេះ។ ហ្គេមនេះនឹងចេញ នៅខែ​តុលា ទី​ 17 ឆ្នាំ 2017 សម្រាប់ PS4 និង Xbox One រីឯកុំព្យូទ័រ វិញគឺមិនទាន់ដឹង នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:36 AM, 24 September
  • ប្រភព: Tech 4 Gamers
  • Tag: កម្មវិធី & ហ្គេម