ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ត្រៀមលេង Need for Speed Payback មែនទេ? នេះគឺ​ជា​កម្លាំង​ម៉ាស៊ីន ដែល​អាច​លេង​ហ្គេម​នេះបាន!

ត្រៀមលេង Need for Speed Payback មែនទេ? នេះគឺ​ជា​កម្លាំង​ម៉ាស៊ីន ដែល​អាច​លេង​ហ្គេម​នេះបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជិតដល់ពេលហ្គេម ដែលល្បីល្បាញរាប់សិបឆ្នាំ​ចូល​មក​កាន់​ទីផ្សារ​ម្ដង​ទៀត​ហើយ​នាចុងឆ្នាំ 2017 នេះ​ជាមួយ​នឹង​ឈ្មោះវគ្គថ្មីគឺ Payback ដែលជាកំណែ Update ឲ្យកាន់តែថ្មីស្រឡាង​ជាមួយ​សាច់​ហ្គេម​កាន់​តែ​ទាក់​ទាញ ក្រាហ្វិចកប់ដូចពិតៗ ពិសេសមានឡានស៊េរីថ្មី និងស៊េរីចាស់រួមបញ្ចូលគ្នា ធ្វើឲ្យការ​ប្រណាំង​​កាន់តែពិសេស ធ្វើឲ្យអ្នកចូលចិត្តលេងហ្គេមប្រណាំងឡានមិនអាចមើលរំលងបាន។

1

Final 1000x150 copy

ជាមួយនឹង Need for Speed Payback 2017 នេះក្រុមហ៊ុន EA បានលេងមួយអស់ដៃ​ជាមួយនឹង​ការ​តម្លើង​ក្រាហ្វិចលោតដល់ 4K ឯណោះ ជាមួយនឹងល្បឿន Frame ដល់ 60 ឯណោះ ធ្វើឲ្យការលេងហ្គេម​កាន់​តែច្បាស់ខ្លាំង ម៉ដ្ឋ រស់រវើក មិនគួរឲ្យជឿ។ ជុំវិញការប្រកាសចេញឲ្យឃើញនូវវីដេអូ Trailer ថ្មីមួយ​ទៀត​នៃហ្គេម Need for Speed Payback ក្រុមហ៊ុន Electronic Arts ក៏បានបញ្ជាក់ប្រាប់ឲ្យអតិថិជន ជុំវិញពិភពលោកទាំងអស់ឲ្យបានដឹងផងដែរជុំវិញតម្រូវការកម្លាំងម៉ាស៊ីនកុំព្យូទ័រ (System Requirement) ដូចខាងក្រោមនេះ៖

តម្រូវការអប្បបរមា (720p @30fps) Low Settings

  • CPU: Intel Core i3 6300 3.8GHz ឬ AMD FX 8150 @3.6GHz
  • RAM: 6GB ឡើងទៅ
  • Hard Disk: 30GB
  • GPU: nVIDIA GTX 750 Ti ឬ GTX 1050
  • DirectX: 11
  • Windows: 7 64-bit រហូតដល់ Windows 10 64-bit
  • Online Connection: ល្បឿនអ៊ីនធឺណែត 192KBPS ឬលឿនជាងនេះកាន់តែប្រសើរ

តម្រូវការទូទៅ (1080p @60fps) High Settings

  • CPU: Intel Core i5 4690K @ 3.5GHz ឬ AMD FX 8350 @4.0GHz
  • RAM: 8GB ឡើងទៅ
  • Hard Disk: 30GB
  • GPU: nVIDIA GTX 1060
  • DirectX: 11
  • Windows: 7 64-bit រហូតដល់ Windows 10 64-bit
  • Online Connection: ល្បឿនអ៊ីនធឺណែត 512KBPS ឬលឿនជាងនេះកាន់តែប្រសើរ

ខាងលើគឺជាវីដេអូ Gameplay របស់ហ្គេម Need for Speed Payback ក្នុងកម្រិត​ 4K ល្បឿន 60fps ដែលត្រៀមនឹងមកដល់នាខែវិច្ឆិកាខាងមុខនេះ ហើយបើចង់លេងបានកម្រិតកប់នោះ យើតតម្រូវឲ្យ​ប្រើ​ក្រាហ្វិច​កាតស៊េរីកប់ៗដូចជា GTX 1070, 1080, 1080​ Ti និង TITAN Xp ទើបបាន ជាមួយនឹង​ល្បឿន​គ្មាន​បញ្ហាទាក់ឡើយ។ ដូចនេះសម្រាប់ប្រិយមិត្ត ដែលកំពង់រង់ចាំហ្គេមនេះមកដល់នោះ អ្នកពិចារណា​បាន ថាតើកម្លាំងម៉ាស៊ីនរបស់វាខ្លាំងគ្រប់គ្រាន់សម្រាប់អូសហ្គេមនេះហើយឬនៅ? ព្រោះថាហ្គេមនេះ​នឹង​មាន​វគ្គលេង Offline បាន ដូច្នេះយើងអាចនឹងទទួលបាន Crack យកមកលេងបាន Free ផងដែរ តែ​បើ​ចង់​លេង Online ជាមួយមនុស្សជុំវិញពិភពលោកនោះ អ្នកអាចទិញយកវាមកលេងតែម្ដង ដែលមាន​លេង​នៅលើ Xbox One, One S, One X ក៏ដូចជា PS4 និង PS4 Pro ជាដើម។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:35 AM, 22 September
  • ប្រភព: EA
  • Tag: កម្មវិធី & ហ្គេម