ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Orbit 360 ជា​កាមេរ៉ា​ថត​ជុំ​វិញ​ខ្លួន ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ ឬ​អ្នក​ផ្សងព្រេង

Orbit 360 ជា​កាមេរ៉ា​ថត​ជុំ​វិញ​ខ្លួន ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ ឬ​អ្នក​ផ្សងព្រេង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ា 360! OK ពេលនិយាយដល់កាមេរ៉ា 360 សូមកុំយល់ច្រឡំជាមួយនឹងកម្មវិធី នៅក្នុងទីផ្សារ អេឡិចត្រូនិច Play Store និង App Store ឲ្យសោះ តែយើងនឹងនិយាយ អំពីម៉ាស៊ីនកាមេរ៉ា​ ដែលយើង ប្រើប្រាស់វាប្រចាំថ្ងៃ ឬនៅក្នុងឱកាស មួយចំនួនដូចជា ដើរលេង ផ្សងព្រេង ឬថតយកទិដ្ឋភាព មួយចំនួន ដែលយើងគិតថា វាអស្ចារ្យសម្រាប់យើង ជាមួយនឹងមុខងារ ថតរូបបានជុំវិញខ្លួន ក្នុងពេលតែមួយ មានន័យថា អ្នកពុំបាននៅ ទីកន្លែងថត នឹងបានឃើញ នូវអ្វីដែលបានកើតឡើង ទាំងអស់ នៅពេលថត ប្រៀបបានដូចជា ពួកគេនៅទីនោះ ដូចគ្នា។

1

Final 1000x150 copy

មកដល់បច្ចុប្បន្នរូបភាព ឬវីដេអូ 360 ឌឺក្រេពុំមានអ្វីគួរឲ្យប្លែកនោះទេ សម្រាប់មនុស្ស មួយចំនួន តែអ្វីដែលយើងចង់បាន នោះគឺ ម៉ាស៊ីនកាមេរ៉ា​ ដែលមានសមត្ថភាព ខ្ពស់ក្នុងការថតរូប និងវីដេអូ បានច្បាស់ អញ្ចឹងហើយ Kodak មានឧបករណ៍ល្អ ដោយជួបជាមួយ Orbit360 ជាម៉ាស៊ីនកាមេរ៉ា ថតវីដេអូ ទើបនឹងប្រកាស ចេញថ្មីៗ ល្អបំផុតសម្រាប់ វីដេអូខាងក្រៅ​ (Outdoor) ពិសេសអ្នកផ្សងព្រេង ដើរលេងតាម តំបន់ប្លែកៗ ជាដើម។ Orbit360 ប្រើប្រាស់កែវលែន ចំនួន 2 មុខ និងក្រោយ ដោយមាន សភាពកោង ធ្វើឲ្យវាមាន សមត្ថភាពថតរូបភាព និងវីដេអូបាន លាតធំល្អ ដោយផ្គុំចូលគ្នា គឺអាចថតបានជុំវិញខ្លួន របស់វាតែម្ដង ជាមួយនឹងកម្រិត Full HD និងលោតដល់ 4K ក្នុងល្បឿន 30fps ឯណោះ។

2

ម្ចាស់របស់ Orbit360 ពុំចាំបាច់ខ្វាយខ្វល់អំពីការយកវាទៅតាមខ្លួននោះទេ ព្រោះ Kodak បំពាក់អាវក្រោះការពារ ធូលី និងទឹកមកជាមួយ កាមេរ៉ានេះរួច ជាស្រេចហើយ ដែលវាអាចថត នៅតាមតំបន់ ឬឧបករណ៍ពិបាកៗ បានដូចពពួក Action កាមេរ៉ាផងដែរ ពុំខ្លាចដី ពុំខ្លាចភក់ ឬទឹកអ្វីឡើយ។ កាន់តែពិសេស ជាងនេះទៅទៀតនោះ ចង់យកវាទៅថត នៅតំបន់ដែលមាន អាកាសធាតុក្ដៅខ្លាំង ឬត្រជាក់ ខ្លាំងក៏បាន ហើយបើជ្រុលដៃ ធ្លាក់នោះ គឺវាធន់ល្អ ដែលអាចរក្សាសភាព ដើមបានដដើល បើធ្លាក់ត្រឹមកម្ពស់ 1.8 ម៉ែត្រ ពិតជាអស្ចារ្យ មែនទែន (សម្រាប់ការប្រើប្រាស់ ជាក់ស្ដែងក៏យើង មិនដឹងដូចគ្នា) នេះគឺជាការ អះអាងរបស់ Kodak ប៉ុណ្ណោះ។

3

កាមេរ៉ានេះយើងអាចបញ្ជាក់វាបានតាមរយៈប៊ូតុងនៅលើតួម៉ាស៊ីន ហើយក៏អាចបញ្ជា តាមស្មាតហ្វូន និងថេប្លេត បានផងដែរ ជាមួយកម្មវិធី PixPro អាចឲ្យយើងធ្វើការ Live វីដេអូភ្លាមៗ ទៅកាន់ Facebook និង YouTube បានថែមទៀតផង ពិតជាពិសេស មែនទែន ហើយអ្នកបានមើល គឺប្រៀបបាន ដូចជាពួកគេនៅទីនោះ ជាមួយយើង អញ្ចឹងដែរ បើពួកគេពាក់ ឬប្រើប្រាស់ឧបករណ៍ VR។ Kodak បានដាក់លក់ Orbit360 ហើយ ដោយវាមានតម្លៃ ក្នុងទីផ្សារអន្តរជាតិ ដល់ទៅ 500$ សម្រាប់តួម៉ាស៊ីន ឬទិញ មួយឈុត ក្នុងតម្លៃ 549$។

ទស្សនាវីដេអូ 360 ខាងក្រោម!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:11 AM, 20 September
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា