ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    BOSE បង្កើត Speaker ស៊េរី​ថ្មី សម្រាប់​ពាក់​ជាប់​ក

BOSE បង្កើត Speaker ស៊េរី​ថ្មី សម្រាប់​ពាក់​ជាប់​ក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញខ្នើយទន់ៗសម្រាប់ពាក់ក, កាសត្រចៀកស្រាលៗ ពាក់ក តែលើកនេះ ក្រុមហ៊ុនផលិតបាសបំពង សម្លេងល្បីឈ្មោះ មួយ BOSE បានបង្ហាញ និងបង្កើតឡើងនូវ បាសបំពងសម្លេង ម៉ូតថ្មីរបស់ពួកគេ ដែលប្រើសម្រាប់ ពាក់ជាប់ក ថែមទាំងដាក់ ឈ្មោះថា SoundWear ឬ Wearable Speaker ទៀតផង។​ បាសបំពងសម្លេងនេះ អាចភ្ជាប់ជាមួយ ស្មាតហ្វូនតាមរយៈប្លូធុស ដែលអ្នកអាច បញ្ជាបាសនេះឲ្យកាន់តែ មានប្រយោជន៍ ដោយត្រូវការ កម្មវិធីរបស់ BOSE តម្រូវឲ្យទាញចេញពី App Store និង Play Store ។

cover

Final 1000x150 copy

ក្រុមហ៊ុននេះ បានបកស្រាយថា គំនិតនេះផ្តើមតម្រូវតាមអ្នកប្រើប្រាស់ មួយភាគ ដែលមិន ចូលចិត្តប្រើប្រាស់កាស ញាត់ជាប់ត្រចៀក ហើយងាកមក ប្រើបាសបំពងសម្លេង ដែលពាក់ជាប់ក បែបនេះ ក៏អាចឲ្យសម្លេង របស់បាស ទៅតាមពួកគេ បានគ្រប់ទីកន្លែង ដោយពុំចាំបាច់ ទុកវានៅមួយកន្លែង។ SoundWear នេះ អាចលេងបទចម្រៀង បានដល់ 12 ម៉ោង និងប្រើរន្ធ Micro USB ដើម្បីសាកបញ្ចូល ថាមពល ហើយមិនមាន ចំនុចពិសេស អ្វីច្រើនទេ ដោយសារជាគ្រាន់តែ បាសធម្មតា និងគ្រាន់តែមាន ម៉ូតប្លែកតែប៉ុណ្ណោះ។ វាមានរំញ័រ ផ្តល់ដំណឹងពេលមាន គេខលចូល ស្មាតហ្វូនដែលអ្នក បានភ្ជាប់ជាមួយ, និងមានបច្ចេកវិទ្យា ការពារមិនងាយ ជ្រាបទឹក។

1 2 3

សម្រាប់អ្នកចូលចិត្តស្តាប់បទចម្រៀងជាប់ជាប្រចាំ តែមិនចូលចិត្ត ប្រើកាសនោះ ច្បាស់ជា ពេញចិត្តជាមួយនិង បាសបំពងសម្លេងពាក់ជាប់ក បែបនេះ ដោយសារអ្នកទៅ ដល់ទីណា ចម្រៀងដែល អ្នកចូលចិត្ត នឹងតាមដល់ទីនោះ។ តម្លៃរបស់វាខ្ទង់ 299.95 ដុល្លារ លើទីផ្សារ ស្រុកគេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:32 AM, 23 September
  • ប្រភព: The Verge
  • Tag: Accessories