ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះគឺជា​ឧបករណ៍ VR កម្រិត 8K ដំបូង​គេ​បង្អស់​របស់​​ពិភព​លោក

នេះគឺជា​ឧបករណ៍ VR កម្រិត 8K ដំបូង​គេ​បង្អស់​របស់​​ពិភព​លោក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះមានមហាជនជាច្រើនបាន​ស្គាល់​អំពី Virtual Reality ឬហៅ​កាត់​ថា VR ច្រើន​ណាស់​ហើយ​​ដែរ គឺថាវា​មាន​តាំង​របស់​ថ្លៃ របស់​មធ្យម និង​របស់​ថោក ទៅតាមសមត្ថភាព និងទឹកលុយដែល​យើង​ចំណាយ​ដើម្បីយកវាមកប្រើប្រាស់។ ជាក់ស្ដែងឧបករណ៍ VR ទាំងនោះ អាចនិយាយបាន​ថាជា​ការ​ចាប់​ផ្ដើម​ដំបូងរួមមានដូចជា HTC Vive, Oculus Rift និង PS VR ជាដើម ដែលសមត្ថភាពរបស់វា​គឺ​យើង​ពិត​ជាគួរឲ្យសរសើរពិតមែន ដែលអាចនាំយើងទៅកាន់ពិភពមួយផ្សេងទៀតបាន។

1

Final 1000x150 copy

យ៉ាងណាក៏ដោយ VR ទាំងនោះនៅមិនទាន់មានសមត្ថភាពបង្ហាញរូបភាពបានច្បាស់ខ្លាំង ដែល​ប្រៀប​បាន​ដូច​ទៅនឹងក្រាហ្វិចនៅលើអេក្រង់ទូរទស្សន៍ ឬ Monitor នោះឡើយ គឺថាគ្រាប់ Pixel របស់វានៅ​ធំ​នៅ​ឡើយ ហើយកម្រិត Resolution ក្នុងការបង្ហាញរូបភាព និងវីដេអូគឺនៅមានកម្រិត ព្រោះដូច​បាន​និយាយ​ខាង​ដើមអញ្ចឹង VRs ទាំងនោះជាការចាប់ផ្ដើមដំបូង។ ងាកមកមើល Pixmax វិញ វាក៏ជាការ​ចាប់​ផ្ដើមដំបូងដូចគ្នាជាមួយនឹងការរៃ៉អង្គាសប្រាក់ ដើម្បីផលិតពីក្រុមអ្នកស្រលាញ់ និងចូលចិត្ត ក្នុង​គោល​បំណងរួមមួយគឺផលិត VR ដែលមានសមត្ថភាពបង្ហាញបានកម្រិត 4K ឯណោះ។

2

ក្រុមផលិត Pixmax បានប្រមូលប្រាក់រៃ៉អង្គាសបានសរុប 781,000$ ដោយបានចំនាយពេលសិក្សា ក៏ដូចជាផលិតអស់ 43 ថ្ងៃ ដើម្បីផលិតបានជាឧបករណ៍ VR មានសមត្ថភាព​បង្ហាញ​រូបភាព​បាន​ច្បាស់​ជាង​គេ ដិតពណ៌ និងម៉ដ្ឋជាង VR កំពូលៗផ្សេងទៀត គឺថា Pimax បំពាក់មកជាមួយនឹងអេក្រង់ចំនួន 2 ដោយអេក្រង់មួយសម្រាប់ភ្នែកមួយ ជាមួយកម្រិត Resolution ដល់ទៅ 3840 x 2160p ឯណោះ ស្មើរ​នឹង 4K បូកបញ្ចូលគ្នាលោតដល់ 8K។ រាល់សាច់រូបភាព ដែលបង្ហាញអ្នកអាចមើលរូបខាងក្រោមបាន ថាតើវាម៉ដ្ឋដល់កម្រិតណា បើធៀបជាមួយនឹង VR ផ្សេងទៀត។

3

ជាងនេះទៅទៀត VR កម្រិត 8K ដំបូងគេបង្អស់របស់ពិភពលោកមួយនេះ ក៏មានមុខងារ​វ័យឆ្លាត​ផ្សេងៗ​ទៀត​ផងដែរូចជា Field of View (FOV) ដែលអាចឲ្យយើងមើលជុំវិញខ្លួនបានក្នុងមុំ 200 ឌឺក្រេ ជាមួយ​ល្បឿន​ Respond Time 15ms។ សម្រាប់អេក្រង់ក្នុងការ Render ក្រាហ្វិច​វិញ​នៅ​ពេល​កំពុង​ប្រើប្រាស់​គឺ​អាច​លោតដល់ 75Hz ទៅ 90Hz តាមការជ្រើសរើស ធ្វើឲ្យក្រាហ្វិច Render បានរលូន ជាមួយ​នឹង​ដៃ​បញ្ជា​ពី​ខាងក្រៅថែមទៀត សម្រាប់ការយកទៅលេងហ្គេម និងបញ្ជានានា។ Pixmax ក៏មាន Promotion ពិសេសផងដែរសម្រាប់អ្នកចង់ទិញយកទៅប្រើប្រាស់គឺ៖

សម្រាប់អ្នកមាន HTC Vive

  • ទិញ Pixmax ស៊េរី 8K X មានល្បឿនអេក្រង់ 90Hz ក្នុងតម្លៃ 499$

អ្នកមិនមាន HTC Vive

  • ទិញ Pixmax ស៊េរី 8K X មានល្បឿនអេក្រង់ 90Hz ក្នុងតម្លៃ 799$ (មានបន្ថែមជាមួយនៃដៃ Controller មួយគូរ និង Base Station មួយគូរផ្សេងទៀត)

4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:07 PM, 22 September
  • ប្រភព: PCGamer
  • Tag: Accessories