ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Belkin បញ្ចេញ​ដុំ​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់ iPhone 8, 8+ និង iPhone X ជាមួយ​តម្លៃសមរម្យ

Belkin បញ្ចេញ​ដុំ​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់ iPhone 8, 8+ និង iPhone X ជាមួយ​តម្លៃសមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា ទូរស័ព្ទស៊េរីថ្មីទាំង 3 ម៉ូឌែល របស់ក្រុមហ៊ុន Apple ដែលទើបតែ បានដាក់បង្ហាញ កាលពី យប់ម្សិលម៉្ងៃ គឺអាចសាកថ្ម ដោយឥតខ្សែបាន។ ហើយកាលពី ពេលថ្មីៗនេះ ក្រុមហ៊ុន Belkin បានបញ្ចេញ ផលិតផល ដុំសាកថ្ម ឥតខ្សែមួយ សម្រាប់ iPhone 8, 8 Plus និង iPhone X ផងដែរ។

Cover

Final 1000x150 copy

លោក Malony ដែលជាអ្នកគ្រប់គ្រងទូទៅ និងជាអនុប្រធាន របស់ក្រុមហ៊ុន Belkin បាននិយាយថា ថ្ងៃនេះយើងផ្តល់ជូន នូវដំណោះស្រាយ ថ្មីមួយ សម្រាប់អ្នកប្រើ iPhone 8, 8 Plus និង iPhone X ក្នុងការ សាកថ្មទូរស័ព្ទ បានដោយឥតខ្សែ និងងាយស្រួលបំផុត ។ ដុំសាកឥត ខ្សែនេះ គឺបានភ្ជាប់ មកជាមួយនូវ បច្ចេកវិទ្យា Qi បង្កប់នៅខាងក្នុង និង អាចសាកថ្មបានក្នុង កម្រិតរហូតដល់ 7.5 វ៉ាត់។ លើសពីនេះ វាក៏អាចសាកថ្ម លើទូរស័ព្ទ ដែលដាក់ ក្នុងកម្រាស់ស្តើង 3.3mm បានទៀតផង។

ទស្សនាវីដេអូបន្ថែម

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុននេះ បានផលិតដុំសាកថ្មឥត សម្រាប់ទូរស័ព្ទ ជំនាន់ថ្មីរបស់ Apple ហើយវាក៏មាន តម្លៃសមរម្យទៀតផង គឺត្រឹមតែ 60$ ប៉ុណ្ណោះ។ ដុំសាកនេះ នឹងមានដាក់លក់ ចាប់ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2017 នេះតទៅ ហើយយើងក៏ សង្ឃឹមថា វានឹងមានលក់ នៅទីផ្សារ ស្រុកយើង ស្របពេល iPhone 8, 8 Plus និង iPhone X មកដល់ ទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:47 PM, 14 September
  • ប្រភព: iClarified
  • Tag: Accessories