ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    RAM ពពួក DDR5 ជិត​ចេញ​ហើយ ជាមួយ​ល្បឿន​លឿន​ជាង DDR4 ដល់​ទៅ 2 ដង​ឯណោះ

RAM ពពួក DDR5 ជិត​ចេញ​ហើយ ជាមួយ​ល្បឿន​លឿន​ជាង DDR4 ដល់​ទៅ 2 ដង​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ជិតចុងឆ្នាំ 2016 នេះ RAM ដែលមានប្រើនៅលើកុំព្យូទ័រ ជាច្រើនហើយ ចុងក្រោយគេនោះ គឺពពួក DDR4 វាមានប្រើក្នុងទីផ្សារ បានប៉ុន្មានឆ្នាំមកហើយ មានទៅតាមកម្លាំង ដែលយើងអាច ចំនាយប្រាក់ទិញយក មកប្រើប្រាស់ ហើយរហូត មានដល់ RAM ពពួក RGB ថែមទៀត។ យ៉ាងណាក៏ដោយ អ្វីៗនឹងកាន់តែខ្លាំង ជាងមុន ខណៈពេលអ្នក ប្រើប្រាស់មួយចំនួន គិតថា DDR4 កប់ណាស់ទៅហើយ គឺវាលឿនខ្លាំង ជួយ ឲ្យម៉ាស៊ីនដំណើរការ បានលឿន​ ហើយរហ័ស តែវានៅតែបន្ត ព្រោះ RAM ពពួក DDR5 នឹងមកដល់ប៉ុន្មានឆ្នាំ ខាងមុខនេះឯង។

1

Final 1000x150 copy

យោងតាមប្រភពព័ត៌មានរបស់ PCGamer បានចេញផ្សាយឲ្យដឹងថា  DDR5 កំពុងស្ថិតនៅក្នុងតំណាក់កាល ធ្វើតេស្ដ និងផលិតហើយ ខណៈក្រុមអ្នក ផលិតមកពី JEDEC កំពុងខិតខំ ផលិត RAM ដែលមានស្ដង់ដារមួយ ដែលមនុស្សជុំវិញ ពិភពលោកត្រៀមយក ទៅប្រើប្រាស់នាឆ្នាំ 2019 ខាងមុខ។ ជាការពិតណាស់ ដើម្បីផលិត RAM ត្រូវស្តង់ដារមួយ មិនមែនជារឿង ងាយស្រួលនោះឡើយ ព្រោះវាត្រូវតែខ្លាំង ជាងជំនាន់ចាស់ ស៊ីភ្លើងតិច ថែមទាំងមានសុវត្ថិភាព ថែមទៀត ដូច្នេះអ្វីដែល នឹងធ្វើឲ្យ DDR5 លេចធ្លោជាង DD4 នោះគឺកម្លាំង ដោយប្រភពព័ត៌មាន អះអាងថា DDR5 នឹងមានកម្លាំង ខ្លាំងជាង DDR4 ដល់ទៅ 2 ដងឯណោះ ជាមួយល្បឿន លោតដល់ 3.2 Gigabits ក្នុងមួយវិនាទីទៅ 6.4 Gigabits។

2

ក្រុមអ្នកផលិតមកពី Joint Electronic Engineering Council បានបង្ហើបផងដែរថា ល្បឿន Bus ដែល RAM DDR5 ទទួលបានគឺមាន ល្បឿនលោតដល់ 4800MHz ដែលខ្លាំង ជាងកំពូល RAM DDR4 របស់ក្រុមហ៊ុន Corsair និង G.Skill ដល់ទៅ 200MHz ដូច្នេះសម្រាប់អ្នក ប្រើប្រាស់ដូចយើង ទាំងអស់គ្នាគឺចាំតែ ឆ្ងាញ់ប៉ុណ្ណោះ ព្រោះល្បឿននៃផ្នែក រឹងជំនាន់ថ្មី គឺកាន់តែខ្លាំង ហើយតម្លៃក៏ធូរ ថ្លៃផងដែរ មានន័យថាផលិតផល ខ្លាំងនិងធូរថ្លៃ ហើយផលិតផលធម្មតា ក៏នឹងមិនសូវមានអ្នក ប្រើប្រាស់ ទៀតដែរ។ យ៉ាងណាក៏ដោយ វានៅសល់ប៉ុន្មានជា 2 ឆ្នាំជាងទៀត ទម្រាំ RAM DDR5 ចេញលក់ក្នុងទីផ្សារ គឺវានៅច្រើនឆ្នាំដែរ ហេតុនេះ ខ្ញុំគិតថា RAM ថ្មីនោះ នឹងកាន់តែខ្លាំង ខណៈពេល CPU, GPU, SSD និងគ្រឿងគ្រៅ ផ្សេងៗទៀត កាន់តែមានសមត្ថភាព ខ្ពស់ៗឡើងៗ តែតម្លៃវិញ មិនបាច់និយាយ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:40 PM, 23 September
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ