ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កំពុង​ល្បី​ថា GoPro Hero 6 ថត​វីដេអូ 4K បាន 60 fps

កំពុង​ល្បី​ថា GoPro Hero 6 ថត​វីដេអូ 4K បាន 60 fps

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែលចូលចិត្ត​ធ្វើដំនើរកម្សាន្ត ច្បាស់ជាពេញចិត្ត ឃើញពត៌មាននេះ ដោយសារ តែទើបមានរូបភាព បែកធ្លាយ ពីប្រអប់របស់ GoPro ដែលមាន អក្សរបញ្ជាក់នៅ លើប្រអប់ថា ថតវីដេអូ 4K បាន 60fps ដែលនេះ ជាបច្ចេកវិទ្យាចុងក្រោយ មិនទាន់មាន កាមេរ៉ា Adventure ណា មាននៅលើទេ តែគេប្រទះឃើញ នៅលើប្រអប់ របស់ GoPro នឹងបានឲ្យគេ សន្និដ្ឋានថា នេះជា GoPro Hero 6 ដែលនឹង បង្ហាញវត្តមាន នៅក្នុងពេល ឆាប់ៗខាងមុខ។

cover

Final 1000x150 copy

តែយើងឃើញ GoPro នៅក្នុងប្រអប់នេះ មានរូបរាងដដែល មិនខុសពី GoPro Hero 5 នោះទេ តែអ្វីដែលគេចាប់ អារម្មណ៍គឺ វីដេអូថត 4K បាន 60 fps ដែលនេះជាអ្វី ដែលអ្នកចូលចិត្ត ថតវីដេអូផ្សងព្រេង ចង់បាន ដោយសារថត 4K ច្បាស់មែនពីមុន តែថតបានត្រឹម 30 fps ដូចនេះវីដេអូចេញមក ក៏មិនសូវ រលូន ដូច 60 fps ទេ។​ នៅលើប្រអប់នេះ ក៏នៅតែបង្ហាញថា កាមេរ៉ានេះ ត្រឹមទំហំ 12 មេហ្គាភិចសែល ដដែល និងដាក់ចូល ទឹកបាន 10 ម៉ែត្រ។

វីដេអូខាងក្រោម បង្ហាញពីភាពខុសគ្នារវាងល្បឿន 30 fps និង 60 fps ៖

សម្រាប់ពត៌មានបន្ថែម មានពាក្យចចាមអារ៉ាមមួយចំនួនបានចេញ ផ្សាយថា GoPro Hero 6 អាចនឹងបង្ហាញខ្លួន នៅថ្ងៃទី 28 ខែកញ្ញា ខាងមុខនេះ ដូចនេះមាន តែចាំមើល ថាវាអាចនឹងក្លាយ ជាការពិត ឬយ៉ាងណា​ តែពេលនេះ ហាក់បីដូចជា ស្ងប់ស្ងាត់បន្តិច ពីក្រុមហ៊ុន GoPro ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:41 AM, 15 September
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា