ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    បែក​ធ្លាយ​រូបភាព GoPro Hero 6 ពី​ចំហៀង! ចឹង​តើ​គួរ​ទិញ Hero 5 ឬទេ?

បែក​ធ្លាយ​រូបភាព GoPro Hero 6 ពី​ចំហៀង! ចឹង​តើ​គួរ​ទិញ Hero 5 ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះរូបរាងនៃ Action កាមេរ៉ា ដែលល្បីល្បាញពាសពេញ ពិភពលោកមានឈ្មោះ ហៅថា GoPro បានបែកធ្លាយ ម្ដងរួចទៅហើយ ពីផ្នែកខាងមុខ ហើយថ្ងៃនេះ GoPro Hero 6 បានបែកធ្លាយ ម្ដងទៀតគឺចេញ ពីចំហៀងម្ដង ជាមួយនឹងលក្ខណៈសម្បត្តិ មួយចំនួនអមមក ជាមួយផងដែរ ដែលអាចនឹង ធ្វើឲ្យម្ចាស់ GoPro 4/5 ភាគច្រើន ត្រៀមថវិការទិញយក 6 ទៅប្រើប្រាស់ឆាប់ៗ ខាងមុខនេះ។

1

Final 1000x150 copy

បើនិយាយអំពីកាមេរ៉ា GoPro Hero 5 មិនសូវជាទទួលបាន ជោគជ័យខ្លាំងដូច GoPro Hero 4 នោះទេ គឺថាបើយើង ប្រៀបធៀប កាមេរ៉ាទាំងពីរ នេះគឺវា មិនសូវជាលើសគ្នា ប៉ុន្មាននោះទេ ជាហេតុធ្វើឲ្យ អ្នកមាន Hero 4 ទាំង Silver និង Black នៅតែបន្តប្រើប្រាស់ កាមេរ៉ារបស់ខ្លួន ដដែល តែសម្រាប់អ្នកមាន ថវិការច្រើន ក៏ពួកគេដេញស៊េរី ទៅតាមហ្នឹង ផងដែរ។ សម្រាប់ក្រុមហ៊ុន GoPro ក៏បានដឹងច្បាស់ ផងដែរទៅលើទីផ្សារ របស់ខ្លួន ដូច្នេះការនាំយក GoPro Hero 6 ចូលមកកាន់ទីផ្សារ គឺត្រូវតែ ខ្លាំងជាងមុន គឺកាន់តែទំនើប កាន់តែឆ្លាតវៃ ងាយស្រួលប្រើប្រាស់ និងមានចំនុច លេចធ្លោច្រើន។

2cover

រូបភាពខាងលើត្រូវបានប្រភពព័ត៌មានចេញផ្សាយឲ្យដឹងថា វាគឺជារូបភាពតួម៉ាស៊ីន នៅក្នុងប្រអប់ របស់ Hero 6 ដែលត្រៀមនឹង ចេញនាថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះឯង ជាមួយនឹងរូបរាង តូចល្មម ពិសេស គឺវាមានសមត្ថភាព ថតវីដេអូបានដល់ ទៅកម្រិត 4K ក្នុងល្បឿន 60fps និងអាចថតកម្រិត Full HD ក្នុងល្បឿន 240fps សម្រាប់អ្នកចង់ ថតវីដេអូពពួក Slow Motion ឬមានកាយវិការ យឺតជាដើម។ ជាងនេះ ទៅទៀត Hero 6 អាចថតក្នុងទឹក បានដល់ទៅជម្រៅ 10 ម៉ែត្រឯណោះ ជាមួយនឹងមុខងារ បញ្ជាដោយ សម្លេង ក្នុងការប្រើប្រាស់មុខងារ ថតមួយចំនួន ពិសេសគឺអេក្រង់ Touchscreen ងាយស្រួលឲ្យយើង ធ្វើការចុចកំណត់ លើមុខងារជាច្រើន របស់វា ដោយប្រើប្រាស់ឈីប Processor ថ្មីថែមទៀត។

3

សម្រាប់អ្នកកំពុងត្រៀមថវិការទិញយក Hero 5 យកទៅប្រើប្រាស់នោះ Cambo Report គិតថាវាជារឿងល្អ ម្យ៉ាងដែរ ព្រោះប្រភពព័ត៌មាន បរទេសបានប្រកាស ឲ្យដឹងថា Hero 6 ដែលក្រុមហ៊ុន GoPro ត្រៀមចេញលក់ ឆាប់ៗខាងមុខនេះ នឹងមានតម្លៃ លោតដល់ទៅ 500$ ក្នុងទីផ្សារអន្តរជាតិ ហើយតម្លៃនេះនឹងកាន់តែថ្លៃ ពេលមកដល់ទីផ្សារ ស្រុកខ្មែរយើង​ ហេតុនេះ អ្នកត្រូវសួរខ្លួនឯងថា តើគួរទិញ Hero 5 ដែលមាន តម្លៃខ្ទង់ 300$​ ជាងឬត្រូវទិញ Hero 6 ដែលមាន តម្លៃលើស 500$?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:48 PM, 23 September
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា