ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Tesla ត្រៀម​បង្ហាញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ដែល​ប្រើ​កម្លាំង​អគ្គិសនី!

Tesla ត្រៀម​បង្ហាញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ដែល​ប្រើ​កម្លាំង​អគ្គិសនី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន​ Tesla មានភាពល្បីឈ្មោះបោះសម្លេងខ្លាំង ដោយការផលិតនូវ រថយន្តបែបគ្រួសារ ដែលដំនើរការ បានដោយប្រើ ថាមពល អគ្គិសនី។ ជាពិសេ​ស រាល់តំបន់ដែលពួកគេ លក់រថយន្ត ទៅកាន់ តែមានផ្គត់ផ្គង់ ​នូវឧបករណ៍ SuperCharger គ្រប់ទីកន្លែង ដើម្បីងាយស្រួល ដល់អ្នកប្រើប្រាស់ សាកបញ្ចូលថាមពល អគ្គិសនី ដោយគ្មាន ក្តីបារម្មណ៍។

cover

Final 1000x150 copy

កំឡុងពេលដែល ទទួលបានជោគជ័យខ្លាំង លើជំនួញ ផលិតរថយន្ត សម្រាប់គ្រួសារ ដែលប្រើប្រាស់ អគ្គិសនីរួចមក ក្រុមហ៊ុននេះ នឹងត្រៀមបង្ហាញនូវ រថយន្តដឹកទំនិញធុនធំ ដែលដំនើរការ បានដោយថាមពល អគ្គិសនីដែរ។ មិនយូរទេ យើងនឹងបានឃើញ ពីរថយន្តដឹកទំនិញ ធុនធំនោះ ដោយពេលនេះ Elon Musk ដែលជាមេធំរបស់ Tesla បានប្រកាសហើយ ថានឹងបង្ហាញរថយន្តនេះ នៅថ្ងៃទី 26 ក្នុងខែតុលាខាងមុខ។

ក្នុងឆ្នាំនេះ Tesla ទើបបានបង្ហាញនូវរថយន្ត ស៊េរីចុងក្រោយ Model 3 កាលពីខែមុនរួចមក មិនយូរទេ បាំងមួយខែទៀត យើងនឹងបានឃើញ រថយន្តដឹកទំនិញធុនធំ ដំបូង ដែលក្រុមហ៊ុន នេះផលិតឡើង ដោយប្រើថាមពល អគ្គិសនី ចាំមើលថាតើ វានឹងអស្ចារ្យ ដល់កម្រិតណា។

1 2

ជាពិសេស សម្រាប់ក្រុមហ៊ុនផ្សេងៗ ដែលត្រូវការ រថយន្តប្រភេទនេះ ច្បាស់ជាពេញចិត្ត ដោយសាវា មិនស៊ីសាំង ទៀតទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:54 AM, 15 September
  • ប្រភព: The Verge
  • Tag: យានយន្ត