ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង IT នៅ​តែ​បន្ត​ឈរ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

រឿង IT នៅ​តែ​បន្ត​ឈរ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត IT ជាប្រភេទរឿងរន្ធត់ រៀបរាប់ពីតួអង្គ រោគចិត្តម្នាក់ តុបតែងជាតួថ្លុក ដែលគេហៅថា Pennywise ចាប់ក្មេងៗ យកទៅឃុំឃាំង និងបន្លាចក្នុង ផ្ទះរបស់គេ ដែលនៅដាច់ស្រយាល។  

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត American Assassin ជាប្រភេទរឿងបែបបាញ់ប្រហារ គ្មានត្រាប្រណី រៀបរាប់ពីបុរសវ័យ ចំណាស់ម្នាក់ ដែលជាអតីតទាហានពិសេស បានជ្រើសយក បុរសវ័យជំទង់ម្នាក់ យកមកបង្ហាត់ បង្រៀនបន្ថែម និងសហការគ្នា កំចាត់ពពួក ជនខិលខូច ដែលចង់បង្កើត សង្រ្គាមពិភពលោក។​

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Mother! ជាប្រភេទរឿង មនោសញ្ចេតនា អាថ៌កំបាំង ដែលរៀបរាប់ពីជីវិតគូ ស្នេហ៍មួយគូ ដែលមានភាព អាថ៌កំបាំង ក្នុងជីវិតរស់នៅ របស់ពួកគេ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរក ប្រាក់ចំណូល បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. IT

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 60 លានដុល្លារ និងសរុប 218 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. American Assassin

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 14 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2 

  1. Mother!

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Home Again

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,3 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Hitman’s Bodyguard

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 3,5 លានដុល្លារ និងសរុប 70 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Annabelle: Creation

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 2,6 លានដុល្លារ និងសរុប 99 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Wind River

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 2,3 លានដុល្លារ និងសរុប 29 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Leap!

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 2,1 លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 11 បានប្រាក់ចំនូល 1,8 លានដុល្លារ និងសរុប 330 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 9 បានប្រាក់ចំនូល 1,3 លានដុល្លារ និងសរុប 185 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ IT ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅ ក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរកទស្សនាបាន នៅតាមរោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:00 AM, 19 September
  • ប្រភព: IMDb
  • Tag: ភាពយន្ត