ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លើក​នេះ​កាន់​តែ​ច្បាស់​ហើយ ដោយ Google ប្រាប់​ថ្ងៃ​ខែ​ចេញ Pixel 2 តែម្តង

លើក​នេះ​កាន់​តែ​ច្បាស់​ហើយ ដោយ Google ប្រាប់​ថ្ងៃ​ខែ​ចេញ Pixel 2 តែម្តង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីការបើកឆាករបស់ Apple នៃការប្រកាស iPhone ស៊េរីថ្មីនោះ មកដល់ពេលនេះ ជាការជិតឈានចូល មកដល់របស់ កំពូលស្មាតហ្វូន Google វិញម្តង។ លើកនេះ ប្រហែលជា Google ទ្រាំលែងបាន ទៀតហើយ ដោយ Samsung និង Apple បានចេញ អាវុធធំ របស់ខ្លួនរួច ទៅហើយ ដោយខ្លួន ចាប់ផ្ដើមបំភ្លឺ ពីព្រឹត្តិការណ៍ នៃការចេញ Pixel 2 ហើយ។

cover

Final 1000x150 copy

ពត៌មានលេចធ្លាយកន្លងមកដូចជាតាមការផុស Twitter នោះបាននិយាយថា ការដាក់បង្ហាញ Pixel 2 គឺនៅថ្ងៃ​ទី 5 ខែតុលា តែលើកនេះ Google កាន់តែបង្ខិត ថ្ងៃហើយ។ ដោយថ្មីៗនេះ ក្រុមហ៊ុន Google បានដាក់ផ្លាក បង្ហាញថ្ងៃខែ នៃព្រឹត្តិការណ៍ ចេញ Pixel 2 របស់ខ្លួន តែម្ដង ដោយការ លើកផ្លាកនេះ ផងដែរ ក្រុមហ៊ុន Google បានធ្វើ នៅទីក្រុង Boston ហើយដែលបញ្ជាក់ យ៉ាងច្បាស់ថា នៅថ្ងៃ ទី 4 នៅខែ តុលាវិញ។ បន្ថែមទៀតនោះ ការចេញ អាវុធពិសេស របស់ Google​ Pixel 2 នេះ អាចនឹង ធ្វើអោយភ្ញាក់ផ្អើល ជាខ្លាំង ដូចទៅនឹង Apple ដែរ បើតាមប្រភព លេចធ្លាយកន្លង បានបង្ហើបអោយ ដឹងនោះ ជាពិសេសកម្លាំងម៉ាស៊ីន និងរូបរាង។ ដោយកម្លាំងម៉ាស៊ីនវា អាចនឹងធ្វើការ ប្រើប្រាស់ ជាមួយនឹងបន្ទះឈីប ស៊េរីចុងក្រោយ បង្អស់របស់ Qualcomm គឺ Snapdragon 836 ទៀតផង ហើយរូបរាងវិញ អាចនឹងមានអេក្រង់ លាតដែរ ក៏ថាបាន។ ក្នុងនោះផងដែរ ក្រុមហ៊ុន Google អាចនឹងចេញ ស្មាតហ្វូនពីរ ស៊េរីដដែល គឺ Google Pixel 2 និង Google Pixel 2 XL​។ ជាងនេះ ទៅទៀតនោះ Google Pixel 2 មានទំហំអេក្រង់ 5 អ៊ីញ រីឯ Pixel 2 XL មានអេក្រង់ទំហំ 6 អ៊ីញ ប្រភេទ OLED ដូចគ្នា ហើយថែម ទាំងមានគែម ទូរស័ព្ទអាច ច្របាច់ បញ្ជាបានដូច HTC U11 ដែរ។

pic 1

ការបង្ហើបដោយដាក់ផ្លាកធំៗ បែបនេះនោះ គឺជាការបំបាត់ ចម្ងល់ជាច្រើន ពីប្រិយមិត្ត ដែលចង់ដឹង ពី កាលបរិច្ឆេទ នៃការប្រកាសចេញ អាវុធពិសេសរបស់ Google នោះ។ ដូច្នេះបើចង់ដឹង កាន់តែច្បាស់ថា អាវុធពិសេសរបស់ Google ល្អប្លែក និងមានអ្វីខ្លះនោះ រង់ចាំមើល ទាំងអស់គ្នា នៅដើមខែ តុលានេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:04 PM, 14 September
  • ប្រភព: Tweak Town
  • Tag: ទូរស័ព្ទ