ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo បញ្ចេញ​លក់​ថេប្លេត​ត្រកូល Tab 4 បួន​ស៊េរី​តែ​ម្ដង ជាមួយ​តម្លៃ​សមរម្យ!

Lenovo បញ្ចេញ​លក់​ថេប្លេត​ត្រកូល Tab 4 បួន​ស៊េរី​តែ​ម្ដង ជាមួយ​តម្លៃ​សមរម្យ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Lenovo ជាក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទៅលើម៉ាស៊ីនកុំព្យូទ័រ ហើយក៏ធ្លាប់បញ្ចេញ ស្មាតហ្វូន ថេប្លេត ឬថេប្លេតកុំព្យូទ័រ ជាច្រើនម៉ូឌែល រួចមកហើយ នៅលើទីផ្សារ។ សម្រាប់ស្មាតហ្វូន និងថេប្លេតរបស់ Lenovo គឺផលិតសម្រាប់ តម្រូវការទីផ្សារ ឱ្យមនុស្សមួយចំនួនធំ មានលទ្ធភាព ទិញវាយកមក ប្រើប្រាស់បាន។ សម្រាប់ថេប្លេតទាំង 4 ស៊េរីនេះវិញ វាត្រូវបាន ប្រកាសចេញ តាំងពីព្រឹត្តិការណ៍ MWC នាដើមឆ្នាំ 2017 មកម្លេះ ប៉ុន្តែទើបតែត្រូវ ក្រុមហ៊ុន ចាប់ផ្តើមដាក់លក់ ជាផ្លូវការថ្មីៗ នេះទេ វាក៏មានលក្ខណៈសម្បត្តិ ល្អគ្រាន់បើ ជាមួយតម្លៃដ៏ សមរម្យផងដែរ។

cover

Final 1000x150 copy

  1. Tab 4 10 Plus

សម្រាប់ម៉ូឌែល 10 នេះគឺសំដៅទៅលើទំហំអេក្រង់របស់វា ដោយវាបានបំពាក់ អេក្រង់ទំហំ 10 អ៊ីង ជាប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាព ច្បាស់ត្រឹមកម្រិត 1200 x 1920 ភិចស៊ែល។ សម្រាប់រចនាបថ របស់វាវិញមាន ភាពសាមញ្ញ តែអ្វីដែលពិសេសនោះ គឺវាមាន Speaker ពីរគ្រាប់ នៅផ្នែកខាងលើ ប្រើប្រាស់បច្ចេកវិទ្យា សម្លេង Dolby Atmos ព្រមទាំងមានមុខងារ សម្គាល់ម្រាមដៃ ទៀតផង។ រីឯកម្លាំងម៉ាស៊ីន របស់វាវិញ ក៏ស្ថិតក្នុងកម្រិតមួយ ល្អបង្គួរផងដែរ ដោយបានបំពាក់ គ្រឿងខាង ក្នុងដូចជា ៖

  • បន្ទះឈីប Qualcomm Snapdragon 625
  • មានស៊ីភីយូចំនួន 8 គ្រាប់ជាប្រភេទ Cortex-A53 មានល្បឿន 2.0 GHz
  • អង្គក្រាហ្វិច Adreno 506
  • រ៉េមទំហំ 3GB ឬ 4GB សម្រាប់អង្គផ្ទុកទិន្នន័យ 16GB ឬ 64GB
  • វាមានរន្ធបន្ថែម SD Card បានដល់ 256GB
  • ចំណែកកាមេរ៉ាខាងក្រោយមានទំហំ 8MP និងខាងមុខ 5MP
  • ដំណើរការដោយ Android Nougat
  • ទំហំថ្មធំដល់ 7,000 mAh ព្រមទាំងប្រើប្រាស់រន្ធសាកថ្ម USB Type-C ផងដែរ។

ចំណែកតម្លៃរបស់វាវិញស្ថិតក្បែរ 250 ដុល្លារ នៅក្នុងទីផ្សារប្រទេស ក្រៅមួយចំនួន ហើយអាច នឹងថ្លៃជាងនេះ ប្រសិនបើមានលក់ នៅប្រទេសយើង។

1

  1. Tab 4 10

សម្រាប់ម៉ូដែល Tab 4 10 នេះវិញមានរចនាបថខាងក្រៅ ដូចទៅនឹង Tab 4 10 Plus ស្រុងគ្រាន់តែមាន កំរាស់ក្រាស់ជាង ធ្ងន់ជាង ហើយមានចំណុច ភាគច្រើនខ្សោយជាង បងរបស់វា។ ដោយអេក្រង់ របស់វាទំហំ 10 អ៊ីងដែរ តែអាចបង្ហាញរូបភាព ត្រឹម 800 x 1280 ភិចស៊ែលប៉ុណ្ណោះ រីឯកម្លាំងម៉ាស៊ីន របស់វាវិញ បានបំពាក់គ្រឿង ខាងក្នុងដូចជា ៖

  • បន្ទះឈីប Qualcomm Snapdragon 425
  • មានស៊ីភីយូចំនួន 4 គ្រាប់ជាប្រភេទ Cortex-A53 មានល្បឿន 1.4 GHz
  • អង្គក្រាហ្វិច Adreno 306
  • រ៉េមទំហំ 2GB
  • អង្គផ្ទុកទិន្នន័យ 16GB ឬ 32GB
  • វាមានរន្ធបន្ថែម SD Card បានដល់ 256GB
  • ចំណែកកាមេរ៉ាខាងក្រោយមានទំហំ 5MP និងខាងមុខ 2MP
  • ដំណើរការដោយ Android Nougat
  • ទំហំថ្ម 7,000 mAh ដូចគ្នា តែប្រើប្រាស់រន្ធសាកថ្ម microUSB ប៉ុណ្ណោះ។

តែវាក៏មានតម្លៃរាងធូថ្លៃជាងគេផងដែរ ដោយនៅប្រទេសមួយចំនួនដាក់លក់វា ក្នុងតម្លៃត្រឹមតែ 150 ដុល្លារ តែប៉ុណ្ណោះ។

2

  1. Tab 4 8 Plus

ចំណែកម៉ូឌែល Tab 4 8 Plus វិញមានការរចនាជាលក្ខណៈបញ្ឈរវិញ ដោយមានរន្ធ បំពងសម្លេង នៅខាងក្រោម 1 គ្រាប់និងខាងលើ 1 គ្រាប់ ដោយប្រើប្រាស់ បច្ចេកវិទ្យាសម្លេង Dolby Atmos ដូចបងៗ របស់វាដែរ តែមិនមាន មុខងារស្កេន ម្រាមដៃទេ។ វាមាន អេក្រង់ទំហំ 8 អ៊ីងអាចបង្ហាញរូបភាព ក្នុងកម្រិត 1200 x 1920 ភិចស៊ែល ហើយវាមាន លក្ខណៈសម្បត្តិ ដូចនឹងម៉ូឌែល Tab 4 10 Plus ដូចជា ៖

  • បន្ទះឈីប Qualcomm Snapdragon 625
  • មានស៊ីភីយូចំនួន 8 គ្រាប់ជាប្រភេទ Cortex-A53 មានល្បឿន 2.0 GHz
  • អង្គក្រាហ្វិច Adreno 506
  • រ៉េមទំហំ 3GB ឬ 4GB សម្រាប់អង្គផ្ទុកទិន្នន័យ 16GB ឬ 64GB
  • វាមានរន្ធបន្ថែម SD Card បានដល់ 256GB
  • ចំណែកកាមេរ៉ាខាងក្រោយមានទំហំ 8MP និងខាងមុខ 5MP
  • ដំណើរការដោយ Android Nougat
  • វាមានទំហំថ្មរាងតូចបន្តិចត្រឹម 4,850 mAh និងប្រើប្រាស់រន្ធ សាកថ្ម USB Type-C ។

លក្ខណៈសម្បត្តិប៉ុណ្ណេះវាល្អគួរសម ហើយវាក៏មានតម្លៃសមរម្យផងដែរ ប្រហែល 200 ដុល្លារ​ប៉ុណ្ណោះ នៅក្រៅប្រទេស។

3

  1. Tab 4 8

ចំណែកម៉ូឌែលចុងក្រោយគេនេះមាន រូបរាងខាងក្រៅដូច Tab 4 8 Plus ប៉ុន្តែប្រើប្រាស់ កម្លាំងម៉ាស៊ីនដូច Tab 4 10 ទៅវិញ។ វាបាន បំពាក់អេក្រង់ 8 អ៊ីងជាប្រភេទ IPS LCD អាចបង្ហាញ រូបភាព 800 x 1280 មានកាមេរ៉ាក្រោយ 5MP និងខាងមុខ 2MP ជាមួយនឹង Speaker ពីរគ្រាប់ ដូចគេផងដែរ។ រីឯកម្លាំងម៉ាស៊ីន របស់វាវិញ បានបំពាក់គ្រឿង ខាងក្នុងដូចជា ៖

  • បន្ទះឈីប Qualcomm Snapdragon 425
  • មានស៊ីភីយូចំនួន 4 គ្រាប់ជាប្រភេទ Cortex-A53 មានល្បឿន 1.4 GHz
  • អង្គក្រាហ្វិច Adreno 306
  • រ៉េមទំហំ 2GB
  • អង្គផ្ទុកទិន្នន័យ 16GB ឬ 32GB
  • វាមានរន្ធបន្ថែម SD Card បានដល់ 256GB
  • ដំណើរការដោយ Android Nougat
  • ទំហំថ្ម 4,850 mAh ដូចគ្នា តែប្រើប្រាស់រន្ធសាកថ្ម microUSB ប៉ុណ្ណោះ។

វាមានតម្លៃធូរថ្លៃជាងគេ ដោយនៅក្នុងប្រទេសក្រៅបានដាក់លក់ត្រឹមតែ 110 ដុល្លារប៉ុណ្ណោះ ជាមួយ ជំរើស ពណ៌ស និងខ្មៅ។

4

សរុបមក ទាំងនេះគឺជាថេប្លេតផលិតមកយ៉ាងពិសេស ដែលមានតម្លៃសមរម្យ និងសមត្ថភាពប្រើប្រាស់ ដូចគេ ដូចឯងដែរ គ្រាន់តែវាមិនសូវ ឡួយឆាយ និងមិនសូវមុខងារ ពិសេសច្រើនដូចគេ ប៉ុណ្ណោះ។ ម្យ៉ាងទៀតវាក៏មាន ច្រើនជំរើសសម្រាប់ យើងផងដែរ ដោយមាន ម៉ូឌែលធំ និង ម៉ូឌែលតូច ហើយកម្លាំងម៉ាស៊ីន ក៏យើងអាចជ្រើសរើស ទៅតាមហ្នឹង ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:39 AM, 19 September
  • ប្រភព: Cnet
  • Tag: ថេបប្លេត