ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះ​ជា​កម្មវិធី​ដែល​សម្គាល់​វត្ថុ​ផ្សេង​ៗ​មាន​ប្រយោជន៍ សម្រាប់​អ្នក​ចង់​ដឹង​ថា​ហៅ​វត្ថុ​ទាំង​នោះ​ជា​ភាសា​អង់គ្លេស​ថាម៉េច!

នេះ​ជា​កម្មវិធី​ដែល​សម្គាល់​វត្ថុ​ផ្សេង​ៗ​មាន​ប្រយោជន៍ សម្រាប់​អ្នក​ចង់​ដឹង​ថា​ហៅ​វត្ថុ​ទាំង​នោះ​ជា​ភាសា​អង់គ្លេស​ថាម៉េច!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គ្រាន់តែប្រព័ន្ធប្រតិបត្តិការ iOS11 ចេញមកភ្លាម​ មានកម្មវិធីជាច្រើន ដែលបង្កើតឡើង សម្រាប់ប្រើជាពិសេស ជាមួយប្រព័ន្ធ ប្រតិបត្តិការនេះ តែដូចជាសាហាវ ពេកហើយ កម្មវិធីខ្លះ ប្រើបានតែលើ iOS11 ប៉ុណ្ណ៉ោះ រីឯជំនាន់ iOS10 ចុះក្រោម មិនអាចទាញយក បានទេ ដូចកម្មវិធី នេះជាដើម។

cover

Final 1000x150 copy

នេះកម្មវិធី Iryss ដែលមានចំនុចពិសេស និងខុសប្លែកពី កម្មវិធីដទៃ​ ដោយសារតែវាមាន សមត្ថភាពអាចសម្គាល់ វត្ថុផ្សេងៗបានច្រើន មិនថាឡើយ សត្វ, ពពួកសត្វបង្កាត់ពូជ ក៏មើលដឹង, បំណែកឡាន, វត្ថុជាច្រើន ដែលយើងអាច មិនស្គាល់ ឬមិនដឹងថា ហៅមិច ក៏កម្មវិធីនេះ ស្គាល់ដែរ ដោយវាបង្ហាញ ជាអក្សរអង់គ្លេស បង្ហាញមកប្រាប់។

មូលហេតុដែលកម្មវិធីនេះមានប្រយោជន៍សម្រាប់ជនពិការភ្នែក ដោយសារតែ នៅពេលដែល វាបង្ហាញជាអក្សរ អង់គ្លេសឡើងមក បង្ហាញថានោះ ជាវត្ថុអ្វី ដែលយើងបានថត តាមកម្មវិធីនេះ វាក៏អាចនិយាយ ឲ្យយើង លឺបានដែរ។

****ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងទាញយក

1

មិនចាំបាច់តែអ្នកពិការភ្នែកទេ ដែលត្រូវប្រើប្រាស់ កម្មវិធីនេះ សម្រាប់មិត្ត អ្នកអាន​ដែលចង់ចេះ ពីពាក្យថ្មីៗ ជាភាសាអង់គ្លេស របស់វត្ថុណាមួយ អ្នកអាចប្រើប្រាស់ កម្មវិធីនេះបាន ដើម្បីជាជំនួយ តែត្រូវ ប្រាកដថា iPhone, iPad របស់អ្នក ដំនើរការ iOS11 ទើបទាញ យកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:46 AM, 23 September
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម